របកគំហើញ ៖ បច្ចុប្បន្នមនុស្សលើសកលលោកភាគច្រើនបានទម្លាប់ខ្លួនបានយ៉ាងល្អរួចទៅហើយជាមួយនឹងការប្រើប្រាស់ឧបករណ៍ និងសំភារៈបច្ចេកវិទ្យាតូចធំជាច្រើន ប៉ុន្តែបើយើងក្រឡេកទៅមើលអតីតកាលប៉ុន្មានទសវត្សរ៍មុននោះបានបញ្ជាក់ថា បច្ចេកវិទ្យាទំនើបៗទាំងនោះទើបតែចាប់មានវត្តមានតែប៉ុណ្ណោះ។

ជាក់ស្តែងរូបភាពមួយសន្លឹកដែលធ្លាប់ត្រូវបានចុះផ្សាយដោយគេហទំព័ររបស់ The Business Insider កាលពីពេលកន្លងមកគឺអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់អំពីការវិវត្តន៍ដ៏ខ្លាំងក្លានៃបច្ចេកវិទ្យានៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់គ្នា។

មនុស្សជាច្រើនបានស្គាល់រួចមកហើយថា Hard Drive មានសារៈសំខាន់យ៉ាងណាចំពោះកិច្ចការងារអាជីវកម្ម និងពាណិជ្ជកម្ម ប៉ុន្តែបានឃើញរូបភាពមួយសន្លឹកដែលជាដុំ Hard Drive មួយនោះនឹងជឿជាក់ថា ជា Hard Drive ដំបូងបំផុតរបស់ក្រុមហ៊ុន IBM ដែលមានទម្ងន់រហូតទៅដល់ជាង ២ ០០០ ផោន ប៉ុន្តែវាមានទំហំផ្ទុកទិន្នន័យត្រឹមតែ 5MB ប៉ុណ្ណោះ។

បើប្រៀបធៀបទៅនឹងបច្ចេកវិទ្យានៃទូរស័ព្ទនាសម័យ ៥៥ឆ្នាំក្រោយមកនេះ គឺគិតត្រឹមតែទូរស័ព្ទម៉ាក iPhone 5 សោះ គឺវាមានទំហំផ្ទុកដល់ទៅ 16 GB បាត់ទៅហើយ ពោលគឺវាមានទំហំខុសគ្នារហូតទៅដល់ ៣ ២០០ ដង ប៉ុន្តែ ទម្ងន់របស់ iPhone នេះមានមិនដល់ ១ ផោនផងហើយសមត្ថភាពផ្ទុករូបភាពវិញ Hard Drive របស់ក្រុមហ៊ុន IBM មួយគ្រឿងនោះអាចផ្ទុកបានរូបថតដែលមាននៅក្នុងទូរស័ព្ទ iPhone បានតែមួយសន្លឹកប៉ុណ្ណោះ។
យោងតាមការបញ្ជាក់របស់លោក Robert Mann មន្ត្រីនៃក្រុមហ៊ុន IBM បានបញ្ជាក់ថា រូបភាពនេះគឺជារូបភាពនៃ Hard Drive ដែលមានឈ្មោះថា IBM 350 ដែលវាត្រូវបានប្រកាសបង្ហាញខ្លួនដំបូងតាំងតែពីឆ្នាំ១៩៥៦មកម្ល៉េះ ហើយតាមការចេញផ្សាយរបស់ Wikipedia ឧបករណ៍ផ្ទុកទិន្នន័យនេះមានទំហំត្រឹមតែ ៣,៧៥ មេហ្គាបៃប៉ុណ្ណោះ និងត្រូវបានក្រុមហ៊ុនដាក់ជួលក្នុងតម្លៃរហូតទៅដល់ ៣ ២០០ដុល្លារក្នុងមួយខែកាលពីគ្រានោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content