ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២៤ និងទិសដៅ​ឆ្នាំ២០២៥​

ភ្នំពេញ ៖ ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងា​រ​ប្រ​ចាំ​ឆ្នាំ​២០២៤​ និងទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ២០២៥​ខាងមុខនេះ ដែលពិធីធ្វើឡើង​នៅថ្ងៃទី​២៥​ និង​២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និង​សំណង់ ។ 

នៅក្នុង​ឱកាស​បើ​កសន្និបាតនាព្រឹកថ្ងៃ​ទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ​សាយ​ សំអាល់ ឧប​​នាយករដ្ឋមន្ត្រី​ និងជា​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានថ្លែង​ទៅកាន់​អង្គ​​ពិធី​ទាំងអស់​ឱ្យដឹងថា ក្នុ​ងរ​យៈពេ​ល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និ​ងកំ​ពុ​ង​ឆ្លើ​យ​តប​ប្រ​ក​ប​ដោ​យប្រ​សិ​ទ្ធភាព​ទៅ​នឹង​យុទ្ធ​សាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ​រ​បស់រាជរដ្ឋាភិបាល និងគោលនយោ​បា​យ​អា​ទិ​​ភា​ព​គ​ន្លឹះទាំ​ង​៥ ​រ​បស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖

«ជាមួយគ្នានេះ ក្រសួងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់​ស្តែង និងប្រាកដ​និយមរ​បស់រា​ជ​រដ្ឋាភិបាល។ ទន្ទឹមនឹងការធា​នាបាន​នូវស​ន្តិសុ​ខ​ន​យោ​បាយ និងសន្តិសុ​​ខ​សេ​​ដ្ឋកិច្ច បញ្ចប់ភាព​ចម្រូង​ចម្រាស​ក្នុង​សង្គ​ម​ទាំង​មូល​នា​ពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់​របស់ក្រសួង ក្នុង​ដំណើ​រឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់របស់ ​សម្តេច​ធិប​​តី​នា​យ​ក​រ​ដ្ឋ​មន្ត្រី នេះជាពេលវេលាដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួង ដែ​លជាឫសរយាង គឺ​សម​រ​​​ភូ​មិ​ទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា»។

នៅក្នុងឱកាសនេះ ឯកឧត្តមក៏​បានមានប្រសាសន៍​ប្ដេជ្ញា​ក្នុងកា​រសម្រេច​ឱ្យបាននូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលក្លាយជា​ប្រ​ទេស​មានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ប្រទេស​មានប្រាក់ចំណូលខ្ពស់​​នៅឆ្នាំ២០៥០ ដោយ​ក្រសួង​នឹង​រៀបចំផែនការ​​អភិវឌ្ឍ​​តំបន់​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យស័ក្តិសម​ជា​ប្រទេស​មានប្រាក់ចំណូល​មធ្យមកម្រិត និង​ប្រាក់ចំណូល​កម្រិត​ខ្ពស់ និង​ស័ក្តិសម​ឈ្មោះថា «កម្ពុជា​មាតុភូមិ​ខ្ញុំ»​ ដោយ​នឹង​រៀបចំ​ភូ​មិ​ឋា​ន​ មិ​នថា​​ទីជន​បទ​ ឬទីក្រុង​ឱ្យមានសណ្ដាប់ធ្នាប់ មានសាលា​រៀន មានមន្ទីរពេទ្យ មានហេដ្ឋារចនាសម្ព័ន្ធ មានទឹក មានភ្លើង និងមានផ្លូវ ។

ឯកឧត្តមបន្ថែមថា ទន្ទឹមនឹង​នេះដែរ ក្រសួង​នឹង​រៀបចំទីក្រុង​ឱ្យ​ក្លាយជា​ទីក្រុង​ទាក់ទាញ ទីក្រុង​ដែល​មាន​មនុស្ស​ដើរ​២៤​ម៉ោង រៀបចំក្រុងឱ្យក្លាយជា​ក្រុង​ស៊ីវិល័យ មិនត្រឹមតែទាក់ទាញ​អ្នកក្នុងស្រុក តែក៏ទាក់​ទាញ​មនុ​ស្ស​​​នៅ​ក្រៅស្រុក​មកលេង​ទីក្រុង​​កម្ពុជា​កាន់តែ​ច្រើនឡើង​ៗ​ ។

គួរ​បញ្ជាក់​ដែរថា សមរភូមិទាំង៥ ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងខាងលើរួមមាន ៖

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន ចែករំលែកពីសមរភូមិទាំង៥របស់ក្រសួង ដែលក្នុងនោះរួមមាន៖

  • សមរភូមិទី១: ធានានិនរន្តភាពដំណើរការរបស់ក្រសួង ជ្រោងទង់សាមគ្គី និងឯកភាពផ្ទៃក្នុងដំណើរការស្ថាប័ន ធនធានមនុស្ស និងធានាហិរញ្ញវត្ថុសាធារណៈ។
  • សមរភូមិទី២: ដោះស្រាយភាពចម្រូងចម្រាសក្នុងសង្គមតាមរយៈកាចុះបញ្ជីដីបង្ហើយ ដោះស្រាយវិវាទដីធ្លី សេវាសាធារណៈគាប់ចិត្ត ដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប តំបន់រមណីយដ្ឋានអង្គរ និងវិវាទតាមបុរី។
  • សមរភូមិទី៣: កសាងពូនជ្រំរដ្ឋបាលសាធារណៈវាងវៃ និងឆ្លាតវៃ តាមរយៈការរៀបចំបទដ្ឋានគតិយុត្តិ ពង្រឹងសមត្ថភាពមន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី គ្រប់គ្រងថវិកាហិរញ្ញវត្ថុ។
  • សមរភូមិទី៤: ការរៀបចំដែនដី : កម្ពុជាមាតុភូមិខ្ញុំ ផ្អែកលើសក្តានុពលសេដ្ឋកិច្ច។ ការរៀបចំនគរូបនីយកម្ម: កសាងបំណិនជីវិត ទីប្រជុំជន (រៀបចំក្រុងមាន ផ្លូវ លូមធ្យោបាយធ្វើដំណើរ…) បុរីជនបទ (ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ) ភូមិឋានក្សេមក្សាន្ត (បញ្ញាវន្តភាព ភាពចេះដឹង) ទ្រនំសុភមង្គល(ផ្ទះសម្បែងដែលមានទំនាក់ទំនងល្អរវាងឪពុកមា្តយកូន និងទំនៀមទំលាប់ល្អ)។
  • សមរភូមិទី៥: ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា: សុវត្ថិភាព និងគុណភាពសំណង់។ កម្ពុជារុងរឿង: ឧស្សាហកម្មសំណង់នៅតែបន្ត ឧស្សាហកម្មអចលនទ្រព្យ គ្រឿងបង្គុំសំណង់ ខ្សាច់ ឥដ្ឋ ស៊ីម៉ង់ ស្មាច់គ្រាក់ ឬស្សី ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មប្រាក់កម្ចី។

ដោយឡែក សម្រាប់ពិធី​បិទសន្និបាត​បូក​សរុប​លទ្ធផល​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់​ ដែលនឹងប្រព្រឹត្តនៅរសៀលថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹង​មានការ​អញ្ជើញចូលរួមជាអធិបតី​ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ផងដែរ ៕​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី