អាមេរិក ចេញយន្តហោះចម្បាំងជំនាន់ទី៦ F-47 តែមិនឱ្យកុងត្រាទៅ Lockheed Martin

ប្រធានាធិបតីអាមេរិកលោក Donald Trump នៅអាណត្តិថ្មីនេះបានប្រកាសអំពីផែនការអភិវឌ្ឍនិងផលិតយន្តហោះចម្បាំងជំនាន់ថ្មីជំនាន់ទី៦ ដំបូងបំផុតលើពិភពលោក ដែលលោកប្រធានាធិបតីបានហៅឈ្មោះវាថា F-47 ប៉ុន្តែអ្នកដែលទទួលបានកុងត្រាផ្គត់ផ្គង់ត្រកូល F លើកនេះមិនមែនក្រុមហ៊ុន Lockheed martin ឡើយ។ សូមជម្រាបដែរថា ក្រុមហ៊ុន Lockheed Martin គឺជាអ្នកផលិតយន្តហោះចម្បាំងជំនាន់ទី៥របស់អាមេរិកទាំងពីរគឺ F-22 និង F-35 ដែលសមត្ថភាពពិសេសទាំងបំបាំងកាយប្រតិបត្តិការក្នុងសមរភូមិក្តៅនិងបច្ចេកវិទ្យាវាយប្រហារទំនើបបំផុត។

តាមការប្រកាសដដែល លោក Trump បានបញ្ជាក់ថា F-47 នឹងត្រូវយកមកជំនួសយន្តហោះចម្បាំងជំនាន់៥ F-22 ហើយក្រុមហ៊ុនដែលទទួលបានកុងត្រាពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននោះគឺជាក្រុមហ៊ុន Boeing ។

អមដំណើរកាលពីពាក់កណ្តាលខែមិនានេះដោយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Pete Hegseth ផងលោក Trump បានថ្លែងទៀតថា៖ F-47 នឹងក្លាយទៅជាយន្តហោះចម្បាំងដែលទំនើបបំផុត មានសមត្ថភាពបំផុត និងសាហាវបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រហើយនឹងមិនមានបច្ចេកវិទ្យាណាអាចប្រកួតប្រជែងឬអាចឈានដល់កម្រិតរបស់វាបានឡើយ។

កងម្លាំងយោធាអាមេរិករំពឹងថា F-22 ដែលផលិតដោយ Lockheed Martin តាំងតែពីជាង២ទសវត្សរ៍មកហើយនោះនឹងអាចជំនួសបានឆាប់ៗជាមួយនឹងយន្តហោះជំនាន់ថ្មីនេះពោលគឺក្នុងគ្រារដ្ឋាភិបាលក្រុងប៉េកាំងទើបតែបានបង្ហាញវត្តមានយន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួនដែលអាចមានសមត្ថភាពទំនើបជាង និងហោះបានឆ្ងាយជាង F-22 ។

ទោះបីជាយ៉ាងណាក្តីការ Design រូបរាងពិតប្រាកដរបស់យន្តហោះចម្បាំងថ្មីនេះ គឺមិនទាន់ប្រកាសនិងបង្ហាញច្បាស់លាស់នៅឡើយ តែលោក Trump បានបង្ហើបព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយថា គំរូនៃយន្តហោះF- 47 ត្រូវបានគេដាក់ឱ្តហោះហើរសាកល្បងដោយសម្ងាត់អស់រយៈពេលជិត៥ឆ្នាំមកហើយ ហើយលោកបានបញ្ជាក់ថា យន្តហោះនេះមានល្បឿនលឿនខ្លាំង ភាពបត់បែន និងសមត្ថភាពផ្ទុកច្រើន ក៏ដូចជាកម្រិតតាមដានបានទាបដែលមិនធ្លាប់មានពីមុនមក។

សម្រាប់ការអភិវឌ្ឍយន្តហោះចម្បាំងថ្មីនេះសហរដ្ឋអាមេរិកបានទទួលសំណើរព្រាងពីសំណាក់កងកម្លាំងយោធាអាមេរិកហើយជាមួយនឹងកញ្ចប់អភិវឌ្ឍប្រមាណជា២០ពាន់លានដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *