Nature’s Nectar ​ជួយកសិករ ហ្សំប៊ី ផលិតទឹកឃ្មុំមានគុណភាពខ្ពស់ និងបង្កើនប្រាក់ចំណូលពី ២០ ទៅ ៣០ ភាគរយ

បរទេស៖ យោងតាមប្រភពពី Inclusivebusiness.Net បានលើកឡើងថា ការចិញ្ចឹមឃ្មុំបែបជាប្រពៃណីរបស់កសិករ ហ្សំប៊ី គឺពួកគេធ្វើសាងសង់សំបុកឃ្មុំដោយហែកសំបកដើមឈើចេញ។ វិធីនេះធ្លាប់មាននិរន្តរភាព ប៉ុន្តែការកើនឡើងនៃតម្រូវការទឹកនៅឃ្មុំហ្សំប៊ីបានប្រែក្លាយវាទៅជាហានិភ័យសម្រាប់ព្រៃឈើ។

ដើម្បីដោះស្រាយបញ្ហានេះ Nature’s Nectar ធ្វើសំបុកឃ្មុំនៅក្នុងធុងឈើរបស់ប្រទេសកេនយ៉ាដែលធ្វើពីឈើស្រល់មកជំនួសវិញ។ Nature’s Nectar គឺជាក្រុមហ៊ុនទឹកឃ្មុំដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ នៅប្រទេសហ្សំប៊ី។ ក្នុងគោលបំណងកាត់បន្ថយការកាប់ព្រៃឈើ ក្រុមហ៊ុនរៀបចំសំបុកឃ្មុំបែបទំនើប ដែលផលិតទឹកឃ្មុំគុណភាពខ្ពស់ និងផ្តល់ប្រាក់ចំណូលរយៈពេលវែងដល់កសិករ។ ជាមួយនឹងសំបុកទាំងនោះ ក្រុមហ៊ុនអាចផលិតទឹកឃ្មុំដែលមានគុណភាពល្អជាង ហើយអាចរកប្រាក់ចំណេញបន្ថែមដល់កសិករ ដោយកសិករម្នាក់ៗដែលជាដៃគូទទួលបានសំបុកឃ្មុំចំនួនដប់។ បន្ទាប់​មក Nature’s Nectar ​បណ្ដុះបណ្ដាល​ដល់​កសិកនៅតាមតំបន់រអំពីការព្យួរសំបុក ការសម្អាត និងការប្រមូលផល។ ការបណ្តុះបណ្តាលនេះធានានូវគុណភាពខ្ពស់នៃទឹកឃ្មុំ និងការពារកសិករពីលក់ក្រោមតម្លៃទីផ្សារ។

បច្ចុប្បន្ននេះ Nature’s Nectar គឺជាអ្នកផលិតទឹកឃ្មុំកំពូលសម្រាប់ការនាំចេញមួយដែលភាគច្រើនទៅអាហ្វ្រិកខាងត្បូង។ លើសពីនេះ ពួកគេមានបំណងចង់ចាប់ផ្តើមនាំចេញទៅកាន់សហភាពអឺរ៉ុបផងដែរ ជាមួយនឹងគោលដៅនាំចេញទឹកឃ្មុំប្រហែល ១៦០ ពាន់តោនក្នុងមួយឆ្នាំ។ Nature’s Nectar ទទួលបានផលចំណេញនៅឆ្នាំ ២០១៨ និង ២០១៩ ដោយក្នុងឆ្នាំដំបូង ពួកគេទទួលប្រាក់ចំណូល ១០០ ០០០ ដុល្លារអាម៉េរិក ហើយបានកើនឡើងទ្វេដងក្នុងឆ្នាំ ២០១៩។ យ៉ាងណាមិញ Nature’s Nectar រកចំណូលបានត្រឹមតែ ៤០ ០០០ ដុល្លារប៉ុណ្ណោះនៅឆ្នាំ ២០២០ ដោយសារការរាតត្បាតធ្វើឲ្យដៃគូរបានចាកចេញពីអាជីវកម្មរបស់ពួកគេ។

នៅពេលដែល​ Nature’s Nectar ចាប់ផ្តើមនៅឆ្នាំ ២០១៨ ពួកគេធ្វើការជាមួយកសិករតែ ២០០ នាក់ ជាមួយនឹងសំបុកឃ្មុំចំនួន ២ ០០០ សំបុកប៉ុណ្ណោះ ហើយចំនួនកសិករបានកើនឡើងដល់ចំនួន ៨០០ នាក់នៅឆ្នាំ ២០២១។ កាលពីមុន កសិករ​ទាំងនោះ​រក​ចំណូល​បាន​ចន្លោះ​ពី ២០០ ទៅ ២៥០ ដុល្លារអាម៉េរិកប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែការធ្វើការជាមួយនឹង Nature’s Nectar ពួកគេអាចបង្កើនប្រាក់ចំណូលរបស់ពួកគេពី ២០ ទៅ ៣០ ភាគរយបន្ថែមទៀត។ ការចិញ្ចឹមឃ្មុំមិនមានកម្លាំងពលកម្មច្រើននៅក្នុងគំរូអាជីវកម្មរបស់ Nature’s Nectar នោះទេ ដូច្នេះកសិករមិនចាំបាច់កាត់បន្ថយកម្លាំងពីសកម្មភាពផ្សេងៗទៀតរបស់ពួកគេទេ។ ទន្ទឹមនឹងនេះ Nature’s Nectar ផ្តល់ឱកាសដល់ស្តី្រ ដែលមានចំណែកពាក់កណ្តាលនៃកសិករសរុបរបស់ពួកគេ។ គំរូអាជីវកម្មបរិយាបន្នរបស់ពួកគេមានលក្ខណៈរួមបញ្ចូលច្រើនជាងការចិញ្ចឹមឃ្មុំបែបប្រពៃណីដែលភាគច្រើនគឺជាបុរស ដោយសារស្ត្រីមិនចាំបាច់ឡើងដើមឈើ ឬចំណាយពេលច្រើនថ្ងៃនៅក្នុងចម្ការនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ​ សំបុកឃ្មុំត្រូវបានរៀបចំឡើង និងប្រមូលផលដោយមេក្រុមនៃកសិករនៅក្នុងតំបន់។

Nature’s Nectar ប្រើប្រាស់ប្រព័ន្ធតាមដានទិន្នន័យបែបឌីជីថល ដើម្បីធានាបាននូវការតាមដានទឹកឃ្មុំ និងវាស់វែងផលប៉ះពាល់ ដោយសំបុកឃ្មុំនីមួយៗមាន GPS សម្រាប់ទីតាំងរបស់វាជាមួយនឹងឈ្មោះកសិករនៅក្នុងប្រព័ន្ធរបស់ពួកគេ។ Nature’s Nectar ចាប់ផ្តើមធ្វើការជាមួយកសិករដោយការស្ទង់មតិមូលដ្ឋានដ៏សាមញ្ញមួយ ដើម្បីសិក្សាពីទីតាំងរបស់ពួកគេ។ បន្ទាប់​មក Nature’s Nectar ​អាច​តាម​ដាន​ថា​តើ​ទឹកឃ្មុំ​ប៉ុន្មាន​ដែល​អាច​ប្រមូល​បាន​ពី​សំបុក​របស់​វា និង​ចំនួន​ប៉ុន្មាន​ដែល​ក្រុមហ៊ុនត្រូវបង់​ឱ្យកសិករក្នុង​រដូវប្រមូលផល​។ ការវិនិយោគលើសំបុកឃ្មុំពិតជាមានតំលៃថ្លៃ ដោយមួយមានតម្លៃ ២៥ ដុល្លារមិនរាប់បញ្ចូលការដឹកជញ្ជូន ប៉ុន្តែវាបង្កើតផលចំណេញល្អ។ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កសិករ Nature’s Nectar ចាប់ដៃគូជាមួយអង្គការអភិរក្ស ដោយពួកគេផ្តល់មូលនិធិដល់សំបុកឃ្មុំ ខណៈដែល Nature’s Nectar មានតួនាទីជាអ្នកធានាទីផ្សារសម្រាប់ទឹកឃ្មុំ។ កសិករត្រូវ​ចំណាយ ១០​ដុល្លារអាម៉េរិក​ដើម្បី​ចូលរួមក្នុង​កម្មវិធីនេះ និង​ទទួល​បាន​សំបុក​ឃ្មុំ​ដប់​ក្បាល។

គោលដៅរបស់ Nature’s Nectar គឺឈានដល់កសិករ ៥ ០០០ នាក់នៅឆ្នាំ ២០២៥ ជាមួយនឹងសំបុកឃ្មុំចំនួន ៥០ ០០០ ដែលអាចផលិតទឹកឃ្មុំបានពី ៤០០ ទៅ ៥០០ តោនក្នុងមួយឆ្នាំ ដែលនឹងនាំមកនូវប្រាក់ចំណូលជាង ២០០ ០០០ ដុល្លារអាម៉េរិកដល់កសិករជាដៃគូ។ គោលបំណងរបស់ Nature’s Nectar គឺការពង្រឹកប្រតិបត្តិការឲ្យកាន់តែរីកធំឡើង ដើម្បីជួយសហគមន៍កាន់តែច្រើនការពារព្រៃឈើ និងបង្កើតប្រាក់ចំណូលរយៈពេលវែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​