បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃដើមសប្ដាហ៍នេះបានឲ្យដឹងថា ប្រទេសអង់គ្លេស និងអូស្ត្រាលី បានឈានទៅដល់កិច្ចយល់ព្រមរួមគ្នាក្នុងការពង្រីកលក្ខខណ្ឌឲ្យកាន់តែទូលំទូលាយទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងភាគីទាំងពីរ។
យោងតាមកិច្ចជំនួបពិភាក្សាទៅលើការបើកទូលាយនូវលក្ខខណ្ឌពាណិជ្ជកម្មខាងលើនេះត្រូវបានគេរំពឹងទុកថា ក្រោយពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលីបានសម្រេចរួមគ្នាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះរួចរាល់ ការពង្រីកទំហំពាណិជ្ជកម្មអាចនឹងមានភាពកាន់តែល្អប្រសើរទ្វេដង ដែលសុទ្ធតែជាប្រយោជន៍ដល់ភាគីទាំងសងខាង។
លើសពីនេះទៅទៀត អ្វីដែលគេអាចមើលឃើញ និងគួរឲ្យចាប់អារម្មណ៍នោះត្រង់ថា វាគឺជាកិច្ចព្រមព្រៀងដំបូងបំផុតដែលត្រូវបានធ្វើឡើងចាប់ពីចំណុចសូន្យក្រោយពេលដែលប្រទេសអង់គ្លេសបានសម្រេចចិត្តឈានជើងចាកចេញពីទីផ្សារសហភាពអឺរ៉ុប ហើយវាក៏ជាវិធីសាស្ត្រដ៏ល្អសម្រាប់ត្រួសត្រាយផ្លូវដល់រដ្ឋាភិបាលប្រទេសអង់គ្លេសក្នុងការចូលរួមកិច្ចព្រមព្រៀងដ៏ធំមួយទៀត នោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក។

តាមរយៈកិច្ចព្រមព្រៀងថ្មីរវាងអូស្ត្រាលី និងអង់គ្លេសនេះផងដែរ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានមើលឃើញថា ផលិតផលចំណីអាហាររវាងភាគីទាំងពីរ ក៏ដូចជាអាជីវកម្មផ្សេងទៀត អាចចាប់មានដំណើរការកាន់តែល្អ និងមានភាពងាយស្រួលនៅក្នុងទីផ្សាររៀងខ្លួន ជាពិសេសដូចជាទីផ្សារសាច់ចៀម ត្រីសាលម៉ុន និងស្រាក្រហមអូស្ត្រាលីជាដើម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអង់គ្លេស លោក Liz Truss កាលពីពេលកន្លងទៅធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងជាមួយអូស្ត្រាលីនឹងជួយធ្វើឲ្យឧស្សាហកម្ម កសិកម្មរបស់អង់គ្លេសកាន់តែមានភាពរឹងមាំបន្ថែមទៀត។ លោកបញ្ជាក់ទៀតថា រាល់កិច្ចព្រមព្រៀងនានាជាមួយភាគីអង់គ្លេសគឺសុទ្ធតែទទួលបានផលចំណេញ និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេសលើផ្នែកកសិកម្ម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content