ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវថ្មីសម្រាប់អ្នកដំណើរមកពីបរទេស ដើម្បីបន្ធូបន្ថយការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា និងភ្ញៀវបរទេស ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទេសចរណ៍ រួមទាំងកាត់បន្ថយនូវការចំណាយធ្វើដំណើរ។

ថ្លែងពីខេត្តព្រៃវែង ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» នាព្រឹកថ្ងៃព្រហស្បតិ៍ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងទៅតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងន័យទាក់ទាញអ្នកទេសចរបរទេស និងអ្នកវិនិយោគចូលមកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“រាជរដ្ឋាភិបាលបានចាយលុយច្រើនណាស់ មានទាំងឧបករណ៍ធ្វើតេស្ត សម្លៀកបំពាក់ធ្វើតេស្ត… ។ យើងសម្រួលបញ្ហានេះ ដើម្បីទាក់ទាញការវិនិយោគ ការធ្វើធុរកិច្ច និងធ្វើទេសចរណ៍នៅកម្ពុជា”
សូមបញ្ជាក់ថា លក្ខខណ្ឌថ្មីសម្រាប់អ្នកដំណើរមកពីបរទេសមកកាន់កម្ពុជាមានដូចជា៖
ទី១- លុបចោល លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា។
ទី២- លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ។
ទី៣- អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ។
ទោះបីជាមានការលុបចោលលក្ខខណ្ឌតម្រូវក៏ដោយ ក៏ក្រសួងសុខាភិបាលនៅតែបន្តលើកទឹកចិត្តអ្នកធ្វើដំណើរ និងអ្នកផ្សេងទៀត ធ្វើតេស្ដដោយខ្លួនឯង ដើម្បីធានាថាពួកគេគ្មានមេរោគកូវីដ-១៩។ អ្នកធ្វើដំណើរដែលមិនបានចាក់វ៉ាក់សាំងពេញលេញ ឬមិនបានចាក់វ៉ាក់សាំងសោះ នៅតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅទីតាំងដែលបានកំណត់ដោយក្រសួង។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមគឺសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយការវិវឌ្ឍន៍ថ្មីៗទាំងនេះនៅទូទាំងពិភពលោក ដើម្បីធានាថាអ្នកដំណើរមិនត្រូវបានឆ្លងកាត់ការរំខានដែលមិនចាំបាច់នោះទេ។ គោលការណ៍ និងការផ្សព្វផ្សាយត្រូវតែអនុវត្តយ៉ាងស៊ីសង្វាក់គ្នា និងស្អិតរមួត ដើម្បីឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ជាអតិបរមាទាក់ទងនឹងការធ្វើដំណើរទូទៅ និងទេសចរណ៍ជាពិសេស។
ប្រធានសមាគមទីភ្នាក់ងារទេសចណ៍កម្ពុជា CATA លោកជំទាវ ឆាយ ស៊ីវលីន បានបញ្ជាក់ប្រាប់ AMS ថា ការសម្រេចលុបចោលលក្ខខណ្ឌរបស់រដ្ឋាភិបាលកម្ពុជាពេលនេះ ជាការដោះចេញនូវរនាំងក្នុងការស្តារទេសចរណ៍កម្ពុជា ដ្បិតថា ភ្ញៀវទេសចរមិនចាំបាច់បំពេញឯកសារដែលស្មុគស្មាញ ខណៈដែលជើងហោះហើរក៏អាចប្រតិបត្តិដោយពុំមានការរឹតត្បិត។ ភ្ញៀវទេសចរបរទេសមិនមានសម្ពាធច្រើនត្រូវការធ្វើតេស្ត ដែលចំណាយថវិកា និងពេលវេលាដើម្បីបំពេញឯកសារមួយចំនួនផង។
លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ៖
“រំពឹងថាការស្តារវិស័យទេសចរណ៍ នឹងមានកម្រិតមួយលឿនជាងមុន។ ការដឹកជញ្ជូនអាចសម្បូរបែប ដោយការធ្វើដំណើររបស់ភ្ញៀវទេសចរនឹងចូលមកកម្ពុជា ដែលជាការរួមចំណែកក្នុងការជំរុញល្បឿនស្តារវិស័យទេសចរណ៍កម្ពុជា។ យន្តការនេះ និងជំរុញការទទួលភ្ញៀវទេសចរនឹងទូលំទូលាយជាងមុន នៅពេលមានអ្នកទេសចរមកកាន់ប្រទេសយើងច្រើន អ្នករកចំណូលក្នុងវិស័យទេសចរណ៍ក៏នឹងអាចស្តារឡើងវិញមួយកម្រិតទៀត ឱកាសការងាររបស់ពលរដ្ឋក៏សម្បូរឡើងវិញ ព្រោះវិស័យមួយនេះ ខ្ទេចខ្ទាំដោយសារជំងឺកូវីដ-១៩ ជាងពីរឆ្នាំមកហើយ៕”

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content