បរទេស ៖ លោក Sandeep Mathrani ជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ល្បីមួយរបស់អាមេរិកដែលមានឈ្មោះថា WeWork បានបង្ហាញពីទស្សនផ្ទាល់ខ្លួនពាក់ព័ន្ធទៅនឹងទំនោរចិត្ត ក៏ដូចជាគុណសម្បត្តិរវាងបុគ្គលិកដែលបម្រើការងារពីផ្ទះ(Work from home) និងបុគ្គលិកដែលបម្រើការងារនៅការិយាល័យក្រុមហ៊ុន (Work in office) ជាមួយនឹងការលើកឡើងពីហេតុផលមកបញ្ជាក់ផងដែរ។
ជាទស្សនៈទានផ្ទាល់ខ្លួន លោក Mathrani បានលើកឡើងថា បុគ្គលិកភាគច្រើនដែលមានទំនោរចិត្តក្នុងការមកបំពេញកិច្ចការងារនៅការិយាល័យក្រុមហ៊ុនតិច ឬខ្លាំងប៉ុណ្ណានោះ ភាគគឺអាស្រ័យទៅលើកម្រិតនៃការភ្ជាប់ទំនាក់ទំនង(Engaged)របស់ពួកគេជាមួយនឹងបរិយាកាសជុំវិញខ្លួនដែលស្ថិតនៅក្នុងក្រុមហ៊ុន ជាពិសេសការទទួលបាននូវទំនុកចិត្តប្រកបដោយភាពកក់ក្ដៅ និងក្ដីស្រឡាញ់ការងារដែលផ្តល់ដោយក្រុមហ៊ុន។
លោកបានបញ្ជាក់ថា ៖
“ជាធម្មតាមនុស្សភាគច្រើនគឺចូលចិត្តធ្វើការងារពីផ្ទះ (Work from home) ច្រើនជាងការចំណាយពេលមកអង្គុយនៅនឹងកន្លែងក្នុងការិយាល័យ ដោយសារតែកម្រិតនៃការផ្សារភ្ជាប់កិច្ចទំនាក់ទំនងរបស់ពួកគេនៅមានកម្រិត (Least Engaged) ខុសប្លែកពីប្រភេទបុគ្គលិកដែលមានការភ្ជាប់ទំនាក់ទំនងច្រើនជាមួយយនឹងកន្លែងការងារ (Overly Engaged) ដែលតែងតែគិតថា កន្លែងការងាររបស់ពួកគេជាជម្រកដ៏កក់ក្ដៅ ផ្តល់នូវអារម្មណ៍ល្អគ្រប់ពេលចូលមកដល់ ហើយអាចបំពេញការងារមានអត្រាជោគជ័យខ្ពស់ច្រើនជាងការបំពេញការងារពីផ្ទះនោះ”
ថ្លែងទៅកាន់ភ្នាក់ងារសារព័ត៌មាន The Wall Street Journal’s នៅក្នុងព្រឹត្តិការណ៍ Future of Everything លោក Mathrani បានបញ្ជាក់ថា ក្រុមដែលអ្នកចូលចិត្តធ្វើការងារពីផ្ទះ (Work from home) អាចនឹងនិយាយថា «បើសិនជាអាច ខ្ញុំចង់ធ្វើការពីផ្ទះ ឬអាចទៅធ្វើការ 2-3ថ្ងៃក្នុងមួយសប្តាហ៍គឺជារឿងប្រសើរបំផុត» ខណៈដែលក្រុមចូលចិត្តធ្វើការនៅនឹងកន្លែងការិយាល័យ (Work in office) នឹងចង់ទៅធ្វើការយ៉ាងហោចណាស់ឲ្យបាន 3-4ថ្ងៃ ឬច្រើនជាងនេះប្រកបដោយភាពរីករាយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Mathrani បានអះអាងថា មិនថាចំពោះហេតុផលបែបណានោះទេ បច្ចុប្បន្ន មានក្រុមហ៊ុនភាគច្រើនបាន និងកំពុងតែធ្វើការជូនដំណឹងដល់បុគ្គលិករបស់ខ្លួនឱ្យចូលមកធ្វើការនៅកន្លែងធ្វើការិញក្រោយស្ថានភាពប្រឈមនឹងការរីករាលដាលជំងឺនៅតាមតំបន់មួយចំនួនត្រូវបានកាត់បន្ថយ។
គួរឲ្យដឹងដែរថា WeWork គឺជាក្រុមហ៊ុនអាជីវកម្មកើតថ្មី Startup មួយរបស់អាមេរិក ស្ថិតនៅក្នុងវិស័យអចលនទ្រព្យដែលមានជំនាញក្នុងការផ្តល់សេវាកម្ម និងផ្គត់ផ្គង់ទីកន្លែងធ្វើការងារ ឬជាការិយាល័យ(Office Space) សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មី (Tech Startup) និងសេវាកម្មផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នា។ ក្រុមហ៊ុនមួយនេះ ត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ2010 ដោយមានការិយាល័យកណ្តាលនៅក្នុងទីក្រុងញូវយ៉ក ហើយអ្វីដែលជាការគួរឲ្យកត់សម្គាល់នោះ គឺកាលពីឆ្នាំ2020កន្លងទៅនេះ ក្រុមហ៊ុនអាចរកបានប្រាក់ចំណូលរហូតដល់ប្រមាណជា 3.2ពាន់លានដុល្លារ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content