រដ្ឋ Arizona នៃសហរដ្ឋអាមេរិក បើទោះជាមានតំបន់មួយចំនួនទទួលរងនូវអាកាសធាតុក្ដៅខ្លាំង និងត្រជាក់រយៈពេលខ្លីជារៀងរាល់ឆ្នាំ ប៉ុន្តែប្រជាជនក្នុងតំបន់តែងនិយមធ្វើដំណាំកសិកម្មយ៉ាងមមាញឹកអស់រយៈពេលរាប់រយពាន់ឆ្នាំមកហើយ។ ប៉ុន្តែចាប់តាំងពីពេលដែលមានការបង្កើតផលិតផលម៉ាស៊ីនត្រជាក់ខ្នាតតូចនិងអាចចល័តកាលពីឆ្នាំ១៩៥០រហូតមក Arizona បានទាក់ទាញមនុស្សមកពីជុំវិញពិភពលោកឱ្យចូលទៅរស់នៅ និងវិនិយោគយ៉ាងកុះករ។

ជាលទ្ធផល ទាំងកំណើននៃចំនួនពលរដ្ឋ និងទំហំសេដ្ឋកិច្ចបានកើនយ៉ាងច្រើននៅក្នុងចន្លោះពីឆ្នាំ២០០០ ដល់ ឆ្នាំ២០២១ រហូតទាមទារឲ្យរដ្ឋាភិបាលចាំបាច់ត្រូវធ្វើការអភិវឌ្ឍនគរូបនីយកម្មបន្ថែមទៀត ជាពិសេសទីក្រុងវាលខ្សាច់ ដែលមានអាកាសធាតុក្តៅខ្លាំង ដូចជា ទីក្រុង Phoenix និងទីក្រុង Tucson ជាដើម។ ជាមួយគ្នានេះ ដោយសារតែកំណើនកើនឡើងខ្លាំងនៃចំនួនមនុស្ស រួមជាមួយនឹងកំណើនហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់បានធ្វើឱ្យប៉ះពាល់ដល់អាកាសធាតុកាន់តែអាក្រក់ជាងពេលមុននោះទៅទៀត ឬហៅថា Heat island effect ដែលជាឥទ្ធិពលនៃកម្លាំងកំដៅបណ្តាលមកពីការកើនឡើងយ៉ាងគំហ៊ុកនៃសំណង់ហេដ្ឋារចនាសម្ព័ន្ធដូចជាអគារ និងផ្លូវថ្នល់ជាដើម។

ដោយសារកើតមានបញ្ហាដូចបានលើកឡើងខាងលើនេះ ទីក្រុង Tucson បានសម្រេចចិត្តអនុវត្តលើផែនការដ៏មហិច្ឆិតាមួយដើម្បីប្រែក្លាយខ្លួនទៅជាទីក្រុងប្រកបដោយនិរន្តភាពបំផុតក្នុងចំណោមបណ្តាទីក្រុងវាលខ្សាច់ផ្សេងទៀតរបស់រដ្ឋ Arizona ឲ្យបាននៅត្រឹមដំណាច់ឆ្នាំ២០៣០ខាងមុខ។ ប៉ុន្តែអ្វីដែលនៅតែជាចំណោទនៅត្រង់ថា តើ Tucson នឹងប្រើប្រាស់វិធីសាស្ត្របែបនេះក្នុងការរៀបចំកិច្ចការងារនេះដើម្បីឲ្យសម្រេចបានតាមផែនការក្នុងរយៈពេល៨ឆ្នាំខាងមុខនេះ?

សារធាតុទឹក ជាបញ្ហាដ៏សំខាន់ និងឧបសគ្គបំផុតសម្រាប់ Tucson ទាំងតម្លៃ និងបរិមាណ ពីព្រោះថាទឹកដែលប្រើប្រាស់សម្រាប់ស្រោចស្រប់ដើមឈើ ឬស្មៅនៅទូទាំងទីក្រុងគឺជាទឹកដែលត្រូវយកទៅប្រើប្រាស់សម្រាប់ពលរដ្ឋផងដែរ។ ប្រភពទឹកដ៏សំខាន់របស់ទីក្រុងនាពេលកន្លងមកគឺបានមកពីខ្សែទន្លេ Colorado river ប្រមាណ ៣៦ភាគរយនៃទឹកសម្រាប់ប្រើប្រាស់ទាំងអស់នៅក្នុងរដ្ឋ Arizona ដែលមានចំងាយដល់ទៅ២០០ម៉ាល ឬ ៣២១គីឡូម៉ែត្រពីទីក្រុង។ ដូចនេះការប្រើប្រាស់តាមរយៈប្រភពដែលធ្លាប់មានតាំងតែពីអតីតកាលមកគឺមិនមែនជាជម្រើសដ៏ល្អក្នុងការអភិវឌ្ឍក្រុង និងជាជម្រើសដែលមាននិរន្តភាពនោះឡើយ។
ចាប់ពីឆ្នាំ២០១០ មកយុទ្ធសាស្ត្រសំខាន់ៗដែលអជ្ញាធរនៃទីក្រុង Tucson បានចាប់ផ្តើមឡើងដើម្បីអនុវត្តការងារផែនការនោះបានបណ្តាឱ្យក្រុមហ៊ុនអ្នកអភិវឌ្ឍលំនៅដ្ឋាន និងអគារបែបពាណិជ្ជកម្មទាំងអស់ត្រូវចាំបាច់រៀបចំគំរូសាងសង់ដែលទុកដីចន្លោះប្រមាណជា៥០ភាគរយនៃគ្រប់ទីតាំងសម្រាប់ជាការប្រមូលទុកទឹកភ្លៀង។
នៅឆ្នាំ២០១២ ទីក្រុងចាប់ផ្តើមអនុវត្តកម្មវិធីពិភាក្សា និងវែកញែកប្រចាំឆ្នាំផ្តោតសំខាន់ទៅលើកិច្ចការងារអភិវឌ្ឍវិធីសាស្ត្រនៃការប្រមូលទឹកទុក ក៏ដូចជាការជំរុញទឹកចិត្តក្រុមអ្នកវិនិយោគទុនចំពោះបញ្ហានេះផងដែរ។ ក្រោយមក នៅឆ្នាំ២០១៧ អជ្ញាធរបានបើកដំណើរការមូលនិធីដ៏ធំមួយដើម្បីទុកប្រើប្រាស់ដល់កិច្ចការងារ និងយុទ្ធសាស្ត្រក្នុងការរក្សាទុកទឹកភ្លៀង។
ដោយឡែក នៅក្នុងឆ្នាំ២០២២នេះ ទីក្រុងមួយនេះបានប្រកាសអំពីផែនការដើម្បីធ្វើការដាំដុះដើមឈើឲ្យបាន១លានដើមនៅជុំវិញទីក្រុងដែលវានឹងជួយពន្លឿននៃកិច្ចការងារប្រមូលទឹកទុករបស់ទីក្រុងតាមផែនការដែលបានដាក់ចេញដើម្បីធ្វើយ៉ាងណាឲ្យ Tucson ប្រែក្លាយខ្លួនទៅជាទីក្រុងបៃតងដាច់គេនៅក្នុងរដ្ឋ និងក្លាយទៅជាក្រុងគំរូសម្រាប់បណ្តាទីក្រុងវាលខ្សាច់ផ្សេងទៀត។
ក្រៅពីនោះគេក៏សង្កេតឃើញមានការចូលរួមពីបណ្តាប្រជាពលរដ្ឋក្នុងទីក្រុងផងដែរ ដោយពួកគេបានរៀបចំទីកន្លែងដាំដុះបន្លែ ផ្លែឈើ នៅលើដីទំនេរក្បែរផ្ទះដោយខ្លួនឯងដែលមិនត្រឹមតែជួយដល់ការជួសជុលបរិស្ថាននោះទេ ថែមទាំងបានជួយសម្រួលដល់របបអាហារប្រចាំថ្ងៃរបស់ពួកគេផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមលំនៅឋានភាគច្រើនបានរៀបចំជាធុងទឹកស្តុកទឹកភ្លៀងធំៗនៅតាមផ្ទះដើម្បីយកទៅប្រើប្រាស់ដល់ការស្រោចស្រពដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួនផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន-រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ១ សប្តាហ៍នៅដែនសមុទ្រនៃខេត្ត Qingdao
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានប្រកាសថា លំហាត់សមយុទ្ធប្រចាំឆ្នាំ Joint Sea-2026 នៅក្នុងទឹកដីនៃប្រទេសចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃចន្ទនេះ តទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content