ទោះបីជាជាប់ទណ្ឌកម្មក៏ដោយ ប៉ុន្តែរុស្ស៊ីគឺជាអ្នកផលិតពេជ្រដ៏ធំរបស់ពិភពលោក

បរទេស ៖​ យោងតាមប្រភពព័ត៌មានពី Pressbee បានរាយការណ៍ថា រុស្ស៊ី គឺជាអ្នកផលិតពេជ្ររដុប ឬ ពេជ្រមិនទាន់ច្នៃដ៏កំពូលរបស់ពិភពលោកនៅក្នុងឆ្នាំ២០២២ ដែលធ្វើឲ្យរុស្ស៊ីមានចំណែកមួយភាគបីនៃទិន្នផលពេជ្រពិភពលោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិកាលពីពេលកន្លងទៅថ្មីៗនេះបានឲ្យដឹងថា បរិមាណសរុបនៃការផលិតពេជ្រក្នុងពិភពលោកកាលពីឆ្នាំមុនមានចំនួនសរុប ១១៩,៩៦ លានការ៉ាត់​ ដោយក្នុងចំណោមនោះ ចំនួន ៤១,៩ លានការ៉ាត់ ឬ ៣៥ ភាគរយមានប្រភពនៅក្នុងប្រទេសរុស្ស៊ី។ ចាប់តាំងពីឆ្នាំ២០០៤ ការផលិតពេជ្ររដុប ឬពេជ្រមិនទាន់ច្នៃរបស់រុស្ស៊ីមិនដែលមានលើសពី ៣២ ភាគរយនៃចំនួនសរុបនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ៦១,៦ លានការ៉ាត់ផ្សេងទៀតត្រូវបានទាញយកនៅតាមបណ្តាប្រទេសអាហ្រ្វិក ដោយមានប្រទេសបុតស្វាណា គឺជាអ្នកផ្គត់ផ្គង់ពេជ្រដ៏ធំបំផុតរបស់ទ្វីប និង ផលិតបាន ២៤,៥ លានការ៉ាត់។ ការគណនាបង្ហាញថា រុស្ស៊ីរួមគ្នាជាមួយនឹងទ្វីបអាហ្រ្វិកមានចំណែកច្រើនជាង ៩០ ភាគរយទិន្នផលពេជ្រសរុបរបស់សកលកាលពីឆ្នាំមុន។ លើសពីនេះ អ្នកផលិតពេជ្ររដុប ឬ ពេជ្រមិនទាន់ច្នៃធំជាងគេទីបីរបស់ពិភពលោកគឺប្រទេសកាណាដាដែលចំណែក ១៦,៣ លានការ៉ាត់។

ទន្ទឹមនឹងនោះ អ្នកនាំចេញពេជ្ររដុបធំៗជាងគេចំនួនពីរគឺអារ៉ាប់រួមដែលនាំចេញ ៨៩,៤ លានការ៉ាត់ ឬ ២៧ ភាគរយនៃការនាំចេញពេជ្រសរុបសកល ខណៈដែលសហភាពអឺរ៉ុបនាំចេញចំនួន ៧៥,២លានការ៉ាត់ ឬ ២២,៧ ភាគរយ។ អ្នកនាំចេញទាំងពីរនេះត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលជួញដូរពេជ្រដ៏លេចធ្លោបំផុតរបស់ពិភពលោក។ អ្នកនាំចេញពេជ្ររដុប ឬពេជ្រមិនទាន់ច្នៃធំជាងគេទីបីរបស់ពិភពលោកគឺ​រុស្ស៊ី ដែលនាំចេញ ៣៦,៧​ លាន​ការ៉ាត់ ឬ ១១,១%។

ទោះជាយ៉ាងណាក្តី ពេជ្ររដុបរបស់រុស្ស៊ីត្រូវបានហាមឃាត់ ឬដាក់ទណ្ឌកម្មដោយលោកខាងលិចរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងនូវែលសេឡង់។ លើសពីនេះផងដែរ សហភាពអឺរ៉ុប និងក្រុមប្រទេស G7 កំពុងពិចារណាលើការហាមឃាត់លម្អិតបន្ថែមទៀតលើត្បូងពេជ្ររុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទាំងការនាំចូលដោយផ្ទាល់ និងដោយប្រយោល។

យោងតាមប្រភពដដែលបានបង្ហាញថា ពួកគេមានបំណងអនុវត្តប្រើប្រាស់ប្រព័ន្ធតាមដានរួមមានការត្រួតពិនិត្យលើត្បូងពេជ្រជាក់ស្តែង និងទិន្នន័យតាមដានអ្នកផលិត និងពាណិជ្ជករពេជ្រជាដើម។ យ៉ាងណាមិញ ​គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា ​តើ​យន្តការ​នេះនឹង​ត្រូវ​បានអនុវត្ត​នៅ​ពេល​ណា? ប៉ុន្តែ អ្នកជំនាញខាងឧស្សាហកម្មបានព្រមានថា ការហាមឃាត់បែបនេះអាចបង្កគ្រោះថ្នាក់ដល់ទីផ្សារពេជ្រពិភពលោក។

ទន្ទឹមនឹងនេះដែរ រុស្ស៊ីកំពុងផ្លាស់ប្តូរទិសដៅពាណិជ្ជកម្មពេជ្ររបស់ខ្លួនយ៉ាងសកម្មទៅកាន់ទីផ្សារនៃប្រទេសចិន ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម អាមេនី និងបេឡារុស្ស ដែលប្រទេសទទួលបានកំណើននៃការកើនឡើងការនាំចូលត្បូងពីប្រទេសដែលមានទណ្ឌកម្មកាលពីឆ្នាំមុនកន្លងទៅនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី