ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ៣ កាត់បន្ថយបុគ្គលិករាប់ម៉ឺននាក់ ដោយសារការធ្លាក់ចុះនៃសេដ្ធកិច្ចពិភពលោក

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី The Straits Times បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានកាត់បន្ថយចំនួនការងា​រ និងបុគ្គលិករាប់ពាន់នៅឆ្នាំនេះ ដើម្បីទប់ទល់ពីការធ្លាក់ចុះសេដ្ឋកិច្ចនៃសេដ្ធកិច្ចពិភពលោក។

Meta ឬ Facebook បានកាត់បន្ថយការងារចំនួន ១១ ,០០០ ឬ ១៣ ភាគរយនៃកម្លាំងពលកម្មទូទាំងពិភពលោកជាសរុបរបស់ក្រុមហ៊ុននេះ និង ជាការកាត់បន្ថយដ៏ធំ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តក្នុងរយៈពេល១៨ ឆ្នាំរបស់ក្រុមហ៊ុននេះ។ ​ស្ទើរតែពាក់កណ្តាលនៃការងារដែលរងផលប៉ះពាល់ទាំងអស់ គឺជាតួនាទីបច្ចេកវិទ្យា និងមុខតំណែងដែលរងផលប៉ះពាល់ដែលនៅសល់ គឺនៅខាងផ្នែកអាជីវកម្ម និងការជ្រើសរើសបុគ្គលិក។ ប្រាក់ចំណូលបានធ្លាក់ចុះ ៤ ភាគរយនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ២០២២ ខណៈពេលដែលការចំណាយបានកើនឡើង ១៩ ភាគរយ ឬ ២២,‌២ ពាន់លានដុល្លារអាមេរិក។ ប្រាក់ចំណូលប្រតិបត្តិការសម្រាប់ត្រីមាសទី ៣​ បានធ្លាក់ចុះ ៤៦ ភាគរយ បើធៀបនឹងឆ្នាំមុន។

Twitter បានកាត់បន្ថយការងារជាង ៣ ៧០០ ការងារ។ បន្ទាប់ពីការទិញប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ក្នុងចំនួនទឹកប្រាក់ ៤៤ ពាន់លានដុល្លារកាលពីខែតុលាកន្លងទៅនេះ មហាសេដ្ឋី Elon Musk បានរាយការណ៍ផងដែរថា ពាក់កណ្តាលនៃកម្លាំងការងាររបស់ក្រុមហ៊ុន ឬ ប្រហែល ៣ ៧០០ នាក់ត្រូវបានកាត់បន្ថយ ដើម្បីកាត់បន្ថយការចំណាយ ដោយសារលោកបានខាតបង់ច្រើនជាង ៤ លានដុល្លារក្នុងមួយថ្ងៃ។ លោក Elon Musk បានបន្ថែមផងដែរថាគាត់ចង់ផ្តោតលើផលិតផលស្នូលដូចជា វិស្វកម្មសូហ្វវែរ ប្រតិបត្តិការម៉ាស៊ីន និងការរចនាវិញ។

យោងទៅតាម Aljazeera បានរាយការណ៍ថា Amazon គ្រោងនឹងកាត់បន្ថយបុគ្គលិកប្រហែល ១០ ០០០ នាក់នៅខាងការងារសាជីវកម្ម និងបច្ចេកវិទ្យានៅសប្តាហ៍នេះ ហើយនឹងផ្តោតលើខាងការងារឧបករណ៍អេឡិចត្រូនិកវិញ។ ចំណែកឯផ្នែកខាងប្រតិបត្តិការបានខាតបង់ច្រើនជាង ៥ ពាន់លានដុល្លារ ដែលនាំឲ្យមានការកាត់បន្ថយបុគ្គលិកតំណាងប្រហែល ៣ ភាគរយ ដោយសារសម្ពាធពីសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះ។

កំណើនសេដ្ឋកិច្ចមានការកើនឡើងយឹត ការកើនឡើងថ្លៃពលកម្ម និងការដឹកជញ្ជូនបានធ្វើឱ្យក្រុមហ៊ុនជួលយ៉ាងច្រើនក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ ដោយសារតម្រូវការសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង។ ឥឡូវនេះ ជាមួយនឹងតម្រូវការរបស់អ្នកប្រើប្រាស់កំពុងទទួលរងផលប៉ះពាល់ពីការកើនឡើងតម្លៃ និងការចំណាយលើការខ្ចីប្រាក់ ទើបធ្វើឲ្យក្រុមហ៊ុនជាច្រើនកំពុងពិចារណាកាត់បន្ថយការងារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក