ការសិក្សា ៖ សម័យបច្ចេកវិទ្យា 4.0 និងការអភិវឌ្ឍបច្ចេកវិទ្យា 5.0 បានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសបំផុតសម្រាប់ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងបណ្តាក្រុមអ្នកមានឥទ្ធិពលបំផុតក្នុងវិស័យពាណិជ្ជកម្មរបស់ពិភពលោក។
មនុស្សមួយចំនួនយល់ឃើញថា បច្ចេកវិទ្យាឌីជីថល Digitalization ជាពិសេសបច្ចេកវិទ្យាស្វ័យប្រវត្តិ Automation នឹងក្លាយទៅជាការគំរាមកំហែងចំពោះចំនួនការងាររបស់មនុស្សជាតិទាំងមូល ពីព្រោះថាសមត្ថភាពធ្វើកិច្ចការងារលំបាកៗ និងផលិតកម្មរបស់បច្ចេកវិទ្យាទាំងនេះគឺគ្មានដែនកំណត់នោះឡើយ ហើយវានឹងអាចយកមកប្រើប្រាស់ជំនួសឲ្យមនុស្សបានយ៉ាងងាយស្រួលបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ មានភាគីមួយផ្សេងទៀតបានធ្វើការស្រាវជ្រាវ និងព្យាករណ៍ថា Digitalization និង Automation គឺមិនមែនជារឿងដែលគួរឲ្យបារម្ភនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរដ៏មានប្រសិទ្ធភាពចំពោះវិស័យឧស្សាហកម្ម និងវិស័យផលិតកម្មដ៏មាននិរន្តភាពបំផុតចំពោះពិភពលោកទៅវិញនោះទេ។

មិនត្រឹមតែមិនប៉ះពាល់ដល់អត្រាការងាររបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តេបច្ចេកវិទ្យាទាំងនេះ បែរជាបានបង្កើតការងារបានកាន់តែច្រើនលើសពីការងារដែលកំពុងមាននាពេលបច្ចុប្បន្នស្ទើរគ្រប់វិស័យ ហើយលើសពីនេះនឹងអាចបង្កើតជាមជ្ឈដ្ឋានការងារមួយដែលមានប្រសិទ្ធភាពខ្ពស់ជាងមុន មានសុវត្ថិភាពជាងមុន និងការកែច្នៃ ភាពឆ្លាតវ៉ៃខ្លាំងជាងមុនទៅវិញ ។

តើអ្វីខ្លះដែលពិភពលោកនឹងអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាស្វ័យប្រវត្តិ?
អ្នកជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើននាក់បានផ្តល់បទសម្ភាសន៍ជាមួយនឹងវេទិកាសេដ្ឋកិច្ចពិភពលោក ឬ WEFORUM ចំពោះប្រធានបទមួយនេះ ហើយក៏បានលើកឡើងនូវចំណុចជាវិជ្ជមានត្រួសៗដូចមានខាងក្រោម៖
– បង្កើតការងាររាប់ពាន់កន្លែងគិតត្រឹមតែឧស្សាហកម្មផលិតរថយន្តអគ្គិសនីប៉ុណ្ណោះ ៖ ខណៈដែលបច្ចុប្បន្នទីផ្សាររថយន្តអគ្គិសនីនេះកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងនៅស្ទើរទូទាំងពិភពលោក ជាពិសេសនៅអាមេរិក និងអឺរ៉ុប ដែលវាក៏ជាផ្នែកមួយដ៏សំខាន់នៃកិច្ចការងារប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុផង។
– ជួយសង្គ្រោះមនុស្សជីវិតយ៉ាងច្រើននៅក្នុងសកម្មភាពរុករករ៉ែគ្រប់ប្រភេទ ៖ ឧស្សាហកម្មរុករករ៉ែដែលមានទំហំដល់ទៅ១,៥ទ្រីលានដុល្លារ ឬស្មើទៅនឹងផលិតផលក្នុងស្រុករបស់ពិភពលោកដល់ទៅ២ភាគរយ ដែលជារឿយៗគ្រោះថ្នាក់ និងការបាត់បង់ជីវិតបានកើតឡើងជាញឹកញាប់បំផុត។ ដូចនេះបច្ចេកវិទ្យាវៃឆ្លាត អាចជួយដល់កិច្ចការងារនេះបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុតនាពេលអនាគត។
- ជួយដល់វិស័យដឹកជញ្ជូនទំនិញកាន់តែងាយស្រួល និងតម្លៃទាបជូនមនុស្សតាមរយៈបច្ចេកវិទ្យារ៉ូបូតដឹកជញ្ជូន និងបច្ចេកវិទ្យាវៃឆ្លាតរបស់រោងចក្រ។ ជាក់ស្តែងនៅរដ្ឋតិចសាស សហរដ្ឋអាមេរិកកន្លងមករោងចក្រប្រើប្រាស់បច្ចេកវិទ្យា 5G ដែលចាប់ផ្តើមប្រតិបត្តិការជាមួយនឹងរ៉ូបូតជាង២០០គ្រឿងនោះបានបង្កើតការងារថ្មីដល់ទៅ២០០កន្លែងដោយបានជួយសម្រួលការងារដឹកជញ្ជូនយ៉ាងច្រើន ជាពិសេស កាត់បន្ថយការបំពុលអាកាសមួយចំនួនធំទៀតផងធៀបទៅនឹងការប្រើប្រាស់រថយន្ត និងបច្ចេកវិទ្យាកន្លងមក។
– ចូលរួមកិច្ចការងារជាមួយនឹងមនុស្សជាតិ ៖ ទោះបីជាមានការព្យាករណ៍ថា ការងារប្រហែលជា៨៥លានកន្លែងនឹងអាចបាត់បង់នាឆ្នាំ២០២៥ខាងមុខក្តី ប៉ុន្តែដំណឹងល្អនោះគឺថាបច្ចេកវិទ្យាឌីជីថលក៏នឹងអាចបង្កើតការងារថ្មីវិញក្នុងចំនួនដល់ទៅ៩៧លានកន្លែងសម្រាប់មនុស្សទូទៅនៅក្នុងរយៈពេលដូចគ្នានេះ។ ក្រៅពីនោះប្រព័ន្ធឌីជីថល និងប្រព័ន្ធការងារស្វ័យប្រវត្តិនឹងជួយគាំទ្របានយ៉ាងច្រើនទៅលើវិស័យធំៗផ្សេងទៀតចាប់រាប់ពីកសិកម្មរហូតទៅដល់់សំណង់ និងឧស្សាហកម្មធន់ធ្ងន់ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាទាមទារឲ្យមនុស្សគ្រប់គ្នាចាំបាច់ដើរឲ្យទាន់ ឬមានចំណេះដឹងគ្រប់គ្រាន់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងការងារថ្មីៗដែលដើរដោយបច្ចេកវិទ្យាទាំងនោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content