នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសអាល្លឺម៉ង់ទើបតែបានប្រកាសក្នុងការបំផ្លាញចោលនូវទីតាំងរោងចក្រនុយក្លេអ៊ែររបស់ខ្លួនចំនួន ០៣កន្លែងក្នុងចំណោមទីតាំងដែលកំពុងមានសកម្មភាពទាំង៦នៅក្នុងប្រទេស។

ចាប់តាំងតែពីឆ្នាំ២០០០ បណ្តាប្រទេសលើពិភពលោកបានប្រកាសផែនការរួមគ្នាក្នុងការបញ្ចប់ទៅនៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងប្តូរការយកចិត្តទុកដាក់ទៅលើកិច្ចការងារវិនិយោគ និងផ្គត់ផ្គង់ហិរញ្ញវត្ថុទៅលើផលិតកម្មផលិតថាមពលស្អាតជំនួសមកវិញ ដោយធ្វើយ៉ាងណាឲ្យអាចចូលរួមក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ភពផែនដី។

ទោះបីជាយ៉ាងណាក្តី អឺរ៉ុបត្រូវបានគេមើលឃើញថា ជាអ្នកដែលបានត្រៀមខ្លួនរួចរាល់ ព្រមទាំងអនុវត្តការងារនេះបានច្រើនជាងគេ ខណៈដែលបណ្តាប្រទេស និងទ្វីបដទៃទៀតហាក់ដូចជាមិនទាន់រួចរាល់នៅឡើយក្នុងការដកខ្លួនចេញពីប្រភពថាមពលដ៏ចំណាស់មួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ WEFORUM កាលពីពេលថ្មីៗនេះ។
ប្រភពដដែលបានបង្ហាញដែរថា ទ្វីបអាស៊ីមកដល់ពេលបច្ចុប្បន្ននេះនៅតែជាតំបន់ដែលមានសកម្មភាព និងអំណាចខ្លាំងក្លាទៅលើថាមពលដែលបានមកពីរោងចក្រនុយក្លេអ៊ែរបើទោះបីជាទើបតែបានជួបនូវសោកនាដកម្មដ៏ធំអាក្រក់មួយកាលពីឆ្នាំ២០១១នៅក្នុងទីក្រុងហ្វគូស៊ីម៉ាដែលជាឧទាហរណ៍ជាក់ស្ដែងឲ្យឃើញស្រាប់ក្តី។
របាយការណ៍ដែលទទួលបានពីសមាគមនុយក្លេអ៊ែរពិភពលោក World Nuclear Association បានរកឃើញថា នៅក្នុងប្រទេសជប៉ុនបច្ចុប្បន្ននេះ ទាំងទីតាំងក្នុងសំណើសុំសាងសង់, ទីតាំងកំពុងសាងសង់ និងទីតាំងកំពុងដំណើរការ មានចំនួន ៣៣កន្លែង ខណៈដែលឥណ្ឌាកំពុងដាក់ផែនការក្នុងការបង្កើនចំនួនទ្វេដងទៅដល់ ៧២ទីតាំង ហើយចិនបានដាក់សំណើសាងសង់ថ្មី១៦៨កន្លែងពីលើទីតាំងដែលមានស្រាប់១៨កន្លែង និងកំពុងស្ថិតនៅក្នុងផែនការសាងសង់៣៧កន្លែងផ្សេងទៀត។
ផ្អែកតាមតួលេខសរុបទាំងអស់ខាងលើនេះបានបង្ហាញថា នៅទូទាំងតំបន់អាស៊ី ទីតាំងរោងចក្រនុយក្លេអ៊ែរសរុប៣៥កន្លែងកំពុងស្ថិតនៅក្នុងដំណើរការសាងសង់ដោយក្នុងនោះ អឺរ៉ុបរត់តាមពីក្រោយនៅលេខរៀងទី២មានចំនួន១៥កន្លែងកំពុងសាងសង់។ ក្រៅពីនោះផែនការក្នុងសាងសង់រោងចក្រនុយក្លេអ៊ែរនៅអាស៊ីមានដល់ទៅ៥៦កន្លែង និងទីតាំងក្នុងសំណើរមានរហូតទៅដល់២២០កន្លែង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌា ពីប្រទេសនាំចូល ក្លាយជាអ្នកនាំចេញផ្នែកសព្វាវុធដ៏សំខាន់មួយក្នុងទីផ្សារពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/09/2026
បរទេស ៖ ជាប្រវត្តិសាស្ត្រ ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាប្រទេសនាំចូលសម្ភារៈយុទ្ធភណ្ឌយោធាដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្ន ទីក្រុងញូវដេលី បាន និងកំពុងកែប្រែប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយក្លាយខ្លួនទៅជាប្រទេសនាំចេញសព្វាវុធដ៏សំខាន់នៅលើឆាកអន្តរជាតិទៅវិញ។ ទិដ្ឋភាពនៃការផលិតក្នុងវិស័យការពារជាតិរបស់ប្រទេសឥណ្ឌា កំពុងមានការផ្លាស់ប្តូរទម្រង់យ៉ាងជ្រាលជ្រៅ គិតតាំងពីការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្រ ការជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម កំណើនវិនិយោគពីវិស័យឯកជន ជាពិសេស ឧស្សាហកម្មនៃការផលិតក្នុងវិស័យការពារជាតិសរុបរបស់ឥណ្ឌាបានកើនឡើងដល់ជិត ១៨,៦ ពាន់លានដុល្លារនៅក្នុងផែនការថវិកាឆ្នាំជាតិ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content