ស្វែងយល់ពីបញ្ហាមួយចំនួនដែលប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា បញ្ហារាំងស្ទះជាច្រើនបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ដូចជាបណ្តាញប្រតិបត្តិការរបស់មនុស្ស ក្រុមហ៊ុន ការដឹកជញ្ជូន និងការផលិតទំនិញជាដើម។ នៅក្នុងឆ្នាំនេះ ការឡើងថ្លៃនៃតម្លៃជីវភាពរស់នៅបានប៉ះពាល់ដល់សេដ្ឋកិច្ច​ជាខ្លាំង ដោយសារទំនិញច្រើនប្រភេទបានឡើងថ្លៃ និងកំណើននៃតម្រូវការខ្លាំងចំពេលខ្វះការផ្គត់ផ្គង់។

សេដ្ឋកិច្ចបានទទួលរងនូវផលប៉ះពាល់ពីអតិផរណា និងការ​ពន្យារ​ពេល​​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​មួយ​ចំនួន ជា​ពិសេស​ពី​ប្រទេស​អាស៊ី ហើយ​បញ្ជូន​ទៅ​ទីផ្សារ​លោកខាង​លិចជាដើម។ នេះគឺជាបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ចំនួន៥ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងការរស់នៅរបស់មនុស្ស៖

បញ្ហាទី១ ការឡើងថ្លៃនៃតម្លៃការរស់នៅ​ ដោយយសារកំណើនអតិផរណាកើនឡើងយ៉ាងខ្លាំង។ ប្រជាពលរដ្ឋតាមបណ្តាប្រទេសជាច្រើនងាយនឹងរងគ្រោះ ដោយសារការឡើងថ្លៃម្ហូបអាហារ និងតម្លៃថាមពលផ្សេងៗ។ អ្នកប្រើប្រាស់ចាំបាច់ត្រូវកាត់បន្ថយការចំណាយយ៉ាងខ្លាំងនៅរដូវរងានេះ ដែលធ្វើឱ្យតម្រូវការទំនិញ និងសេវាកម្មធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់។ បញ្ហានេះធ្វើឱ្យមានការលំបាកសម្រាប់អ្នករៀបចំផែនការខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងការប៉ាន់ប្រមាណឱ្យបានត្រឹមត្រូវជាមុននូវបរិមាណ និងប្រភេទទំនិញដែលអតិថិជនត្រូវការ ​ជាពិសេសក្នុងអំឡុងពេលបុណ្យណូអែល ផលិតផលមួយចំនួនពិបាកស្វែងរក ឬមានតម្លៃថ្លៃជាងមុន ដោយសារការផ្គត់ផ្គង់មានភាពតឹងតែង ដែលជំរុញឱ្យតម្លៃឡើងថ្លៃ។

បញ្ហាទី២ ភាពចលាចលការងារ ដោយសារការឡើងថ្លៃតម្លៃរស់នៅបានជំរុញឲ្យកម្មករទាមទារដំឡើងប្រាក់ឈ្នួល ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃអតិផរណាមកលើកញ្ចប់ប្រាក់ខែរបស់ពួកគេ។ ជាឧទាហរណ៍ ការធ្វើកូដកម្មពីក្រុមអ្នកបើកឡានដឹកទំនិញនៅកូរ៉េខាងត្បូងបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់កុំព្យូទ័រក្នុងរដូវក្តៅនេះ ខណៈពេលដែលមានការវាយប្រហារផ្លូវដែកនៅចក្រភពអង់គ្លេសបានប៉ះពាល់ដល់ការដឹកជញ្ជូនសម្ភារៈសំណង់។ កម្មករកំពង់ផែ​បាន​ធ្វើ​កូដកម្ម​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស បានប៉ះពាល់ដល់​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​អៀរឡង់​ផងដែរ។ ម្យ៉ាងវិញទៀត បញ្ហាកង្វះអ្នកបើកបររថយន្តដឹកទំនិញនៅតែបន្តមាន និងកង្វះកម្លាំងពលកម្មបានរីករាលដាលដល់វិស័យផ្សេងទៀតដែលពាក់ព័ន្ធជាមួយខ្សែសង្វាក់ផ្គត់ផ្គង់ ដូចជាកំពង់ផែ និងឃ្លាំងជាដើម។ គួបផ្សំនឹងការកើនឡើងនៃតម្រូវការ e-commerce ចាប់តាំងអំឡុងពេលមានការរាតត្បាត បានធ្វើឲ្យប្រតិបត្តិការក្នុងអាជិវកម្មជាច្រើនកាន់តែមានភាពតានតឹង។

បញ្ហាទី៣ កង្វះខាតការផ្គត់ផ្គង់ថាមពល ដែលជំរុញឲ្យមានការឡើង​ថ្លៃតម្លៃថាមពល។ ការឡើងថ្លៃតម្លៃហ្គាស និងការកាត់បន្ថយការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ីកំពុងបង្ខំឱ្យក្រុមហ៊ុនអឺរ៉ុបរកមើលប្រភពថាមពលជំនួស ដូចជា​ ធ្យូងថ្មជាដើម ខណៈដែលការស្រាវជ្រាវពីអាល្លឺម៉ង់បង្ហាញថា ១៦ ភាគរយនៃក្រុមហ៊ុនក្នុងប្រទេស អាចនឹងកាត់បន្ថយការផលិតឡើងវិញ ឬមួយផ្នែកទៀតអាចនឹងបញ្ឈប់ប្រតិបត្តិការអាជីវកម្ម ដែលអាចប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ផលិតកម្មទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែប្រទេសដែលមិនសូវពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ក៏កំពុងជួបប្រទះនឹងការឡើងថ្លៃថាមពលដែលជាផលវិបាកធ្ងន់ធ្ងរសម្រាប់អាជីវកម្មផងដែរ។ ប្រទេសប៉ាគីស្ថានបានកាត់បន្ថយការងារមួយចំនួនដើម្បីកាត់បន្ថយតម្រូវការថាមពល ខណៈដែលប្រទេសន័រវេសបានកាត់បន្ថយការផលិតជី ដែលវាធ្វើឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់អាហារ។ ក្រុមហ៊ុនផលិតរថយន្តនៅចក្រភពអង់គ្លេសមានការព្រួយបារម្ភអំពីលទ្ធផលនៃការលក់របស់ពួកគេ ចំណែកឯរោងចក្រដំឡើងរថយន្ត និងរោងចក្រអេឡិចត្រូនិចជាច្រើននៅចិនបានចាប់ផ្តើមបិទដោយសារកង្វះថាមពល។ បញ្ហាទាំងអស់នេះបានបង្កឱ្យមានការរង្គោះរង្គើនៅតាមខ្សែសង្វាក់ផ្គត់ផ្គង់សកល។

បញ្ហាទី៤ ភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ។ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាដើមហេតុចម្បងបំផុតនៃអតិផរណាថាមពល និង គារឡើងថ្លៃម្ហូបអាហារ។ បញ្ហានេះបានរុញច្រានខ្សែសង្វាក់ផ្គត់ផ្គង់ទៅក្នុងភាពច្របូកច្របល់ ដែលជំរុញឱ្យមានវិបត្តិស្បៀងអាហារពិភពលោក។ ​ទិន្នផល​កសិកម្ម​ក្នុង​ប្រទេសកំពុងជួបបញ្ហាដោយសារកង្វះជី​ ខណៈពេលដែលមានបញ្ហាកង្វះការផ្គត់ផ្គង់ស្បៀងសម្រាប់ដោះស្រាយបញ្ហាទុរ្ភិក្សនៅក្នុងប្រទេសយេម៉ែន។ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយប្រធានសភាអាមេរិក Nancy Pelosi បានធ្វើឲ្យមានភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក ដែលបានរំខានដល់តំបន់ដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកកាលពីខែសីហាកន្លងទៅនេះ។

បញ្ហាទី៥ បញ្ហាបម្រែបម្រួលអាកាសធាតុដែលអាចអូសបន្លាយយូរជាងនេះសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងឆ្នាំនេះ គ្រោះរាំងស្ងួតបានធ្វើឱ្យកម្រិតទឹកធ្លាក់ចុះនៅជុំវិញពិភពលោក ដែលប៉ះពាល់ដល់ផ្លូវផ្គត់ផ្គង់ដឹកជញ្ជូនសំខាន់ៗ។ កម្រិតទឹកទាបមានន័យថា កប៉ាល់អាចដឹកបានតែផ្នែកមួយនៃទំនិញធម្មតារបស់ពួកគេប៉ុណ្ណោះ ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចដីនៅបាត។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ផ្នែកខ្លះនៃទន្លេ Yangtze ដែលរួមចំណែកធំចំពោះទិន្នផលសេដ្ឋកិច្ច ៤៥ ភាគរយដល់ប្រទេសចិន ត្រូវបានបិទដោយសារកម្រិតទឹកទាបជាង ៥០ នៃកម្រិតទឹកធម្មតា។ មួយភាគធំនៃទ្វីបអឺរ៉ុបក៏កំពុងជួបប្រទះនឹងស្ថានភាពគ្រោះរាំងស្ងួតផងដែរ ហើយវាអាចនឹងកាន់តែអាក្រក់ទៅៗ។ គ្រោះរាំងស្ងួតក៏បានវាយប្រហារចំពេលដែលទន្លេ Rhine និងទន្លេដទៃទៀតក្នុងការដឹកជញ្ជូនថាមពលផងដែរ។ ព្រឹត្តិការណ៍​អាកាសធាតុ​ខ្លាំង​កាន់តែ​ញឹកញាប់ និង​កាន់តែ​អាក្រក់ទៅ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ