ពូជស្រូវខ្មែរ ៣ ប្រភេទដែលផ្ដល់ទិន្នផលខ្ពស់ និងគុណភាពអង្ករល្អ

ស្រូវ ជាដំណាំមានសក្ដានុពលខ្ពស់មួយរបស់កម្ពុជា ខណៈដែលប្រមុខរាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានយកចិត្តទុកដាក់ដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនក្នុងគោលបំណងពង្រឹង និងបង្កើនលទ្ធភាពក្នុងការផលិត ជាពិសេសផ្តោតទៅលើគុណភាពដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ខណៈដែលស្រូវ-អង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់អង្ករល្អដាច់គេលើពិភពលោក។

សម្រាប់ពូជស្រូវនៅក្នុងប្រទេសកម្ពុជាមានច្រើនប្រភេទណាស់ ប៉ុន្តែប្រភេទស្រូវដែលត្រូវបានគេស្គាល់យ៉ាងទូលាយជាងគេរួមមានដូចជា ស្រូវសែនពិដោរ ស្រូវក្រអូបផ្ការំដួល និងស្រូវក្រអូបផ្ការំដេង ដែលសុទ្ធសឹងតែផ្ដល់ទិន្នផលខ្ពស់ មានក្លិនក្រអូប មានគុណភាពអង្ករល្អ ភ្លឺថ្លា វែងរលូន និងបាយទន់ឆ្ងាញ់ ពិសេសជាពូជមានប្រភេទអង្ករតម្លៃខ្ពស់ទាំងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ចំពោះស្រូវសែនពិដោរ ជាប្រភេទពូជស្រូវស្រាល និងជាពូជស្រូវក្រអូបដែលបានបញ្ចេញ និងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់តាំងពីឆ្នាំ២០០២ ហើយមកដល់បច្ចុប្បន្នស្រូបនេះកំពុងប្រើប្រាស់ក្នុងផលិតកម្មស្រូវប្រាំង និងស្រូវស្រាលដើមរដូវដោយកសិករនៅទូទាំងប្រទេស។ ពូជស្រូវនេះ អាចផ្ដល់ទិន្នផលពី ៣.៥តោន -៥.៥តោនក្នុងមួយហិកតា ឬស្ថិតក្នុងលក្ខខណ្ឌអំណោយផលវាអាចផ្ដល់ផលដល់ ៨-១០តោនក្នុងមួយហិកតា។

ពូជសែនពិដោរ ជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ដែលអាចដាំដុះបាននៅគ្រប់រដូវកាល ជាពិសេសស្រូវដើមរដូវវស្សា ស្រូវប្រដេះទឹក និងស្រូវរដូវប្រាំង។ ពូជនេះមានអាយុកាលចាប់ពីថ្ងៃសាប ដល់ថ្ងៃច្រូតកាត់គឺ ១១០-១២០ថ្ងៃ មានកម្ពស់ដើមពី ៩៥-១១០សង់ទីម៉ែត្រ ចំនួនដើមបែកផ្ដល់ផលពី ៥-២០ដើមក្នុងមួយគុម្ព ប្រវែងកួរមានពី ២០-៣០សង់ទីម៉ែត្រ និងចំនួនគ្រាប់ក្នុងមួយកួរមានពី ១១០-១៧០គ្រាប់។

ចំណែកពូជស្រូវក្រអូបផ្ការំដួល ជាប្រភេទស្រូវកណ្ដាលប្រកាន់រដូវ ដែលត្រូវបានបញ្ចេញ និងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់តាំងពីឆ្នាំ ១៩៩៩ ហើយមកដល់ពេលនេះវាក៏នៅតែពេញនិយមនៅក្នុងផលិតកម្មស្រូវវស្សាផងដែរ។ ស្រូវប្រភេទនេះចាប់ចេញផ្កានៅពាក់កណ្ដាលខែតុលា និងច្រូតកាត់នៅពាក់កណ្ដាលខែវិច្ឆិកាអាស្រ័យតាមអាកាសធាតុ និងពេលវេលាដាំដុះ។

វាមានកម្ពស់ដើមពី ១១០-១៧០សង់ទីម៉ែត្រ ចំនួនដើមបែកផ្ដល់ផលពី ៥-១០ដើមក្នុងមួយគុម្ព ហើយក្នុងលក្ខខណ្ឌដីមានជីជាតិល្អ និងអនុវត្តដាំដុះតាមប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ ចំនួនដើមបែក អាចផ្ដល់ផលដល់ទៅ ១៤-១៨ដើមក្នុងមួយគុម្ព។ ស្រូវនេះមានប្រវែងេកួរមានពី ២០-៣០សង់ទីម៉ែត្រ និងចំនួនគ្រាប់ក្នុងមួយកួរមានពី ១១០-១៥០គ្រាប់។ ពូជផ្ការំដួល ជាប្រភេទពូជធន់នឹងការលិចទឹកជំនន់បានល្អតែវាមិនសូវធន់នឹងមមាចត្នោតទេ ហើយអាចមានទិន្នផលពី ៣.៥-៥.៥ តោនក្នុងមួយហិកតា។

ចុងក្រោយគឺពូជស្រូវក្រអូបផ្ការំដេង ត្រូវបានបញ្ចេញ និងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់នៅឆ្នាំ២០០៦ ហើយមកដល់បច្ចុប្បន្ននេះ ពូជស្រូវផ្ការំដេង កំពុងពេញនិយមប្រើប្រាស់ និងប្រជាកសិករធ្វើការដាំដុះនៅក្នុងផលិតកម្មស្រូវរដូវវស្សា។ ពូជនេះមានទិន្នផលខ្ពស់ ឯគុណភាពអង្ករក៏មានភាពភ្លឺថ្លា វែងរលូនល្អ ហើយបាយក៏ទន់ឆ្ងាញ់ពិសារ។

ពូជស្រូវផ្ការំដេង ជាពូជដែលធន់នឹងការលិចទឹក ឬទឹកជំនន់រយៈពេលវែង រីឯទិន្នផល អាចទទួលបានពី ៣.៥-៥.៨តោនក្នុងផ្ទៃដីមួយហិកតា។ ពូជស្រូវប្រភេទនេះ ជាពូជដែលប្រកាន់រដូវមធ្យម ចាប់ចេញផ្កាពីពាក់កណ្ដាលខែតុលា អាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ។ កម្ពស់ដើមរបស់ពូជផ្ការំដួលប្រែប្រួលពី ៨០-១៧៥សង់ទីម៉ែត្រ និងចំនួនដើមបែបផ្ដល់ផលពីចាប់ពី ៨-២០ដើម ក្នុងមួយគុម្ពអាស្រ័យទៅតាមប្រភេទដី។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១១០-១៥០គ្រាប់ និងមានប្រវែងកួរ ១៩-៣១សង់ទីម៉ែត្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ