ការសិក្សា ៖ ការបំពេញការងារ ៤ ថ្ងៃជំនួសឱ្យការងារ ៥ ថ្ងៃអាចផ្តល់អត្ថប្រយោជន៍ច្រើនទាំងសុខាមាលភាពនិងសេដ្ឋកិច្ច

សេដ្ឋកិច្ច ៖ អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា WHO ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវកន្លងមកហើយអំពីផលប៉ះពាល់នៃការបំពេញការងាររយៈពេលយូរម៉ោង ដែលក្នុងនោះមានមនុស្សដល់ទៅ ៧៤៥ ០០០ នាក់ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលបានបង្កឡើងដូចជាដាច់សរសៃឈាមខួរក្បាល និងបញ្ហាបេះដូងផង។

ក្រៅពីនេះ WHO ក៏បានរកឃើញដែរថា ពលរដ្ឋពិភពលោកប្រមាណជា ៩ ភាគរយ កំពុងបន្តធ្វើការងាររយៈពេលវែងដល់ទៅ ៥៥ ម៉ោងជារៀងរាល់សប្តាហ៍ ដែលជាទូទៅអ្នកជំនាញសុខាភិបាលបានបញ្ជាក់ហើយថា ការធ្វើការងារយូរម៉ោងចន្លោះពី ៤៩ ទៅ ៥៥ ម៉ោង គឺជាកត្តាប៉ះពាល់ខ្លាំងដល់សុខភាពរបស់បុគ្គលិក។

ដើម្បីជាចំណែកដោះស្រាយបញ្ហាចំពោះការបំពេញការងារយូរម៉ោងនេះ អង្គការ 4-day Week Global​ Foudation បានរៀបចំកិច្ចការងារស្រាវជ្រាវមួយ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុនអាជីវកម្មធំៗចំនួន ៣៣ មកពីជុំវិញពិភពលោក។

ការស្រាវជ្រាវ ដែលតម្រូវឱ្យបុគ្គលិករបស់ក្រុមហ៊ុនដែលបានចូលរួមក្នុងការបំពេញការងារត្រឹមតែ ៤ ថ្ងៃក្នុងមួយសប្តាហ៍ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដែលជាលទ្ធផលអត្ថប្រយោជន៍ជាច្រើន ហើយបានផ្តល់ត្រឡប់មកវិញទាំងសុខាមាលភាពរបស់បុគ្គលិក និងទាំងសុខាមាលភាពរបស់អាជីវកម្មក្រុមហ៊ុន ដែលវាជាកត្តាជុំរុញយ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិនីមួយៗ។

របាយការណ៍ស្រាវជ្រាវបានបង្ហាញថា បុគ្គលិកដែលបំពេញការងារ ៤ ថ្ងៃ ក្នុងមួយសប្តាហ៍ មិនត្រឹមតែអាចកាត់បន្ថយភាពស្ត្រេស និងកាត់បន្ថយការអស់កម្លាំងប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងអាចរកឃើញថា ពួកគេមានភាពល្អប្រសើរឡើងនៃសុខភាពទាំងផ្លូវកាយ និងផ្លវចិត្តទៀតផង។

បន្ថែមលើសពីនេះ បុគ្គលិកអាចមានពេលវេលាដ៏សមតុល្យទាំងជាមួយនឹងខ្លួនឯង ជាមួយនឹងក្រុមហ៊ុន និងជាមួយក្រុមគ្រួសារ ខណៈដែលម្ចាស់អាជីវកម្ម និងក្រុមហ៊ុនវិញក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនផងដែរ ដោយក្នុងនោះអត្រាប្រាក់ចំណេញប្រចាំឆ្នាំជាមធ្យមអាចទទួលបានកំណើនដល់ទៅ ៨ ភាគរយ ក្នុងអំឡុងពេលនៃការសាកល្បងអនុវត្តនេះ។

ក្រោយបញ្ចប់ការធ្វើតេស្តនេះ ក្រុមហ៊ុនចំនួន ១៨ បានប្រកាសការគាំទ្រខ្លាំងហើយប្តេជ្ញាថានឹងបន្តអនុវត្តការងារ ៤ ថ្ងៃក្នុងមួយសប្តាហ៍នេះ បន្តទៅមុខទៀត ទោះបីជា ៧ ក្រុមហ៊ុនទៀតបានបញ្ជាក់ថានឹងបន្តរបៀបធ្វើការងារបែបនេះ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តចុងក្រោយនៅឡើយ ហើយក្នុងពេលជាមួយគ្នានេះ បុគ្គលិកទាំងអស់ ដែលបានចូលរួមប្រមាណជា ៩៧ ភាគរយបាននិយាយថា ពួកគេចង់ឱ្យនយោជកគួរបន្តវិធីសាស្ត្រនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនភាគច្រើន ដែលបានចូលរួមកិច្ចការងារតេស្តសាកល្បងការបំពេញការងា រ៤ ថ្ងៃ ក្នុងមួយសប្តាហ៍នេះ ភាគច្រើន មានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេសអៀរឡង់ ហើយដំណើរការសាកល្បងត្រូវបានធ្វើឡើងតាំងតែពីដើមឆ្នាំ ២០២២ មកម្ល៉េះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង