រដ្ឋមន្ត្រីដែនដី លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ត្រូវ​បង្កើន​សមត្ថ​ភាព​ជំនាញ​រប​ស់ខ្លួ​នបន្ថែ​ម​ទៀ​ត​

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឱវាទ​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងសមត្ថភាព បង្កើន​ជំនាញ​របស់​ខ្លួន​បន្ថែម​ទៀត​លើ​កិច្ច​ការ​ស្នូល​របស់​ក្រសួ​ង ដោយ​ក្នុង​នោះ​មានគោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច, លំនៅឋាន, ឧស្សាហ​កម្ម​ដែ​ល​ទា​ក់​ទិ​ន​នឹ​ង​វិស័​​យទ​ទួលបន្ទុករបស់ក្រសួង, និងត្រូវចូលរួមគិតគូរអំពីនយោបាយ និងសង្គម  ។

ការ​ជំរុញ​របស់ឯកឧត្តម​ សាយ សំអាល់ ធ្វើឡើង​ក្នុងវគ្គប​ណ្ដុះ​បណ្ដា​ល​ស្ដី​ពី​ស​មិ​ទ្ធ​ផល ​និ​ង​ទិ​ស​ដៅ​កា​រងា​រ​រៀ​បចំ​ដែ​ន​ដី និងនគរូបនីយកម្ម ក្នុងអាណត្តិទី៧ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៩  ខែ​កក្កដា ឆ្នាំ២០២៥។ នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ​ចំពោះ​ឯ​កឧត្តម ថេង ចន្ទសង្វា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជា​​និ​ច្ច​កាល​តែង​តែ​បា​ន​គិ​ត​គូ​រអំ​ពី​កា​រ​កសាងអ្នកបន្តវេន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប​ញ្ជា​ក់​ថា ៖ មិ​ន​មា​ន​ពេល​ណា​ដែ​ល​ប្រជា​ជ​ន​ក​ម្ពុ​ជា​មា​ន​ភាព​សា​ម​គ្គី​ស្រុះ​ដៃគ្នា​ដូ​ចពេលនេះទេ ក្នុងពេល​ដែ​ល​កម្ពុជា​កំ​ពុ​ង​ប្រ​ឈម​នឹ​ង​​កា​រឈ្លា​ន​ពា​ន​ពី​ប្រ​ទេ​ស​ជិ​ត​ខា​ង​ដែ​ល​មា​ន​ចេ​ត​នាក្នុ​ងការរារាំងបង្អាក់ដល់ការអភិវឌ្ឍន៍របស់កម្ពុជា។  ដូច្នេះ ឯកឧត្តម បាន​ជំ​រុ​ញ​លើ​ក​ទឹក​ចិ​ត្ត​ដ​ល់​ថ្នា​ក់​ដឹក​នាំ ​និ​ង​មន្ត្រីក្រោមឱវាទក្រសួងត្រូវពង្រឹងសមត្ថភាព បង្កើន​ជំនាញ​រ​បស់​ខ្លួ​ន​បន្ថែ​ម​ទៀ​តលើ​កិ​ច្ច​ការ​ស្នូ​ល​រ​ប​ស់​ក្រសួ​ង​ក្នុងនោះមាន គោលនយោបា យសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច, លំនៅឋាន, ឧស្សា​ហ​ក​ម្ម​ដែ​ល​ទាក់​ទិននឹងវិស័យទទួលបន្ទុករបស់ក្រសួង, និងត្រូវចូលរួមគិតគូរអំពីនយោបាយ និងសង្គម ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧ នេះ សមរភូមិទី១ របស់​ក្រសួ​ង​គឺ​ការ​រៀ​បចំ​ផ្ទះសម្បែងឲ្យមានរបៀបរៀបរយ មានន័យថា ត្រូវបន្តនិរន្តរភាពការងារ និងធានាឱ្យមានដំណើរការស្ថាប័ន, រក្សាស្មា​រ​តីស​តិ​អារម្មណ៍របស់មន្ត្រីរាជការ, មានសាមគ្គី និងឯកភាពផ្ទៃក្នុង, កសាងជំនឿទុកចិត្ត, កសា​ងពូ​ន​ជ្រុំ​រ​ដ្ឋ​បា​លសាធារណៈទំនើប,ឆ្លាតវៃ និងវាងវៃ ហើយការ​បើ​កវ​គ្គ​ប​ណ្ដុះប​ណ្ដា​លនា​ពេលនេះ​គឺជាចំ​ណុច​មួយ​នៅ​ក្នុ​ង​ការកសាងពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ពង្រឹងសម​ត្ថ​ភា​ពស្ថា​ប័​ន​ដោយ​ធ្វើការ​ឆ្លើ​យ​ត​ប​ទៅ​នឹង​អ្វី​ដែ​លជាតម្រូវការរបស់ប្រជាពលរដ្ឋ, ពង្រឹងសមត្ថភាពមន្ត្រី, ថវិកា និងហិរញ្ញវត្ថុ, ប្រព័ន្ធ​លើ​ក​ទឹក​ចិ​ត្ត​,​កា​រងា​​រអ​ប់​រំផ្សព្វផ្សាយ ។

ជាមួយនេះ ក្រសួងបានដាក់ចេញនូវគោលនយោបាយបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងប្រទេសកម្ពុជា ដោយ​ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយ, ដោះស្រាយវិវាទដីធ្លី, សេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញ, ការដោះ​ស្រាយ​វិ​វា​ទនៅតំបន់បឹងទន្លេសាប, ការដោះស្រាយវិវាទនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ, និងការដោះ​ស្រា​យ​វិវា​ទ​នៅបុរី។ ក្រៅពីកិច្ចការទាំងនេះ ក្រសួងក៏បានគិតគូរអំពីការរៀបចំផែនការមេដើម្បីកែលម្អទីក្រុង ទី​ប្រ​ជុំជ​ន​ឱ្យ​​កាន់​តែល្អ​ប្រសើរ​ស​ម្រា​ប់បង្កើ​នចំ​ណូ​ល​សេដ្ឋ​កិ​ច្ច​គ្រួ​សារ​ប្រជា​ព​ល​រដ្ឋ​​ និ​ង​សេដ្ឋ​​កិ​ច្ច​ជាតិ​ប​ន្ថែ​មទៀ​តផងដែរ។ ក្រសួងរៀបចំដែនដី នគរូប​នី​យ​ក​ម្ម​ និ​ង​សំ​ណ​ង់ ត្រូ​​វ​អ​នុវត្តកិច្ចការ​ទាំងនេះអោ​យបា​ន​ជោ​គ​ជ័​យ​ដើ​ម្បី​ឱ្យ​ក​​ម្ពុជារស់រានមានជីវិត ហើយរស់​ជារៀង​រហូត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត


Leave a Reply

Your email address will not be published.Required fields are marked *