THACO AGRI រួមដំណើរជំរុញកំណើនសេដ្ឋកិច្ចជាមួយប្រជាជននៅភូមិភាគឦសាននៃប្រទេសកម្ពុជា

វត្តមានរបស់ក្រុមហ៊ុនកសិកម្មដ៏ធំមួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជា កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចក្នុងតំបន់ តាមរយៈការផ្តល់ឱកាសការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា និងអត្ថប្រយោជន៍សេដ្ឋកិច្ចប្រកបដោយសុខុមលភាពសង្គមជាច្រើនសម្រាប់កម្មករ និងសហគមន៍។

ក្រុមហ៊ុន ភាគហ៊ុនកសិកម្ម THACO AGRI ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយ បាន និងកំពុងវិនិយោគរាប់ពាន់លានដុល្លារលើវិស័យកសិកម្មនៅក្នុងប្រទេសជាច្រើន ហើយឥឡូវនេះមានវត្តមាននៅក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។

យោងតាមផែនការក្រុមហ៊ុន THACO AGRI កំពុងវិនិយោគលើការអភិវឌ្ឍន៍កសិកម្មទ្រង់ទ្រាយធំលើផ្ទៃដី ១ម៉ឺនហិកតា នៅក្នុងខេត្តក្រចេះ តាមរយៈក្រុមហ៊ុនចំនួន ៣ (១- ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Eastern Rubber, ២- ក្រុមហ៊ុន Binh Phuoc Kratie 2, ៣- ក្រុមហ៊ុន Sovannvuthy)។ ក្រុមហ៊ុនក៏បានវិនិយោគលើផ្ទៃដី ២៥០០០ ហិកតា ក្នុងខេត្តរតនគិរី តាមរយៈក្រុមហ៊ុនចំនួន ៣ (១- ក្រុមហ៊ុន ហ័ង អាញ់អណ្តូងមាស, ២- ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ និងទី៣- ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ) ។

ជាការគួរកត់សម្គាល់ ដោយសារលក្ខណៈនៃកត្តាភូមិសាស្ត្រ បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ភូមិភាគឦសានមួយចំនួននៅមានការជួបផលលំបាក។ ដូច្នេះហើយ ដើម្បីចូលរួមជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ ក្រុមហ៊ុនបានយកចិត្តទុកដាក់លើការកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យដឹកជញ្ជូន កន្លែងព្យាបាល បណ្តាញទឹកស្អាត មានបង្កើតថ្នាក់បឋមសិក្សា… ហើយក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្កើតការងារជូនប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ (កម្មករខ្មែរប្រមាណ ១ម៉ឺននាក់ កំពុងធ្វើការនៅក្នុងកសិដ្ឋានដាំដុះ និងកសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុន) ហើយក្រុមហ៊ុនក៏ត្រូវការជ្រើសរើសបុគ្គលិករាប់ម៉ឺននាក់បន្ថែមទៀត។ ជាពិសេស ក្រុមហ៊ុនក៏នឹងបណ្តុះបណ្តាលប្រជាពលរដ្ឋលើបច្ចេកទេសកសិកម្ម ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ការងារ និងសង្គម។

នាយកក្រុមហ៊ុន Thaco Agri ប្រចាំនៅស្រុកស្នូល ខេត្តក្រចេះបានឱ្យដឹងថា គិតត្រឹមតែនៅក្នុងស្រុកស្នូល ក្រុមហ៊ុនក៏មានកម្មករសរុបជិត ៣ពាន់នាក់ ហើយត្រូវការជ្រើសរើសកម្មករច្រើនថែមទៀត ដើម្បីពង្រីកគោលដៅអភិវឌ្ឍន៍វិស័យកសិកម្មនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។

លោកក៏បានឱ្យដឹងទៀតថា ក្រៅពីបើកប្រាក់ឈ្នួល២ដងក្នុងមួយខែសំរាប់កម្មករ ក្រុមហ៊ុនក៏ផ្តល់កន្លែងស្នាក់នៅ មានបណ្តាញទឹកស្អាត និងបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ដោយមិនគិតថ្លៃផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានកន្លែងថែទាំសុខភាពសម្រាប់កម្មករផងដែរ ហើយកូន ឬចៅ សាច់ញាតិរបស់កម្មករក៏ទទួលបានការអប់រំនៅនឹងកន្លែងផងដែរ ខណៈដែលក្រុមហ៊ុនបានបង្កើតសាលារៀននៅក្នុងបរិវេណក្រុមហ៊ុន ហើយកម្មវិធីសិក្សាគឺស្របតាមបទដ្ឋានរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការបង្ហាត់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលកំពុងបម្រើការងារនៅសាលារដ្ឋផងដែរ។

លោក ស៊ា សំណាង ដែលជាកម្មករម្នាក់បម្រើការងារនៅក្នុងក្រុមហ៊ុនកសិកម្ម Thaco Agriculture ប្រចាំស្រុកស្នួល ខេត្តក្រចេះបានឱ្យដឹងថា លោកបានចូលធ្វើការជាកម្មករចំការចេករបស់ក្រុមហ៊ុននេះតាំងពីជាង៣ឆ្នាំមុន ពោលគឺនៅពេលវិបត្តិកូវីដ១៩ ដែលកាលនោះមានមនុស្សជាច្រើនបាត់បង់ការងារដោយសារតែកូវីដ១៩ ។

លោកបន្តថា ៖

“ខ្ញុំមិនមែនជាអ្នកខេត្តក្រចេះនេះទេ គឺមកពីខេត្តផ្សេង ហើយបានឮគេនិយាយថាក្រុមហ៊ុនត្រូវការកម្មករធ្វើការនៅចំការចេក ដោយផ្ដល់កន្លែងស្នាក់នៅអត់គិតថ្លៃ។ នៅពេលដំបូង ខ្ញុំមកតែ២នាក់ប្រពន្ធទេ ហើយក្រោយមកទៀត ដោយឃើញថាការងារនៅក្នុងក្រុមហ៊ុនមិនពិបាក រួមទាំងមានផ្ដល់កន្លែងស្នាក់នៅផងនោះ ខ្ញុំក៏បានហៅអ្នកស្រុក អ្នកភូមិមកធ្វើការជាមួយជាបន្តបន្ទាប់។ សម្រាប់ការងារនៅទីនេះ គឺអត់ពិបាកទេ ដូចឃើញជាក់ស្ដែងហើយ អត់មានការងារធ្ងន់ៗនោះទេ។ នៅទីនេះ ចូលធ្វើការនៅព្រឹកម៉ោង៧ សម្រាកម៉ោង១០ និង៤៥នាទី និងចូលពេលរសៀលម៉ោង១ សម្រាកម៉ោង៤ និង៤៥នាទី ល្ងាច ដោយទទួលបានប្រាក់ខែសមរម្យ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ