រដ្ឋាភិបាលឌីជីថល ៖ គោលនយោបាយគ្រប់គ្រង និងដឹកនាំប្រទេសដោយប្រើប្រព័ន្ធឌីជីថល

ដើម្បីរុញឱ្យការដឹកនាំកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលា រដ្ឋាភិបាលបាន និងកំពុងកែប្រែខ្លួនឱ្យទៅជារដ្ឋាភិបាលឌីជីថល។ មានន័យថា រដ្ឋាភិបាលផ្តោតលើការធ្វើទំ​នើបកម្ម និង សមាហរណកម្មប្រព័ន្ធគ្រប់​គ្រងរដ្ឋាភិបាល និងសេវាសាធារណៈ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងបម្រើសេវាសាធារណៈ ឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ ដោយយុត្តិធម៌ សមធម៌ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។ ក្រសួង ស្ថាប័ន ក៏នឹងត្រូវដើរតាមគោលនយោបាយនេះ ដោយចាប់ផ្ដើមអនុវត្តពីមន្ត្រីគ្រប់រូប ពោលគឺធ្វើយ៉ាងណាប្រើប្រាស់ឌីជីថលដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ បានបែងចែកការកសាងរដ្ឋាភិបាលឌីជីថលជា៥កម្រិតរួមមាន ៖ កម្រិតទី១គឺ រដ្ឋាភិបាលអេឡិចត្រូនិក(e-Government) ដែលជាដំណាក់កាលដំបូងនៃរដ្ឋាភិបាល​ឌីជីថល ដោយមានការអភិវឌ្ឍ និងការប្រើប្រាស់ប្រព័ន្ធ​ព័ត៌មានឌីជីថលដើម្បីផ្តល់ព័ត៌មាន​ និងសេវាតាម​អនឡាញ។

កម្រិតទី២ គឺរដ្ឋាភិបាលបើកចំហ (Open Government) ជាដំណាក់កាលដែលប្រព័ន្ធព័ត៌មានឌីជីថល ត្រូវបានបង្កើតឡើងដើម្បីទទួលមតិយោបល់ពីប្រជាពលរដ្ឋ និងមានអន្តរសកម្មជាមួយអ្នកទទួលសេវា។ នៅក្នុងកម្រិត ទី២ ព័ត៌មានរបស់រដ្ឋាភិបាលត្រូវបានបើកចំហដល់សាធារណជន ដើម្បីធានាតម្លា​ភាព និងគណនេយ្យភាព។

កម្រិតទី៣គឺ រដ្ឋាភិបាលផ្តោតលើទិន្នន័យ (Data-centric Government) ជាការអភិវឌ្ឍរដ្ឋាភិបាល ឌីជីថល ដែលចាត់ទុកទិន្នន័យជាទ្រព្យសំខាន់ និងចាំបាច់។ ការអភិវឌ្ឍកម្មវិធីមិនមែនជាចំណុចអាទិភាពតទៅទៀត ផ្ទុយទៅវិញការប្រមូល ការប្រើប្រាស់ និងការវិភាគទិន្នន័យគឺជាអាទិភាពរបស់រដ្ឋាភិបាល។ ប្រព័ន្ធព័ត៌មានឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យរបស់ក្រសួងស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានធ្វើសមាហរណកម្មជាបណ្តើរៗ ដោយប្រើប្រាស់ថ្នាលឌីជីថលរួមរបស់រដ្ឋាភិបាល (Government as a Platform) សម្រាប់​ដំណើរការការងារ។

កម្រិតទី៤ រដ្ឋាភិបាលបរិវត្តកម្មពេញលេញ (Fully Transformed Government) ជាដំណាក់កាលដែល ក្រសួងស្ថាប័នធ្វើបរិវត្តកម្មឌីជីថលពេញលេញ ដោយប្រព័ន្ធព័ត៌មានឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យទាំងអស់ ត្រូវបានធ្វើសមាហរណកម្មចូលគ្នា ហើយការប្រើប្រាស់ ការគ្រប់គ្រង ការការពារទិន្នន័យ និងការបម្រើសេវាមានលក្ខណៈប្រសើរ។

កម្រិតទី៥ គឺរដ្ឋាភិបាលឆ្លាត(Smart Government) ជាដំណាក់កាលដែលការប្រមូលនិងការវិភាគ ទិន្នន័យត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ សម្រាប់ជាមូលដ្ឋានដល់ការសម្រេចចិត្តនិង​ការឆ្លើយ​តបនឹងបញ្ហា។ នវានុវត្តន៍ នៃសេវារដ្ឋាភិបាលឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗមានជាអាទិ៍ បញ្ញាសិប្បនិម្មិត អ៊ីនធឺណិតនៃវត្ថុ ទិន្នន័យធំ ប្លុកឆេន បច្ចេកវិទ្យាក្លោដ អាចកើតមានឡើងពេញ​លេញនៅក្នុងដំណាក់កាលនេះ។

យោងតាមរបាយការណ៍អភិវឌ្ឍពិភពលោករបស់ធនាគារពិភពលោកឆ្នាំ២០១៦ កំណើនអ៊ីនធឺណិត​ល្បឿនលឿនអចល័ត ១០% នឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ១,២១% ក្នុងប្រទេសអភិវឌ្ឍ និងប្រមាណ ១,៣៨% ក្នុងប្រទេសកំពុងអភិវឌ្ឍ។ ជាក់ស្ដែង ករណីនៅប្រទេសចិន ដែលកំណើនផលិតផលក្នុងស្រុកសរុបបានកើនឡើងប្រមាណ ២,១៤% ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩ តាមរយៈការកាត់បន្ថយចំណាយទំនាក់ទំនង និងបង្កើនប្រសិទ្ធភាពក្នុងការធ្វើអាជីវកម្មតាមថ្នាល​ពាណិជ្ជកម្មអេឡិចត្រូនិក។

លើសពីនេះទៀត រដ្ឋាភិបាលឌីជីថលនឹងចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដែលផ្ដល់មូលដ្ឋាន​គ្រឹះ និងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ជាបច្ច័យវិជ្ជមានដល់​កំណើន​សេដ្ឋកិច្ច តាមរយៈការបង្កើតឱ្យមាននវានុវត្តន៍លើសេវានិងផលិតផល ការប្រកួត​ប្រជែង​ផ្នែកធុរកិច្ចកាន់តែស្មើភាព កាត់បន្ថយការចំណាយ និងពេលវេលា។

នៅក្នុងបរិបទនេះ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលកម្ពុជា គឺជាកិច្ចការអាទិភាពមួយសម្រាប់រាជ​រដ្ឋាភិបាល នាពេលបច្ចុប្បន្ននិងអនាគត និងជាឃ្នាស់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ និងចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....