បណ្ឌិត ម៉ៅ ហាវណ្ណាល់ ៖ វិស័យដឹកជញ្ជូន និងអ្នកដំណើរតាមផ្លូវអាកាសឆ្នាំ២០២៤ នឹងកើនឡើងវិញ

ភ្នំពេញ ៖ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសបានចំនួន ៥ ១១១ ៨១០នាក់ កើនឡើងជាងពីរដង បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលមានអ្នកដំណើរចំនួន ២ ៣៨១ ៩៩៥នាក់។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្នុងពិធីបើកថ្នាក់បរិញ្ញាបត្រជំនាន់ទី១ គ្រប់គ្រងអាកាសចរណ៍ស៊ីវិល ឆ្នាំសិក្សា​២០២៣-​២០២៤ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈទិន្នន័យនេះ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា នេះជាសញ្ញាមួយបង្ហាញឲ្យឃើញថា ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសងើបឡើងវិញយ៉ាងឆាប់រហ័ស។

វិស័យទេសចរណ៍នៅតែជាសសរស្តម្ភនៃសេដ្ឋកិច្ចរបស់កម្ពុជា ។​ វិស័យនេះមានសារៈសំខាន់សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាលកម្ពុជា ខណៈដែលក្រសួងទេសចរណ៍បានកំណត់គោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៤ លាននាក់នៅឆ្នាំ២០២៥ និង ៧ លាននាក់នៅឆ្នាំ២០២៦។

បើតាម ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ក្រៅពីការកើនឡើងចំនួនអ្នកដំណើរនោះ ចំនួនជើងហោះហើរ ក៏កើនឡើងជិត៨០ ភាគរយ ខណៈការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកើន១​ភាគរយ ។ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ទទួលបានអ្នកដំណើរចេញ-ចូលច្រើនជាងគេសម្រាប់ឆ្នាំ២០២៣ បន្ទាប់មកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា បានបង្ហាញពីសុទិដ្ឋិនិយមថា ដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ ពិតជានឹងនាំឱ្យចំនួនអ្នកដំណើរតាមផ្លូវ អាកាសរបស់កម្ពុជាបន្តមានវឌ្ឍនភាពសម្រាប់ឆ្នាំ២០២៤ នេះ។

ទាក់ទងនឹងអ្នកដំណើរតាមផ្លូវអាកាសនេះ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងផងដែរថា បច្ចុប្បន្នការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីមួយទៀត ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងមានលទ្ធភាពទទួលយន្ដហោះប្រភេទធំបាន ហើយការសាងសងនឹងបញ្ចប់ និងដាក់ឲ្យដំណើរការនាឆ្នាំក្រោយ។ ដូច្នេះនឹងមានការកើនឡើងចំនួនអ្នកដំណើរ និងជើងហោះហើរបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនសេវាកម្មចរាចរដែនអាកាសកម្ពុជា, អាកាសយានដ្ឋាន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិទ្យាស្ថានជាតិ អាកាសចរណ៍ស៊ីវិល ពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ធានាឲ្យមានសុវត្ថិភាពខ្ពស់ លើវិស័យដឹកជញ្ជូនផ្លូវអាកាសនៅកម្ពុជា។

ពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្ដរជាតិតេជោ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) គ្រោងដាក់ឲ្យដំណើរការនៅចុងឆមាស​ទី១ ឆ្នាំ២០២៥ ខាងមុខ។ លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្រេចបានក្នុងដំណាក់កាលទី១ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦៤.១ % នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៩៣២លានដុល្លារ។

ចំពោះការកសាងសង់ផ្លូវតភ្ជាប់ពី មហាវិថីសម្តេច កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ សម្រេចបាន៨៥%ហើយ។

គួររំលឹកថា ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១)។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ