ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងកំដៅខ្លាំងដល់ ៤៦​ អង្សាសេ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី NBC News បានរាយការណ៍ថា ប្រជាជននៅប៉ែកអឺរ៉ុប ជាពិសេសនៅភាគខាងត្បូងនៃទ្វីបនេះកំពុងទទួលរងនូវផលលំបាកខ្លាំងក្នុងកំឡុងខែរដូវក្តៅ ដោយសារការប្រែប្រួលអាកាសធាតុបណ្តាលឱ្យមានអាកាសធាតុក្តៅនេះកាន់តែខ្លាំង និងមានរយៈពេលយូរ។

ក្រុមជំនាញខាងផ្នែកបម្រែបម្រួលអាកាសធាតុ Copernicus របស់អឺរ៉ុបបានលើកឡើងថា ការប្រៀបធៀបទិន្នន័យក្នុងរយៈពេលជាច្រើនទស្សវត្សរ៍បានបង្ហាញពីកំណត់ត្រាកំដៅកាលពីឆ្នាំមុននេះ ដែលបណ្តាលឱ្យមានលក្ខខណ្ឌគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ បច្ចុប្បន្ននេះដែរ អឺរ៉ុបខាងត្បូងបានជួបប្រទះនូវចំនួនថ្ងៃដែលមានភាពតានតឹងនឹងកំដៅខ្លាំងនៅចន្លោះសីតុណ្ហភាពពី ៣៨ ទៅ ៤៦ អង្សាសេ។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនថ្ងៃនៅរដូវក្តៅដែលមានសីតុណ្ហភាពក្តៅខ្លាំងកំពុងកើនឡើងនៅទូទាំងទ្វីប ជាពិសេសអឺរ៉ុបខាងត្បូង ដែលមានថ្ងៃខ្លះសីតុណ្ហភាពលើសពី ៤៦ អង្សាសេ។

យោងរបាយការណ៍ប្រចាំឆ្នាំ Copernicus ក៏បានបញ្ជាក់ដែរថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ទ្វីបនេះបានជួបប្រទះឆ្នាំក្តៅបំផុតជាលើកទីពីរក្នុងកំណត់ត្រាប្រចាំឆ្នាំ ដែលរដូវក្តៅឆ្នាំមុនបានកើនឡើងកំដៅសីតុណ្ហភាពបន្ថែម ១,៤ អង្សាសេ។ លើសពីនេះផងដែរ នៅតំបន់អាកទិចបានកើនឡើងកំដៅសីតុណ្ហភាពបន្ថែម ២,៥ អង្សាសេ ដែលខ្ពស់ជាងមធ្យមភាគ។​ បញ្ហាមួយចំនួនដូចជា សីតុណ្ហភាពខ្ពស់ និងទឹកភ្លៀងទាបក៏បណ្តាលឱ្យមានគ្រោះរាំងស្ងួតរីករាលដាល ខណៈដែលភ្លើងឆេះព្រៃនៅរដូវក្តៅបណ្តាលឱ្យមានការបំភាយកាបូនខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំខាងមុខទៀត ហើយព្រមទាំងបណ្តាលឱ្យមានការរលាយនៃផ្ទាំងទឹកកកជាង ៥ គីឡូម៉ែត្រគូបទៀតផង។

ស្របពេលនេះដែរ ភាពតានតឹងនៃកំដៅខ្លាំងត្រូវបានចាត់ទុកថាជាបញ្ហាសំខាន់នៅទូទាំងពិភពលោក ពីព្រោះភពផែនដីឡើងកំដៅដោយសារតែការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស។ អ្នកជំនាញនិយាយថា កត្តានេះអាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើនដូចជា ឡើងកន្ទួល ខ្សោះជាតិទឹក និងជំងឺដាច់សរសៃឈាមខួរក្បាល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ