បរទេស ៖ Culatello di Zibello គឺត្រូវបានគេចាត់ទុកថាជាសាច់ហេមដ៏ល្អ និងមានគុណភាព (King of Italy Salumi) ដែលមានតម្លៃថ្លៃជាងគេនៅក្នុងស្រុកនៃប្រទេសអីតាលី ប្រមាណ ៤០ដុល្លារ ក្នុងមួយផោន ឬស្មើនឹងប្រមាណ ០,៤៥៣ គីឡូក្រាម រហូតក្លាយជាប្រភេទសាច់ហេមអ៊ីតាលីដែលមានតម្លៃថ្លៃជាងគេបំផុតផងដែរ។

សាច់ហេម ជាធម្មតាគឺជាប្រភេទសាច់ដែលផលិតចេញពីភ្លៅជើងខាងក្រោយនៃសត្វជ្រូក ហើយវាត្រូវយកទៅប្រឡាក់ និងរក្សាទុកជាមួយនឹងសីតុណ្ហភាពធម្មតាមួយក្នុងរយៈពេលដ៏យូរមុននឹងអាចយកវាទៅដាក់ក្នុងទូរកករហូតអាចលក់បាន។ ប៉ុន្តែសម្រាប់សាច់ហេមរបស់អ៊ីតាលីមួយប្រភេទនេះវិញ Culatello di Zibello វាមានភាពខុសប្លែកពីគេ ទាំងពេលវេលានៃការរក្សាទុក និងលក្ខខណ្ឌពិសេសមួយចំនួនផង ទើបធ្វើឲ្យវាក្លាយទៅជាស្តេចសាច់ហេមរបស់អ៊ីតាលី និងមានតម្លៃថ្លៃជាងគេ។
Culatello di Zibello ជាហេមដែលមានរសជាតិឆ្ងាញ់ ផ្អែម ហើយថែមទាំងមានក្លិនឈ្ងុយខ្លាំង ប៉ុន្តែផ្អែកតាមការបញ្ជាក់របស់លោក MassimoPezzani ម្ចាស់រោងចក្រ Antica Ardenga ដែលជាអ្នកផលិតសាច់ហេមនេះបាននិយាយថា បច្ចេកទេសនៃការផលិតសាច់ហេមរបស់ពួកគាត់ហាក់មិនមានអ្វីដែលជាបច្ចេកទេសអស្ចារ្យ ដែលជួយបង្កើនរសជាតិនោះទេ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់វាគឺកត្តាធម្មជាតិ និងអាកាសធាតុនៅក្នុងតំបន់នេះតែប៉ុណ្ណោះ។

លោកបន្តឲ្យដឹងថា ជ្រូកនីមួយៗរបស់លោកដែលបានចិញ្ចឹម និងត្រូវបានជ្រើសរើសគឺមានទម្ងន់ធ្ងន់ខ្លាំងណាស់ ដោយសារតែអាកាសធាតុអំណោយផល ហើយមានតែជ្រូកដែលមានទម្ងន់ ២២០ ទៅ ២៣០ គីឡូប៉ុណ្ណោះដែលអាចយកមកផលិតបាន ហើយក្នុងតំណាក់កាលប្រឡាក់ទុកទៀតសោត ក៏មិនបានប្រើប្រាស់សារជាតិគីមីអ្វីទាំងអស់នោះដែរ។

វិធីសាស្ត្ររុំសាច់ដែលប្រឡាក់កាន់តែមានភាពប្រាកដប្រជាខ្លាំងមែនទែន ពីព្រោះវាទាមទារនូវវត្ថុធាតុដើមពីធម្មជាតិសុទ្ធសាធ និងចំណាយពេលយូរដោយក្នុងនោះ ៥ដុំសាច់ហេម ដែលគេបានរុំនោះនឹងត្រូវចំណាយពេលដល់ទៅ ១ ម៉ោង ហើយនឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងសម្ងួតអស់រយៈពេល ១៨ ខែ ទៅ ៣៦ ខែមុននឹងយកវាចេញទៅលក់បាន។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះសិប្បកម្ម Antica Ardenga អាចផលិតសាច់ហេមប្រភេទនេះដល់ទៅ ៤ ០០០ ឬ ៥ ០០០ដុំក្នុងមួយឆ្នាំ ដោយមួយដុំអាចលក់ចេញបានក្នុងតម្លៃប្រមាណជា ៣៣៦ដុល្លារ ឬមានតម្លៃសរុបប្រចាំឆ្នាំអាចមានចន្លោះពី ១ ៣៤៤ ០០០ដុល្លារទៅ ១ ៦៨០ ០០០ដុល្លារ ខណៈដែលទីផ្សារផ្គត់ផ្គង់សំខាន់គឺនៅក្នុងស្រុកប្រមាណ ៧០ភាគរយ ហើយមានតែ ៣០ភាគរយប៉ុណ្ណោះដែលត្រូវបាននាំចេញទៅកាន់ទីផ្សារបែបអឺរ៉ុប។ ដូចនេះប្រភេទសាច់ហេមបែបនេះមិនងាយរកបាននៅលើទីផ្សារនោះឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្ត
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/08/2026
ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់ លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្តដល់ពលរដ្ឋ និងអតិថិជនទូទៅ

ក្រុមហ៊ុនមេ Facebook ព្រមបង់សំណងរហូតដល់ ១៨ ពាន់លានដុល្លារ ពាក់ព័ន្ធបញ្ហាកុមារញៀនបណ្ដាញសង្គម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/08/2026
ក្រុមហ៊ុន Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានព្រមព្រៀងបង់ប្រាក់សំណងរហូតដល់ ១៨ ពាន់លានដុល្លារ និងអនុវត្តវិធានការថ្មីៗដើម្បីពង្រឹងសុវត្ថិភាពកុមារ និងយុវវ័យ ជាផ្នែកនៃកិច្ចព្រមព្រៀងសម្រុះសម្រួលជាមួយរដ្ឋ និងដែនដីរបស់សហរដ្ឋអាម៉េរិក

អត្រាបង្កកំណើតពិភពលោកធ្លាក់ដល់កម្រិតមិនធ្លាប់មាន គំរាមកំហែងដល់សេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មនុស្សជាតិកំពុងឈានចូលដល់យុគសម័យប្រជាសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក ខណៈអត្រាបង្កកំណើតសកលបានធ្លាក់ចុះ ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពប្រជាជន និងសេដ្ឋកិច្ចពិភពលោកនៅពេលអនាគត





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content