អាស៊ីកំពុងក្លាយជាកន្លែងប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនី​ EV

បរទេស៖ យោងតាមប្រភពពី East Asia Forum បានលើកឡើងថា ការកើនឡើងនៃរថយន្តអគ្គិសនី EV នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកំពុងផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់ និងសក្ដានុពលថាមពល ដោយចិននាំមុខគេក្នុងការផលិត និងការលក់ ខណៈដែលរោងចក្រ EV ថ្មីៗកំពុងរីកដុះដាលនៅទូទាំងអាស៊ី។

បដិវត្តន៍បច្ចេកវិទ្យា AI និងបៃតងធ្វើឲ្យមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ហើយអាស៊ីកំពុងក្លាយជាវេទិកាប្រកួតប្រជែងដ៏គួរឱ្យទាក់ទាញបំផុត ខណៈដែលវាសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ។ ក្នុង​ចំណោម​វិស័យ​បច្ចេកវិទ្យា​បៃតង មាន​វិស័យ​បី​កំពុង​នាំមុខ​គេ​ គឺ​សូឡាស្រូបពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងយាន្តជំនិះ​អគ្គិសនី EVs ហើយរថយន្ត EV កំពុងក្លាយជាចំណុចតានតឹងនៃបទប្បញ្ញត្តិឧស្សាហកម្ម និងបរិស្ថាន។

នៅទូទាំងអាស៊ី រោងចក្រ EV ថ្មីៗកំពុងត្រូវបានសាងសង់ជាមួយនឹងការលើកទឹកចិត្តឲ្យផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ។ ការកើនឡើងរថយន្តអគ្គិសនី EV នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី អាចធ្វើឲ្យពួកគេទទួលយកបច្ចេកវិទ្យាផ្នែកដឹកជញ្ជូនថ្មីៗបានលឿនជាងប្រទេសអភិវឌ្ឍ។

ទន្ទឹមនឹងនេះ ចិនគឺជាអ្នកត្រួសត្រាយផ្លូវសម្រាប់ថាមពលអគ្គិសនី EV នៅអាស៊ី។ កាលពីឆ្នាំ ២០២៣ ៣៦ ភាគរយនៃរថយន្តថ្មីដែលបានលក់នៅចិន គឺជារថយន្តអគិ្គសនី EV ខណៈដែលចិនមានចំណែក ៥៧ ភាគរយនៃការលក់រថយន្តអគ្គិសនី EV ទូទាំងពិភពលោក។ នៅឆ្នាំ ២០២៥ ចិនអាចនឹងផលិតរថយន្តអគ្គិសនី EV ដល់ទៅ ៣៦ លានគ្រឿងក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ទីផ្សារចិនក៏កំពុងបង្កការរំខាននៅក្នុងវិស័យបច្ចេកវិទ្យាផងដែរ។ ស្របពេលដែលរថយន្តអគ្គិសនី EVs ក្នុងស្រុកកើនឡើង នោះទីផ្សារនៃម៉ាកបរទេសដែលកំពុងងាកទៅរករថយន្តអគ្គិសនី EV បានធ្លាក់ចុះ។ នៅឆ្នាំ ២០២១ និង ២០២២ ការលក់របស់ Ford នៅចិនបានធ្លាក់ចុះ ៣៤ ភាគរយ, ក្រុមហ៊ុន Nissan ធ្លាក់ចុះ ២៥ ភាគរយ, ក្រុមហ៊ុន Hyundai និង General Motors ធ្លាក់ចុះ ២១ ភាគរយ, ក្រុមហ៊ុន Honda ធ្លាក់ចុះ ១២ ភាគរយ, និង ក្រុមហ៊ុន Volkswagen ធ្លាក់ចុះ ៦ ភាគរយ។ ទន្ទឹមនឹងនោះ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៣៧ ភាគរយ ហើយការលក់របស់ BYD កើនឡើង ៨៤ ភាគរយ។

កាលពីឆ្នាំ ២០២៣ ចិនបាននាំចេញរថយន្តនាំមុខជប៉ុនជាលើកដំបូង ដែលជំរុញដោយការកើនឡើងនៃការនាំចេញរថយន្តថាមពលអគ្គិសនី ៨០ ភាគរយ។ ឥឡូវនេះ ក្រុមហ៊ុនរថយន្តចិនគ្រប់គ្រងការវិនិយោគរោងចក្រថ្មីនៅទូទាំងអាស៊ីអាគ្នេយ៍ លើកលែងតែវៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ ភាពលេចធ្លោរបស់ទីក្រុងប៉េកាំងលើការកែច្នៃលីចូម និងការផលិតថ្មដែលមានតំលៃថោកបាននាំឱ្យអាស៊ីអាគ្នេយ៍ពឹងផ្អែកលើទីផ្សារចិនសម្រាប់សម្ភារៈទាំងនេះ។ ប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនកំពុងវិនិយោគយ៉ាងឆាប់រហ័សក្នុងវិស័យនេះ ដើម្បីពន្លឿនយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយពួកគេកំពុងទាញយកអត្ថប្រយោជន៍ពីអ្នកអភិវឌ្ឍន៍យឺត បន្ថែមដោយការឧបត្ថម្ភធន និងការលើកទឹកចិត្តដែលមានគោលដៅ។

នៅខាងអាស៊ីអាគ្នេយ៍វិញ ប្រទេសថៃគឺជាអ្នកនាំមុខគេ ដោយរថយន្តអគ្គិសនី EVs មានចំណែក ១០ ភាគរយនៃការលក់រថយន្តទាំងអស់របស់ថៃក្នុងឆ្នាំ២០២៣។ គិតត្រឹមឆ្នាំ ២០២៤ ថៃមានសមត្ថភាពផលិតរថយន្តប្រមាណ ៣៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដែលគាំទ្រទាំងស្រុងដោយក្រុមហ៊ុនផលិតរថយន្តចិនចំនួន ៧ ។ នៅក្នុងប្រទេសថៃ ការលក់រថយន្ត EV របស់ចិនបានកើនឡើងយ៉ាងខ្លាំង ដោយបាននាំមុខក្រុមហ៊ុនផលិតរថយន្តជប៉ុនក្នុងរយៈពេលខ្លី។

ឥឡូវនេះ ក្រុមហ៊ុន Toyota Honda និងសូ Tesla កំពុងមានប្រតិកម្ម និងរៀបចំផែនការសមត្ថភាពនាពេលអនាគតរបស់ពួកគេនៅក្នុងប្រទេសថៃ ខណៈដែលគោលនយោបាយសារពើពន្ធរបស់ទីក្រុងបាងកកបានជំរុញការអភិវឌ្ឍន៍ EV ។ បន្ថែមពីនេះ ថៃបានអនុវត្តការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូល ​៤០ ភាគរយ និងការ​បន្ថយពន្ធ​អាករ​ពី ៨ ភាគរយ​មកត្រឹម ​២ ភាគរយ ព្រមទាំងបាន​ផ្តល់ការឧបត្ថម្ភ​សម្រាប់​រថយន្ត ​EV ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ថៃបានអនុវត្តការការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៨ ឆ្នាំសម្រាប់គម្រោង EV។

ទន្ទឹមនឹងនេះ ឥណ្ឌូណេស៊ី​ កំពុង​ដើរ​តាម​យុទ្ធសាស្ត្រ​ប្រកួតប្រជែងផងដែរ ដោយខ្លួនមានរោងចក្រ EV ចំនួន ៣ ជាមួយនឹងសមត្ថភាពផលិតរថយន្ត ២៧០ ០០០ គ្រឿងនៅឆ្នាំ ២០២៦។ ការលក់រថយន្ត EV ក្នុងស្រុកបានឈានដល់ចំណែកទីផ្សារ ១,៧ ភាគរយនៅឆ្នាំ ២០២៣។ លើសពីនេះ ដោយសារការលក់ត្រូវបានរារាំងដោយតម្លៃ EV និងកន្លែងសាកថ្មនៅមានកំណត់ ឥណ្ឌូនេស៊ីបានណែនាំការលើកទឹកចិត្តពន្ធបន្ថែមទៀតសម្រាប់ការ​នាំ​ចូល​រថយន្ត EV។ នៅខាងវៀតណាមវិញ ខ្លួនមានសមត្ថភាពផលិតរថយន្តអគ្គិសនី EV ៣៥០ ០០០ គ្រឿង ដោយ ២៥០ ០០០ គ្រឿងមកពីនៅ Vinfast ដែលមានមូលដ្ឋាននៅវៀតណាម និង ១០០ ០០០ គ្រឿងមកពីរោងចក្រ Hyundai ។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមមានគោលបំណងអភិវឌ្ឍទីផ្សារ និងផលិតកម្មរបស់ខ្លួនតាមរយៈគោលនយោបាយដូចជា ការកាត់បន្ថយពន្ធគយលើរថយន្តអគ្គិសនី EV និងការលើកទឹកចិត្តចំនួន ១ ០០០ ដុល្លារអាមេរិកសម្រាប់ការទិញរថយន្ត EV ។

ស្របពេលនេះដែរ ឥណ្ឌាកំពុងបណ្តាក់ទុនយ៉ាងខ្លាំងទៅលើរថយន្តអគ្គិសនី EV ដែលដឹកនាំដោយម៉ាកយីហោជាតិរបស់ខ្លួន Tata Motors ដែលមានសមត្ថភាពផលិតរថយន្តអគ្គិសនី EV ចំនួន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ។ ក្រោមគម្រោងការអនុម័ត និងការផលិតរថយន្តប្រភេទ Hybrid និងអគ្គិសនីឲ្យបានលឿនជាងមុន រដ្ឋាភិបាលឥណ្ឌាផ្តល់ការឧបត្ថម្ភធនសម្រាប់ការទិញរថយន្ត EV និង Hybrid។ ឥណ្ឌាបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការលើកកម្ពស់ការផលិត EV ក្នុងស្រុកក្រោមគម្រោងការលើកទឹកចិត្តដែលទាក់ទងនឹងផលិតកម្ម និងការកាត់បន្ថយតម្លៃនៃរថយន្ត EV ក្នុងស្រុក។

ប្រទេសសេដ្ឋកិច្ចរីកចម្រើនក្នុងជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់បានជ្រើសរើសកំពុងអនុវត្តការផ្លាស់ប្តូរផ្សេងៗគ្នាចំពោះថាមពលអគ្គិសនី EVs ។ ក្រុមហ៊ុនរថយន្តធំៗកំពុងស្វែងរកតុល្យភាពរវាងការវិនិយោគលើរថយន្ត EV និងការថែរក្សាអតិថិជនយ៉ាងច្រើនរបស់ពួកគេ ដែលកំពុងប្រើប្រាស់រថយន្តម៉ាស៊ីនចំហេះខាងក្នុង និង Hybrid។​ ការផលិតរថយន្តអគ្គិសនី EV របស់ ជប៉ុននៅមានកម្រិត ដោយការលក់រថយន្ត EV មានចំណែកត្រឹមតែ ២,២ ប៉ុណ្ណោះនៅក្នុងទីផ្សារកាលពីឆ្នាំ ២០២៣។ ការនាំចូលរថយន្ត EV កំពុងកើនឡើង ប៉ុន្តែនៅតែមានកម្រិតដូចគ្នា។ ក្រុមហ៊ុន Toyota មានគម្រោងវិនិយោគធំៗ ប៉ុន្តែមិនចង់អោយមានការប៉ះពាល់ដល់អំណាចនៃរថយន្ត Hybrid របស់ខ្លួន។ កូរ៉េខាងត្បូងកាន់តែសកម្មដើម្បីជំរុញសមត្ថភាពផលិតរថយន្ត EV របស់ខ្លួនអោយបាន ៣៥០ ០០០ គ្រឿងនៅឆ្នាំ ២០២៥ និងការលក់ជិត ១២ ០០០ គ្រឿងកាលពីឆ្នាំ ២០២២។ ការលើកទឹកចិត្តដ៏ខ្លាំងក្លាដែលដឹកនាំដោយរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១១ បានអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងរក្សាបាននូវឧស្សាហកម្ម EV យ៉ាងរឹងមាំ។ អ្នកទិញរថយន្តអគ្គិសនី EV អាចទទួលបានការឧបត្ថម្ភធនរហូតដល់ទៅ ៦,៨ លានវ៉ុន (៥ ៤០០០ ដុល្លារអាមេរិក) ដែលជួយដល់អ្នកផលិតក្នុងស្រុក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកផ្គត់ផ្គង់ខាងថាមពលអគ្គិសនី EV ក៏ទទួលបានអត្ថប្រយោជន៍ពីឥណទានពន្ធសរុប ៣៥ ភាគរយផងដែរ។

ទោះជាយ៉ាងណាក្តី ការ​ប្រកួត​ប្រជែង​លើ​រថយន្ត​អគ្គិសនី​បាន​ពន្លឿន​ការ​ប្រកួត​ប្រជែង​លើ​សារធាតុ​រ៉ែ​សំខាន់ៗជាពិសេស ​នីកែល កូបាល់ និង​លីចូម។ កាលពីឆ្នាំ ២០២០ ឥណ្ឌូនេស៊ីបានរឹតបន្តឹងការនាំចេញនីកែលដែលជាផ្នែកនៃយុទ្ធសាស្រ្តធ្លាក់ចុះ ដើម្បីបង្កើតការកែច្នៃតម្លៃបន្ថែមក្នុងស្រុក។ ជាលទ្ធផល ចឹនបានវិនិយោគកាន់តែខ្លាំងលើការកែច្នៃនីកែលឥណ្ឌូនេស៊ី ដែលធ្វើឲ្យឥណ្ឌូនេស៊ីមានចំណែកទីផ្សារកាន់តែធំ និងមានចំណែកច្រើនជាង ៥០ ភាគរយនៃផលិតកម្មនីកែលសរុបពិភពលោក។ ដូច្នោះហើយ ការផលិតថាមពល EV គឺជាឧទាហរណ៍មួយដែលផ្សព្វផ្សាយនៃបច្ចេកវិទ្យាថ្មីៗ ប៉ុន្តែក៏បង្កការរំខានដល់ទីផ្សារផងដែរ។ បច្ចុប្បន្ននេះ ឧស្សាហកម្ម EV កំពុងមានភាពលេចធ្លោ ដោយអ្នកចំណូលថ្មីដែលមានសមត្ថភាពប្រកួតប្រជែង និងប្រកបដោយភាពច្នៃប្រឌិតនឹងមានឱកាសវ៉ាដាច់ក្រុមហ៊ុនដែលនៅប្រើប្រាស់បច្ចេកវិទ្យាជំនាន់មុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច