TVET ជាចំណែកដ៏សំខាន់នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទោះបីនៅប្រទេសអភិវឌ្ឍខ្លាំងយ៉ាងណាក្តី

កិច្ចការងារ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬយើងហៅថា TVET ត្រូវបានពិភពលោកទទួលស្គាល់ថាបានដើរតួ​នាទី​យ៉ាង​សំខាន់ក្នុងការជួយរៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេសនានាស្របទៅតាមបរិបទ និងតំបន់របស់ពួកគេ។

ពិភពលោកក្នុងជំនាន់​សេដ្ឋកិច្ច​ឧស្សាហកម្ម​ និង​សេវាកម្ម​ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដែលយើងហៅកាត់ថា TVET បាន​រួមចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​ ការ​ធ្វើ​ពិពិធ​កម្ម​ និង​ការបង្កើន​ជំនាញ​កម្លាំង​ពលកម្ម​ដែល​មាន​ស្រាប់ ព្រមទាំងជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋរបស់ប្រទេសទាំងនោះទៀតផង​។

ការអនុវត្ត TVET មិនត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់តែប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍនោះទេ ប៉ុន្តែសូម្បីតែប្រទេសអភិវឌ្ឍខ្លាំងក៏ដោយ ពីព្រោះថាវាគឺជាស្ពានតភ្ជាប់រវាងរបៀបនៃការអប់រំបែបប្រពៃណីទៅជាការរៀនសូត្របែបជំនាញដែលអាចជួយបង្កើនការផ្គត់ផ្គង់ធនធានមនុស្សបានគ្រប់គ្រាន់ និងប្រសិទ្ធភាពបំផុតទាន់ទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ក៏ដូចជាការរីកចម្រើននៃវិស័យឧស្សាហកម្មផងដែរ។

ជាក់ស្តែងប្រទេសដែលអនុវត្តការបណ្តុះបណ្តាលវិជ្ជាជីវៈបានល្អបំផុតនោះគឺសុទ្ធតែជាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍទាំងអស់ដែលមានដូចប្រទេសអាល្លឺម៉ង់, ស្វីស, បារាំង, ជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងចិនផងដែរ។

គិតត្រឹមតែប្រទេសចិនប៉ុណ្ណោះដែលជាអ្នកមានប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ TVET ធំជាងគេបំផុតលើពិភពលោក ខណៈដែលវិទ្យាស្ថានបណ្តុះបណ្តាលមានរហូតទៅដល់ជាង ១១ ០០០កន្លែង និងអាចផ្តល់កន្លែងសិក្សាជូនសិស្ស-និស្សិតដល់ទៅជាង៣០លាននាក់ ហើយវាត្រូវបានចាត់ទុកថាជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេស។

គួរឲ្យដឹងដែរថា បើជានិយមន័យដែលត្រូវបានផ្តល់ឲ្យដោយអង្គការ UNESCO និង ILO ការបណ្តុះបណ្តាលវិជ្ជាជិវៈ ឬ TVET គឺសំដៅទៅលើទិដ្ឋភាពនៃដំណើរការរបៀបអប់រំដែលពាក់ព័ន្ធបន្ថែមពីលើការអប់រំទូទៅ ការសិក្សាអំពីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រដែលពាក់ព័ន្ធ និងការទទួលបានជំនាញជាក់ស្តែង អាកប្បកិរិយា ការយល់ដឹង និងចំណេះដឹងទាក់ទងនឹងអ្នកកាន់កាប់ក្នុងវិស័យផ្សេងៗដែលជាផ្នែកមួយនៃជីវិតសេដ្ឋកិច្ច និងសង្គម។

បន្ថែមពីលើចំណេះដឹង និងជំនាញបច្ចេកទេសហើយនោះ TVET ក៏សំដៅទៅលើការអភិវឌ្ឍជំនាញទន់ដែលមានដូចជា ការទំនាក់ទំនង ការចរចា និងការងារជាក្រុមផងដែរ។ TVET ត្រូវបានចែកចាយជាសាធារណៈ និងគ្រឹះស្ថានអប់រំឯកជន ឬទម្រង់ផ្សេងទៀតនៃការណែនាំក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធគោលបំណងផ្តល់ឲ្យផ្នែកទាំងអស់នៃសង្គមទទួលបានធនធានសិក្សាពេញមួយជីវិត។

គួរបញ្ជាក់ដែរថា សម្រាប់តែប្រទេសកម្ពុជា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នៃរដ្ឋសភា បានកំណត់ពីផែនការយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈដល់យុវជនទូទៅរហូតដល់ ១លាន ៥សែននាក់ ដើម្បីក្លាយជាកម្លាំងចលករស្នូលក្នុងការជួយដល់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយកាត់បន្ថយភាពក្រីក្រផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី