ការប្រកួតប្រជែងទីផ្សាររថយន្តអគ្គិសនីចិន និងអឺរ៉ុប ស្ថិតនៅក្នុងស្ថានភាពប្រទាញប្រទង់

បរទេស ៖ អឺរ៉ុប ទីបំផុតបានសម្រេចចិត្តអនុវត្តនូវការតម្លើងពន្ធនាំចូលរថយន្តអគ្គិសនីរបស់ចិនហើយកាលពីថ្ងៃព្រហស្បត៍សប្តាហ៍នេះទោះបីជាមានការពិភាក្សាចរចាគ្នាជាច្រើនដងកន្លងមកក្តី។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំចិន លោក Xin Jinping ហាក់ដូចជាមិនប្រតិកម្មខ្លាំងទៅនឹងគោលការណ៍ថ្មីរបស់អឺរ៉ុបឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបានផ្ញើសារអបអរទៅដល់មេដឹកនាំសហភាពអឺរ៉ុបថ្មី គឺលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប Antonio Costa ទៀតផង ហើយមេដឹកនាំចិនរូបនេះបានរំលេចនូវអ្វីដែលជាសារៈសំខាន់នៃទំនាក់ទំនងរវាងអឺរ៉ុប-ចិនផងដែរ។

សកម្មភាពចុងក្រោយរបស់អឺរ៉ុបនេះត្រូវបានគេមើលឃើញ និងអាចសមល្មមក្នុងការប្រកាសសង្គ្រាមពន្ធគយរវាងមហាយក្សទាំងពីរដែលភាគីទាំងសងខាងសុទ្ធតែមានទំហំសេដ្ឋកិច្ចធំប្រហាក់ប្រហែលគ្នា ខណៈដែលចិនគិតត្រឹមឆ្នាំ២០២២ មាន GDP ប្រមាណជា ១៧,៩៦ទ្រីលានដុល្លារ ចំណែកឯអឺរ៉ុបសរុបចូលគ្នាមានដល់ទៅ ១៨,៩៨ទ្រីលានដុល្លារ។

រំលឹកដែរថា គោលនយោបាយពាណិជ្ជកម្មថ្មីនេះ សហភាពអឺរ៉ុបធ្វើឡើងក្រោយពេលដែលខ្លួនបានបង្ហាញនូវការព្រួយបារម្ភខ្លាំងទៅលើផលិតផលតម្លៃធូរថ្លៃរបស់ចិនថានឹងអាចហូរចូលក្នុងទីផ្សារអឺរ៉ុបកាន់តែច្រើន និងអាចធ្វើឲ្យមានផលប៉ះពាល់ដល់អ្នកផលិតនៅអឺរ៉ុបទៅវិញ និងក្នុងពេលដែលបណ្តាក្រុមហ៊ុនចិនក្នុងស្រុកកំពុងពង្រឹងខ្លាំងទៅលើការនាំចេញទៅទីផ្សារបរទេសដោយសារតែតំរូវការក្នុងស្រុកធ្លាក់ចុះខ្លាំងគួរឲ្យបារម្ភ។

ទោះបីជាយ៉ាងណាក្តី ការអនុវត្តទើបតែបានចាប់ផ្តើម ប៉ុន្តែគេសង្កេតឃើញថាស្ថានភាពប្រឈមមុខដាក់គ្នានេះហាក់ដូចជាកាន់តែស្មុគ្រស្មាញរួចទៅហើយ និងមិនមានភាពប្រាកដប្រជានៅឡើយទេ ដោយសារតែសមាជិកអឺរ៉ុបសំខាន់ៗមួយចំនួនបានបង្ហាញអំពីការមិនគាំទ្រទៅនឹងការតម្លើងពន្ធរបស់អឺរ៉ុបនោះឡើយ។

អាល្លឺម៉ង់ ដែលជាអ្នកនាំចេញរថយន្តធំជាងគេមួយទៅក្នុងទីផ្សារចិនកាលពីឆ្នាំទៅបានចាប់យកចំណែកទីផ្សារដ៏ធំរបស់មហាយក្សអាស៊ីនេះ ឬប្រមាណជា ១ភាគ៣នៃការនាំចេញរថយន្តសរុបរបស់ខ្លួនគឺជាអ្នកមិនគាំទ្រខ្លាំងជាងគេចំពោះគោលការណ៍តតម្លើងពន្ធរបស់អឺរ៉ុបលើរថយន្តអគ្គិសនីចិន និងបានស្នើសុំឲ្យបញ្ឈប់ការងារនេះផងដែរ ហើយតាមពីក្រោយដោយបារាំងដែលជាអ្នកគាំទ្រជំហដូចគ្នានេះ។

យឺហោម៉ាករបស់អឺរ៉ុបស្ទើរតែទាំងអស់កាលពីឆ្នាំទៅមានប្រភពពីបារាំង ដែលអាចនាំចូលទីផ្សារចិនបានក្នុងគ្រាដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងដំណើរការយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងទំនិញមិនស្មើភាពទីផ្សារ ឬហៅថា Anti-dumping ក្នុងគោលដៅសំខាន់ទៅលើគ្រប់ប្រភេទទំនិញរបស់អឺរ៉ុបទាំងអស់ដែលនាំចូលមកចិន។

មិនត្រឹមតែប៉ុណ្ណោះ ចិនក៏កំពុងបើកការស៊ើបអង្កេតដើម្បីអនុវត្តច្បាប់ Anti-Dumping ទៅលើផលិតផលនាំចូលរបស់អឺរ៉ុប ដូចជា សាច់ជ្រូក និងផលិតផលមួយចំនួនទៀតផងដែរក្នុងគោលបំណងដាក់សំពាធទៅលើប្រទេសអេស៉្បាញ ហូឡង់ និងដាណឺម៉ាក ដើម្បីឲ្យពួកគេធ្វើការផ្លាស់ប្តូរចិត្តចំពោះគោលការណ៍តម្លើងពន្ធរបស់អឺរ៉ុបមកលើរថយន្តអគ្គិសនីចិន។

យ៉ាងណាក៏ដោយ ការសម្រេចចិត្តបានធ្វើរួចទៅហើយ ប៉ុន្តែប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មី លោក Costa អតីតនាយរដ្ឋមន្ត្រីប៉ទុយហ្គាល់ នឹងអាចរៀបចំការពិភាក្សាគ្នាឡើងវិញដើម្បីដោះស្រាយបញ្ហាជម្លោះនេះ បើមិនដូច្នេះទេ រថយន្តអគ្គិសនីចិននៅពេលនេះនឹងចាប់ផ្តើមឡើងតម្លៃថ្មីរហូតទៅដល់ ៣៧,៦ភាគរយទៀតជាមិនខាន បន្ថែមពីលើតម្លៃនាំចូល និងតម្លៃពន្ធនានាមុនចូលទៅដល់ទីផ្សារអឺរ៉ុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា