ក្រុមហ៊ុនផលិតយានយន្ត Hyundai ប្រកាសការបណ្តាក់ទុនជិត ២១​ ពាន់លានដុល្លារវិនិយោគនៅសហរដ្ឋអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនផលិតយានយន្តរបស់កូរ៉េខាងត្បូង Hyundai Motor Group បានប្រកាសបណ្តាក់ទុនសរុបជិត ២១ ពាន់លានដុល្លារដើម្បីធ្វើការវិនិយោគនៅក្នុងសហរដ្ឋអាម៉េរិក ដោយការវិនិយោគនេះរួមមាន ក្រុមហ៊ុន Hyundai Steel នឹងបើករោងចក្រផលិតដែកថ្មីមួយនៅរដ្ឋ Louisiana ដែលមានតម្លៃ ៥,៨ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតដែកថែបបានជាង ២,៧ លានតោនក្នុងមួយឆ្នាំ ជួយបង្កើតការងារបានជាង ១ ៤០០ កន្លែង។

រោងចក្រដែកថែបនេះត្រូវបានរំពឹងថានឹងផ្គត់ផ្គង់ដែកដល់រោងចក្រផលិតរថយន្តនៅរដ្ឋ Alabama និង Georgia ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Hyundai ក៏មានគម្រោងវិនិយោគ ៩ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៨ ដើម្បីបង្កើនសមត្ថភាពផលិតយានយន្ត ១,២ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក និង ៦ ពាន់លានដុល្លារ ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអាម៉េរិកលើការបើកបរដោយស្វ័យភាព មនុស្សយន្ត និងបញ្ញាសិប្បនិម្មិត។ ជាសរុប ការវិនិយោគរបស់ Hyundai នៅក្នុងសហរដ្ឋអាម៉េរិកមានតម្លៃជិត ២១​ ពាន់លានដុល្លារ។

លើសពីនេះ Hyundai គ្រោងនឹងរៀបចំពិធីបើកសម្ពោធរោងចក្រផលិតរថយន្ត និងអាគុយថ្មីរបស់ខ្លួនមានតម្លៃ ៧,៥៩ ពាន់លានដុល្លារនៅរដ្ឋ Georgia នៅថ្ងៃពុធសប្ដាហ៍នេះ។ ក្រុមហ៊ុនផលិតរថយន្តមួយនេះមានរោងចក្រនៅ Alabama ខណៈដែលសាខាបុត្រសម្ព័ន្នរបស់ខ្លួន Kia មានរោងចក្រនៅ​ Georgia ។ រោងចក្រទាំងពីរនេះអាចផលិតរថយន្តបាន ៧០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ហើយរោងចក្រថ្មីនៅ Georgia នឹងមានសមត្ថភាពផលិតរថយន្ត ៣០០ ០០០ គ្រឿងបន្ថែមទៀតពេលបើកដំណើរការពេញលេញ។ លើសពីនេះ Hyundai មានគម្រោង​​ទិញឧស្ម័នធម្មជាតិរាវ (LNG) មានតម្លៃ ៣ ពាន់​លាន​ដុល្លារ​ដែល​ផលិត​នៅ​សហរដ្ឋអាម៉េរិក។

ការប្រកាសអំពីការវិនិយោគនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump គំរាមដាក់ពន្ធសងសឹកទៅវិញទៅមកលើប្រទេសជាច្រើននៅថ្ងៃទី២ ខែមេសា ដែលអាចកំណត់គោលដៅលើកូរ៉េខាងត្បូងដែលមានអតិរេកពាណិជ្ជកម្មធំជាមួយសហរដ្ឋអាម៉េរិកផងដែរ។ កាលពីថ្ងៃចន្ទ Trump បាននិយាយថា ការវិនិយោគនេះពិតជាបង្ហាញយ៉ាងច្បាស់ថាពន្ធគយមានប្រសិទ្ធភាពយ៉ាង ហើយការដាក់ពន្ធបន្ថែមលើរថយន្តទំនងជាត្រូវបានប្រកាសនៅសប្តាហ៍នេះ។ ជាក់ស្តែង Trump បានដាក់ចេញនូវពន្ធគយ ២៥ ភាគរយរួចទៅហើយលើលោហធាតុទាំងអស់ដែលនាំចូលក្នុងអាម៉េរិក ដើម្បីបង្កើនការការពារសម្រាប់អ្នកផលិតដែក និងអាលុយមីញ៉ូមរបស់ប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *