កសិករអឺរ៉ុបព្រួយបារម្ភខ្លាំង ដោយសារអ៊ុយក្រែនលក់ចេញគ្រាប់ធញ្ញជាតិក្នុងតម្លៃថោក

បរទេស ៖ យោងតាមរបាយការណ៍ Wall Street Journal ដែលចេញផ្សាយកាលពីពីពេលថ្មីៗនេះបានបង្ហាញថា ការនាំចេញនៃគ្រាប់ធញ្ញជាតិ និងបសុបក្សីរបស់អ៊ុយក្រែនក្នុងតំលៃថោក កំពុងធ្វើឱ្យមានផលលំបាកដល់កសិករនៅក្នុងសហភាពអឺរ៉ុប។

កសិករនៅក្នុងសហភាពអឺរ៉ុបមានការព្រួយបារម្ភ ដោយសារទំនិញកសិកម្មមានតម្លៃថោក ដូចជា ស្រូវសាលី និងពោតរបស់សហភាពអឺរ៉ុបជាទូទៅលក់ក្នុងតម្លៃ ៣២៤ ដុល្លារ និង ៣០៧ ដុល្លារក្នុងមួយតោនរៀងគ្នា ប៉ុន្តែស្រូវសាលី និងពោតរបស់អ៊ុយក្រែនលក់ក្នុងតម្លៃប្រហែល ២៧២ ដុល្លារ និង ២៥១ ដុល្លារប៉ុណ្ណោះ។

ប្រធានសមាគមអ្នកផលិតគ្រាប់ធញ្ញជាតិរបស់ប្រទេសប៊ុលហ្គារី លោក Iliya Prodanov បានពិពណ៌នាអំពីស្ថានភាពស្រដៀងគ្នានេះថា កសិករអ៊ុយក្រែនមិនចាំបាច់ប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិបរិស្ថានដូចគ្នាទៅនឹងសមភាគីសហភាពអឺរ៉ុបរបស់ពួកគេនោះទេ ខណៈដែលកសិករ​នៅ​ទីក្រុង​ប៊ុលហ្គារី​ជា​ច្រើននាក់​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​នាំ​ចូល​កសិកម្ម​របស់​អ៊ុយក្រែន។

ដោយឡែក កសិករចិញ្ចឹមមាន់នៅបារាំង ក៏បានត្អូញត្អែរនឹងបញ្ហាស្រដៀងគ្នាគ្នានេះថា ការនាំចូលសាច់មាន់ពីអ៊ុយក្រែនបានកើនឡើងច្រើនជាងពីរដងនៅក្នុងឆមាសទី១ នៃឆ្នាំ២០២២ ហើយបានជំរុញឱ្យសហភាពអឺរ៉ុប កុំបន្តកិច្ចព្រមព្រៀងដែលស្តីពីការលុបចោលពន្ធគយ។ ក្រៅ​ពី​ការ​កំណត់​តម្លៃ​ទំនិញ​របស់​កសិករ​ក្នុង​ស្រុក ទំនិញ​របស់​អ៊ុយក្រែន​ក៏​កំពុង​ចាប់យកកន្លែង​ចាំបាច់​នៅ​កំពង់ផែ​ផងដែរ។ កាសែតប្រចាំថ្ងៃរបស់អាមេរិកមួយ បានកត់សម្គាល់ថា ល្បឿននៃការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនបានកើនឡើងដល់ ៦៦ ភាគរយកាលពីខែមុន ខណៈដែលអង្គការសហប្រជាជាតិបានត្រួតពិនិត្យកិច្ចព្រមព្រៀងមួយដើម្បីធានាបាននូវការឆ្លងកាត់ដោយសុវត្ថិភាពចេញពីសមុទ្រខ្មៅ។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃការដឹកជញ្ជូនទាំងនោះគឺទៅកាន់ទ្វីបអឺរ៉ុប និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ផ្សេងទៀត ជាជាងប្រទេសក្រីក្រដែលកំពុងដោះស្រាយវិបត្តិស្បៀងអាហារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ