ភ្នំពេញ ៖ ក្រសួងបរិស្ថាន តាមរយៈមន្ត្រីនាំពាក្យកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងទៅ បានលើកឡើងអំពីបញ្ហានៃការគ្រប់គ្រងសំរាម ផ្ដោតជាពិសេសនៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅច្រើន និងមានការចោលសំណល់ច្រើន។ ដោយជារួម សំណល់ដែលបានប្រមូលយកទៅចោលនៅទីលានចាក់សំរាម គឺមានចំនួនជាង ២លានតោន ក្នុងមួយឆ្នាំ។

កន្លងមក ថ្វីត្បិតតែក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធខិតខំគ្រប់គ្រងលើបញ្ហាសំណល់នេះក្ដី ក៏បញ្ហានេះនៅតែប្រឈម ជាពិសេសគឺនៅក្នុងក្រុងដែលមានប្រជាជនរស់នៅច្រើនតែម្ដង។ យ៉ាងណាមិញ ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់សាច់ប្រាក់ប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ មក ក្នុងរង្វង់ថវិកា ៨ពាន់លានរៀលនៅក្នុងមួយឆ្នាំទៅដល់រដ្ឋបាលក្រុងទាំង ២៨ដើម្បីអនុវត្តទៅ ក្នុងផែនការសំអាតទីក្រុងរបស់ខ្លួន។

ឯកឧត្តមបានរំលេចដែរថា ៖
“បើគិតតាំងពីឆ្នាំ២០១៥ រហូតមកដល់ឆ្នាំ២០២២នេះ គឺថវិកាចំនួន ៥៦ពាន់លានហើយ ដែលត្រូវបានរាជរដ្ឋាភិបាលទំលាក់ទៅដល់ទីប្រជុំជន ក្រុងចំនួន២៨ដើម្បី សំអាតទីក្រុង។ ប៉ុន្តែទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងនេះ ទំហំនៃការបោះបង់សំរាម និងកាកសំណល់ផ្សេងៗ ក៏នៅតែមិនអាចទាន់គ្រប់គ្រងបានគ្រប់ជ្រុងជ្រោយនៅឡើយ។ ដោយចំនួនសំរាមដែលប្រមូលបាននេះគឺស្មើតែ ៥០% នៃសំរាមទាំងអស់ប៉ុណ្ណោះ។ ហើយចំនួនសំរាម ៥០% ដែលនៅសេសសល់នេះ គឺត្រូវបានបោះចោលនៅតាមទីកន្លែងផ្សេងៗ ឬបោះចូលទៅក្នុងប្រភពទឹក ឬដុតនៅក្នុងបរិយាកាស”
គួរបញ្ជាក់ថា នៅទូទាំងប្រទេសមានទីលានចាក់សំរាមសរុបចំនួន ២១៣ទីលាន ក្នុងនោះទីលានដែលជាកម្មសិទ្ធិរដ្ឋមានចំនួន ១៤២ ស្មើ ៦៦.៦% និងឯកជនមាន៧០ទីលាន ស្មើ៣២.៧%។ រីឯបច្ចុប្បន្ននេះ ក្នុងចំណោមសំណល់ទាំងអស់នៅកម្ពុជា គឺមានសំណល់សេរីរាងមានប្រមាណជា ៦០% សំណល់ផ្លាស្ទីកប្រមាណជា២០% និងសំណល់ទូទៅប្រមាណជា១០ភាគរយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content