រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យមានការសិក្សាពីសក្ដានុពលមុនធ្វើការវិនិយោគវិស័យកសិ-ឧស្សាហកម្មកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានណែនាំដល់ពាណិជ្ជករចិន ដែលមានបំណងវិនិយោគនៅកម្ពុជា ​ត្រូវសិក្សា​នូវ​ស​ក្តា​​នុពលនៃវិស័យកសិ-ឧស្សាហកម្មកម្ពុជា ខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃឱ្យបានច្បាស់លាស់ ដើម្បីជំរុញទីផ្សា​រតម្រង់ទិសការវិនិយោគឱ្យត្រូវទិសដៅ មានប្រសិទ្ធភាព និងនិរន្តរភាព។

អនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើង ​ក្នុងពេលដែលឯកឧត្តមទទួលការជួបសម្តែងការគួរសម និងពិភាក្សាកា​រងារជាមួយពាណិជ្ជករចិនរបស់ក្រុមហ៊ុន Danong Development Group លើការងារវិនិយោគកសិ-ឧស្សាហកម្មនៅកម្ពុជាកាលពីពេលថ្មីៗនេះ ​ដែលគោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីជំរុញការបង្កើតកសិដ្ឋានបណ្តុះគ្រាប់ពូជ ការដាំស្មៅចំណីសត្វ ការចិញ្ចឹមសត្វគោ និងជ្រូក ការសាងសង់ឃ្លាំងស្តុកចំណី និងកំពង់ផែដឹកជញ្ជូន សម្រាប់ការនាំចេញទៅប្រទេសចិន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាបន្ថែមទៀត។

កិច្ចពិភាក្សារបស់ឯកឧត្តម ឌិត ទីណា បានធ្វើឡើងស្របពេលដែលប្រទេសចិនបានផ្តល់លទ្ធភាពឱ្យកម្ពុជាបាននាំចេញផលិតផលកសិកម្ម ឆ្ពោះទៅកាន់ទីផ្សារប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោតក្រហម ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច និងផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទ​មាន៖​ កំពឹសទឹកសាប,​ ត្រីប្រាធំ, ត្រីប្រាខ្ចៅ,​ ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង,​ បង្គាស,​ និងបង្គាប៉ារ៉ា ហើយថ្មីៗនេះ ក៏ទទួលបានការអនុញ្ញាតឱ្យនាំផលិតផលជលផលចិញ្ចឹមចំនួន៤មុខទៀត គឺបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​យល់​ឃើញ​ថា វិស័យកសិកម្ម គឺជាវិស័យដ៏មានសក្តានុ​ពល ហើយវិនិយោគិនចិននៅតែឈានមុខគេក្នុងការវិយោគលើវិស័យនេះនៅកម្ពុជា ហើយភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​រដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​លើកទឹកចិត្ត​ភ្ញៀវ​ទេសចរ​ចិន ឱ្យមក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែច្រើន​ និងអ្នក​វិ​និ​យោគ ចាប់​អារម្មណ៍ ​ចូលមក​បណ្តាក់​ទុន ការវិនិយោគលើវិស័យក​សិក​ម្ម ដែលមួយរយៈពេលចុងក្រោយនេះ មានសម្ទុះគួរចាប់អារម្មណ៍ ។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា កំណើន​វិនិយោគិន​ចិន​ ក៏ដោយសារកម្ពុជា មានកិច្ចព្រមព្រៀង RCEP និង​កិច្ចព្រមព្រៀ​ង​ពា​ណិ​ជ្ជ​កម្មទ្វេភាគី​កម្ពុជា​-​ចិន ​និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម កម្ពុជា​-​កូរ៉េ​ និងបណ្តាប្រទេសមួយចំនួន រួមទាំងមានច្បាប់​វិនិយោគ​ថ្មី​មាន​ការលើក​ទឹកចិត្ត និង​ផ្តល់​ភាពអនុគ្រោះ​ច្រើន​ និង​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ធំៗ​សុទ្ធតែ​ទទួលបាន​ប្រ​ព័​ន្ធ​​​​​អនុគ្រោះ​ពន្ធ​នាំចូល​ដូចជា GSP ពី​អាមេរិក​, EBA ពី​សហគមន៍​អឺរ៉ុប​ និង​ពី​ចក្រភព​អង់គ្លេស​ជាដើម។​

ដោយឡែក ក្រុមហ៊ុនចិន ក៏បានបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យកសិកម្ម ជាពិសេសលើការដាំដុះដំឡូងមី និងពោត និងការបង្កាត់ពូជដំណាំចំណីសត្វនៅខេត្តកំពង់ធំ ដែលវាយតម្លៃចំពោះធនធានកសិកម្មរបស់ខេត្តកំពង់ធំ ជាពិសេសគឺគ្រាប់ស្វាយចន្ទី ដែលឆ្ងាញ់ជាងគេលើពិភពលោក និងមានគុណភាពខ្ពស់បំផុត។ គណៈប្រតិភូបានប្តេជ្ញាពង្រីកទីផ្សារសម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាជាចម្បងនៅក្នុងទ្វីបអឺរ៉ុប និងពិភពអារ៉ាប់ ដែលគម្រោង​វិនិយោគ​ត្រូវ​បាន​ពិភាក្សា​រវាង​លោក ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​គណៈប្រតិភូ​មក​ពី​ក្រុមហ៊ុន​ចិន កាលពី​ថ្ងៃ​ទី​៩ ខែ​សីហាឆ្នាំ២០២៣។

លោក​អភិបាលខេត្ត​បានឱ្យដឹងថា ​រដ្ឋបាល​ខេត្ត​និង​ក្រុមហ៊ុន​ចិន​ ដោយលោកបន្ថែមថា ក្រុមហ៊ុន​បាន​បញ្ចប់​ការសិក្សា​លើ​ផែនការ​វិនិយោគ​នេះ​រួចរាល់​ ហើយ​បាន​គូសបញ្ជាក់​ពី​សក្ដានុពល​កសិកម្ម​របស់​ខេត្ត​ ដែលមាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​ដំណាំ​កសិកម្ម ដោយសង្ឃឹមថាផែនការវិនិយោគនេះនឹងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាត់បន្ថយចំណាកស្រុកពលកម្ម និងជំរុញសេដ្ឋកិច្ចខេត្ត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី