តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានថ្លែងថា ស្ថានភាពជំងឺកូវីដ-19នៅកម្ពុជាមិនទាន់ហួសពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឱ្យបានប្រសើរឡើង បើទោះជាតួលេខដែលបានបង្ហាញពីសញ្ញាដ៏អាក្រក់ក្នុងមួយសប្ដាហ៍ៗបានកើនឡើងជិតទ្វេរដងក្នុងរយៈពេលពីរខែ កន្លង មកនេះ ហើយដែល នេះកំពុងឈានដល់អត្រាឆ្លងខ្ពស់បំផុតដែលកន្លងមកមិនធ្លាប់មាន។
លោកវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ៖«យើងដឹងថាវាមិនទាន់ហួសពេលទេក្នុងការបង្វែរស្ថានការណ៍ឱ្យល្អប្រសើរឡើងវិញបាន។ យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជា រួមគ្នាធ្វើសកម្មភាពជាធ្លុងមួយជាប្រជាជាតិមួយ និងសង្គមតែមួយដែលប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 ដោយសាមគ្គីភាព»។

លោកស្រីបានមានបញ្ជាក់បន្ថែមថា នៅពេលដែលសមាសធាតុទាំងអស់នេះរួមគ្នា គេអាចបញ្ឈប់កំណើន និងកាត់បន្ថយការចម្លងបាន។ ប៉ុន្តែការដឹកនាំដ៏ខ្លាំងក្លាតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ គឺចាំបាច់ត្រូវមានការរួបរួម សាមគ្គីគ្នា ហើយការរួបរួមគ្នានេះ ជាគន្លឹះនាំទៅដល់ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-19។
ជំងឺកូវីដ-19 មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ច និងសង្គម។ គោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហា ផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើការគ្រប់គ្រងស្ថានការណ៍ផ្ទុះឡើងនៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាព ក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
ការផ្ទុះឡើងនូវជំងឺនេះនាពេលបច្ចុប្បន្ននៅតាមរោងច្រកនិងផ្សារនានា គឺជាសារមួយដ៏គួរឱ្យឈឺចាប់ ដែលរំលឹកប្រាប់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការដាក់ចេញ និងអនុវត្តវិធានការក្នុងការកាត់បន្ថយហានិភ័យឱ្យបានមុន ពេលដែលមានការផ្ទុះណាមួយកើតឡើង ដើម្បីបញ្ចៀសការរីករាលដាលនៃមេរោគ។

លោកស្រីវេជ្ជបណ្ឌិត បានមានប្រសាន៍បញ្ជាក់ថា ៖
“គ្មានពេលណាដែលទំនាក់ទំនងសុខភាព និង សេដ្ឋកិច្ចត្រូវបានបង្ហាញយ៉ាងច្បាស់ដូចជាពេលបច្ចុប្បន្ននេះទេ។ ដូច្នេះហើយ ទើបវិស័យឯកជនជាដៃគូសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ ខណៈវីរុសកូវីដ-19នេះ ដែលបានរាលដាលនៅកន្លែងមានមនុស្សច្រើនកកកុញ កន្លែងបិទជិត និងកន្លែងមានមនុស្សនៅជិតៗគ្នា។ នៅកម្ពុជាកន្លែងទាំងនេះមានដូចជានៅក្លឹបរាត្រី កន្លែងសេវាកម្សាន្តផ្សេងៗ រោងចក្រ និងទីផ្សារ រួមទាំងនៅតាមអាជីវកម្មតូចៗ ការជួបជុំជាលក្ខណៈគ្រួសារ និងនៅតាមភោជនីយដ្ឋានផងដែរ”
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានលើកឧទាហរណ៍ថា នៅកម្ពុជា វិស័យកាត់ដេរ វាយនភណ្ឌ ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ វិស័យឧស្សាហកម្ម នេះ អាចការពារខ្លួនឯង និងកម្មករនិយោជិតពីជំងឺកូវីដ-19 បានតាមរយៈការត្រៀមបង្ការជាបន្ទាន់ ទុក ជាមុន ដោយសកម្មមុនពេលមានហេតុការណ៍ នៃការផ្ទុះឡើង នៃជំងឺណាមួយកើតឡើង។ រោងចក្រ សហគ្រាសដែលមានសុវត្ថិភាព ជាងពេលបច្ចុប្បន្ន នេះមានន័យ ស្មើនឹងមានសេដ្ឋកិច្ចមួយ មានសុវត្ថិ ភាពជាងពេលនេះដែរ។
ម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រង អាចដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយ ហានិភ័យ នៃការ ឆ្លងដូចជារៀបចំឱ្យមានការវាស់កម្ដៅ មានការរក្សាគម្លាតពីគ្នា ធានា ឱ្យមានកន្លែង លាងសម្អាតដៃគ្រប់គ្រាន់ និងរៀបចំឱ្យមានពេលសម្រាក ឆ្លាស់វេនគ្នា ចៀសវាង មនុស្សកកកុញ ។

ម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺ ដើម្បីទប់ស្កាត់ឱ្យបានឆាប់រហ័ស តាមរយៈការតាម រក អ្នកប៉ះពាល់ និងដាក់អ្នកដែល សង្ស័យ ថាបានឆ្លងជំងឺឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីកាត់បន្ថយ ការចម្លងបន្តគ្នា។ ចំពោះបងប្អូនកម្មករនិយោជិតមានតួនាទីជួយកាត់បន្ថយហានិភ័យនៃការចម្លងដោយសម្រាកនៅផ្ទះ ប្រសិនបើមានជំងឺ ដោយចៀសវាងទៅកន្លែងមានមនុស្សកុះករ កន្លែងបិទជិត និងមានមនុស្សនៅជិតៗគ្នាតាមដែលអាចធ្វើទៅបាន គឺមានតែការរួមបញ្ចូលគ្នានូវវិធានការដោយវិស័យឧស្សាហកម្ម និងការចូលរួមអនុវត្ត ដោយបុគ្គលនីមួយៗ គ្រប់ៗគ្នាទេ និងរក្សាគម្លាតពីគ្នា ទើបអាចបង្កើតជាកម្លាំង សមូហភាពខ្លាំងក្លាអាចបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-19 បាន។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content