Internet of Things (IOT) បានផ្តល់អត្ថប្រយោជន៍មួយចំនួនសម្រាប់​សហគ្រាស​ខ្នាត​តូច និងមធ្យម (SMEs)

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Data Science Central បានបង្ហាញថា Internet of Things (IOT)  មានសន្ទុះជាខ្លាំងនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ជាពិសេសវាបានផ្តល់អត្ថប្រយោជន៍ជាច្រើន​ និងបាន​បង្ហាញថា​បច្ចេកវិទ្យា​នេះ​ជាប្រភពមួយនៃការ​រក​ចំណូល​សម្រាប់​សហគ្រាស​ខ្នាត​តូច​ទៅ​មធ្យម (SMEs)។

Internet of Things (IOT) គឺសំដៅការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដោយរួមបញ្ចូលទាំងអ្វីៗទាំងអស់រាប់ចាប់តាំងពីទូរស័ព្ទដៃ កាសស្ដាប់ត្រចៀក អំពូលភ្លើង និងឧបករណ៍ផ្សេងៗជាច្រើនទៀតដែល​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ឬ​ការិយាល័យ។ វាគឺជាបណ្ដាញទំនាក់ទំនងដ៏ធំមួយនូវអ្វីៗគ្រប់យ៉ាងនៃទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស មនុស្សនឹងវត្ថុផ្សេងៗ និងវត្ថុនឹងវត្ថុ។ «អ្វីៗគ្រប់យ៉ាងសុទ្ធដែលអាចភ្ជាប់ទំនាក់ទំនងគ្នាបាន» ហើយនឹងត្រូវភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។

អត្ថប្រយោជន៍ទីមួយ គឺវាជួយជំរុញផលិតភាពឲ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុនជាច្រើនប្រភេទនៅទូទាំងវិស័យឧស្សាហកម្មបានងាកមកប្រើ IoT ក្នុងវិធីជាច្រើនដើម្បីសម្រេចបាននូវគោលដៅ និងលទ្ធផលជាក់លាក់។ គោលដៅដ៏សំខាន់បំផុតមួយដែល IOT ត្រូវបានដាក់ឱ្យដំណើរការជាញឹកញាប់គឺផលិតភាពកាន់តែប្រសើរឡើងតាមរយៈស្វ័យប្រវត្តិកម្ម និងម៉ាស៊ីនស្វ័យប្រវត្តិទំនើបៗសម្រាប់កិច្ចការដដែលៗ។

អត្ថប្រយោជន៍ទីពីរ គឺវាជួយផ្តល់សេវាកម្មដល់អតិថិជនឲ្យកាន់តែប្រសើរឡើង។ មនុស្សភាគច្រើនយល់ឃើញថាការរីករាលដាលនៃ IOT គឺវាផ្តល់អត្ថប្រយោជន៍តែនៅក្នុងបរិបទនៃប្រតិបត្តិការងារប៉ុណ្ណោះ ប៉ុន្តែជាការពិតវិញនោះ IOT ក៏អាចជួយកែលម្អប្រតិបត្តិការនៃសេវាកម្មសម្រាប់អតិថិជនផងដែរ។

អត្ថប្រយោជន៍ទីបី គឺវាបង្កើនផលិតភាព។ អត្ថប្រយោជន៍សំខាន់មួយទៀតនៃការប្រើប្រាស់ IOT សម្រាប់សហគ្រាស​ខ្នាត​តូច​ទៅ​មធ្យម (SMEs) គឺវាផ្តល់ជូនក្រុមហ៊ុននូវសមត្ថភាពក្នុងការសម្រួល និងលើកកម្ពស់ដំណើរការប្រតិបត្តិការរបស់ពួកគេ ហើយដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹងពីកម្រិតនៃប្រសិទ្ធភាពសរុបកាន់តែប្រសើរឡើង។ ស្វ័យប្រវត្តិកម្ម IOT ជួយកាត់បន្ថយពេលវេលានៃការរង់ចាំរបស់ក្រុមហ៊ុន ដោយសារម៉ាស៊ីន និង ប្រព័ន្ធប្រតិបត្តិការផ្សេងៗមានដំណើរការលឿន។ មួយវិញទៀតនោះ IOT ជួយបង្កើនប្រសិទ្ធភាពកម្រិតផលិតភាពរបស់ពួកគេ គឺតាមរយៈការដឹកជញ្ជូន។ តាមរយៈការប្រើប្រាស់យានជំនិះទាំងអស់នៅក្នុងការដឹកជញ្ជូន ក្រមហ៊ុនទាំងនោះអាចប្រើប្រាស់ទិន្នន័យពី IOT ដើម្បីសម្រេចបាននូវផលិតភាពនៃការដឹកជញ្ជូនឲ្យកាន់តែប្រសើរ។

អត្ថប្រយោជន័ទីបួន គឺជួយកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន។ ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ដល់​ខ្នាត​មធ្យម ដែល​កំពុង​បង្កើន​ការ​ប្រើប្រាស់ IOT ប្រកបដោយ​ភាពច្នៃប្រឌិត គឺគោលបំណងដើម្បី​កាត់បន្ថយ​ការចំណាយ​។ IOT ​ត្រូវ​បាន​ប្រើ​ដើម្បី​តាម​ដាន​ឧបករណ៍ និង​ទ្រព្យ​សកម្ម​ពីក្នុង​ភូមិសាស្ត្រ​ដាច់ស្រយាល។ IoT ក៏អាចប្រើដើម្បីដោះស្រាយបញ្ហាកម្មវិធីនៅលើអាកាសផងដែរ ពោលគឺតាមរយៈការអាប់ដេត OTA ដែលជួយសន្សំប្រាក់របស់ក្រុមហ៊ុន និង ពេលវេលានៃការចេញទៅដោះស្រាយបញ្ហានៅតំបន់ដាច់ស្រយាលទាំងនោះ។

អត្ថប្រយោជន៍ IOT បានផ្លាស់ប្តូរអាជីវកម្មខ្នាតតូច និងមធ្យមតាមរយៈការប្រើប្រាស់ឧបករណ៍នៅកន្លែងធ្វើការ ហើយនៅក្នុងទិដ្ឋភាពឌីជីថលទំនើប ឧបករណ៍ ម៉ាស៊ីន និងវត្ថុគ្រប់ទំហំអាចផ្ទេរទិន្នន័យដោយស្វ័យប្រវត្តិតាមរយៈបណ្តាញ ប្រកបដោយប្រសិទ្ធភាពក្នុងការទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកក្នុងពេលវេលាជាក់ស្តែងណាមួយ។ ស្របពេលនេះដែរ អាជីវកម្មគ្រប់មាត្រដ្ឋាន និង ទំហំទាំងអស់កំពុងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងជឿនលឿនដូចជា Internet of Things (IOT)។ សម្រាប់ការប្រើប្រាស់ IOT នៅទូទាំងវិស័យឧស្សាហកម្មគឺប្រមាណជាង ៨៣ ភាគរយនៃក្រុមហ៊ុនទាំងនោះ បានរាយការណ៍ពីប្រសិទ្ធភាពកាន់តែប្រសើរឡើងនៅទូទាំងក្រុមហ៊ុនរបស់ពួកគេបន្ទាប់ពីការប្រើប្រាស់ IOT។ មិនត្រឹមតែប៉ុណ្ណោះ IOT នាំមកនូវឱកាសថ្មី និងល្អប្រសើរក្នុងការពង្រីកការយល់ដឹងរបស់ពួកគេតាមឌីជីថល ដោយសារបច្ចេកវិទ្យាអនុញ្ញាតឱ្យពួកគេធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការ ដឹងពីកម្រិតផលិតភាពដែលប្រសើរឡើង និងទទួលបានប្រាក់ចំណេញកាន់តែប្រសើរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ