ត្បូងឃ្មុំ៖ ជាខេត្តមួយដែលបានកាត់ផ្ដាច់ចេញពីខេត្តកំពង់ចាម ក្នុងនាមជាខេត្តថ្មីដែលកំពុងអភិវឌ្ឍជាបន្តបន្ទាប់ស្ទើរគ្រប់វិស័យ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាក្រោមការវិនិយោគពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផងដែរ។ ដោយឡែក សម្រាប់វិស័យទេសចរណ៍របស់ខេត្តមួយនេះក៏កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសតំបន់ទេសចរណ៍សហគមន៍ដែលកើតចេញពីការកែច្នៃរបស់ប្រជាសហគមន៍។

ស្ពានបឹងឈូក ជាឈ្មោះរមណីយដ្ឋានមួយកន្លែងដែលត្រូវបានរចនាឡើងដោយការយកបឹងឈូកជាចំណុចចម្បងភ្ជាប់ជាមួយវាលស្រែ មានទីតាំងស្ថិតក្នុងឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងនាមជាកន្លែងកម្សាន្តថ្មីមួយដែលមានទេសភាពបឹងឈូកយ៉ាងស្រស់ស្អាត ខ្យល់បរិសុទ្ធ ក៏ដូចជាមានអាហារឆ្ងាញ់ៗផងដែរ។
លោក រឿន ថាវរ័ត្ន ជាម្ចាស់រមណីយដ្ឋាន ស្ពានបឹងឈូក បានមានប្រសាសន៍ឱ្យដឹងថា លោកបង្កើតកន្លែងកម្សាន្តនេះឡើងដោយសារតែមានចំណូលចិត្តដើរលេងនៅតាមតំបន់ដែលមានទេសភាពបែបធម្មជាតិ ហើយមើលឃើញពីភាពពេញនិយមរបស់បងប្អូនក្នុងស្រុកក្នុងការដើរកម្សាន្ត ក៏ដូចជាថតរូបភាពស្អាតនៅកន្លែងថ្មីបែបធម្មជាតិ។

លោកបានបញ្ជាក់ថា ៖
“ខ្ញុំបង្កើតស្ពានបឹងឈូកនេះ ដោយសារខ្ញុំស្រឡាញ់ការងារនេះ ហើយចង់ឱ្យមានកន្លែងកម្សាន្តនៅក្នុងស្រុក ព្រោះស្រុកយើងមិនសូវមានកន្លែងដើរលេងទេ ហើយក៏មើលឃើញថាបងប្អូនយើងគាត់ចូលចិត្តដើរលេងកន្លែងថ្មីៗ និងថតរូបបានស្អាតៗ”

លោកបន្តថា ៖
“ចំពោះភ្ញៀវដែលចូលមកលេងនៅទីនេះមានស្ទើររាល់ថ្ងៃ ដោយថ្ងៃធម្មតាមានបងប្អូនចូលមកលេង និងទទួលទានអាហារប្រមាណ១០០-២០០នាក់ ចំណែកពេលមានបុណ្យទានវិញមានភ្ញៀវកើនឡើងដល់ ៤០០-៦០០នាក់ ហើយភ្ញៀវដែលចូលមកលេងនៅស្ពានបឹងឈូកគឺក្នុងឱកាសបុណ្យទាន ក៏ដូចជាបុណ្យចូលឆ្នាំកន្លងទៅនេះភាគច្រើនជាប្រជាជនមកទីក្រុង ឬក៏តំបន់ឆ្ងាយៗដែលពួកគាត់មកលេងកម្សាន្ត ទទួលទានអាហារ ក៏ដូចជាផ្ដិតយកទិដ្ឋភាពស្អាតៗផងដែរ”
យ៉ាងណាមិញ រមណីយដ្ឋាន ស្ពានបឹងឈូក ដែលបានលាក់ខ្លួនក្នុងស្រុកក្រូឆ្មារបានបើកដំណើរការប្រមាណពីរឆ្នាំមកហើយ ដោយមានសេវាកម្មបម្រើអាហារជាង២០មុខ ភេសជ្ជៈ និងមានខ្ចុះសម្រាប់អង្គុយលេងផងដែរ ហើយអ្វីដែលគួរឱ្យទាក់ទាញនោះគឺទេសភាពបឹងឈូកដ៏ស្រស់ត្រកាលស័ក្ដិសមទៅនឹងឈ្មោះថា ស្ពានបឹងឈូក ផ្ទាល់តែម្ដង។
បន្ថែមពីលើនេះ ទីរមណីយដ្ឋានមួយនេះ អាចចាត់ទុកជាការកែច្នៃធនធានដែលមានស្រាប់ ឱ្យអាចទទួលបានផលប្រយោជន៍ក្រៅពីទិន្នផលផ្លែឈូកតែមួយមុខ ពោលគឺអាចរកចំណូលបន្ថែមពីការមកលេង និងទទួលទានអាហាររបស់បងប្អូនក្នុងភូមិស្រុកផងដែរ។

គួរបញ្ជាក់ដែរថា លោក ថាវរ័ត្ន និងគ្រួសារបានរួមគ្នាបង្កើតរមណីយដ្ឋាននេះឡើងក្នុងដើមទុនប្រមាណ ១ម៉ឺនដុល្លារដែលបានចំណាយលើការរៀបចំ សម្ភារតុបតែងផ្សេងៗ ធ្វើយ៉ាងណាឱ្យមានសោភ័ណភាពអាចទាក់ទាញភ្ញៀវក្មេងចាស់ចូលមកលេងកម្សាន្តបាន។
ជាចុងក្រោយ ម្ចាស់រមណីយដ្ឋានរូបនេះក៏សូមអរគុណដល់បងប្អូនជិតឆ្ងាយ ដែលបានចូលមកលេងក៏ដូចជាគាំទ្រតំបន់ទេសចរណ៍ក្នុងស្រុកថ្មីមួយនេះ ហើយលោកនឹងខិតខំពង្រីកកន្លែងឱ្យកាន់តែធំ ស្រស់ស្អាត ប្លែកៗ និងកាន់តែទាក់ទាញបន្ថែមទៀតផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីបរថយន្តលំដាប់ទី១ របស់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 01/06/2026
សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content