សិប្បកម្មផលិតឥដ្ឋស៊ីម៉ង់ត៍ក្នុងស្រុកមួយកំពុងទទួលបានការគាំទ្រខ្ពស់ពីសំណាក់អតិថិជន

ស្ទើរមិនគួរឱ្យជឿថា យុវជនជាកូនខ្មែរម្នាក់បានខិតខំកែច្នៃផលិតឥដ្ឋស៊ីម៉ង់ត៍ដោយខ្លួនឯង ហើយអាចរកទីផ្សារបានយ៉ាងទូលាយដោយមិនចាំបាច់ប្រឹងប្រជែងជាមួយសិប្បកម្មផលិតឥដ្ឋក្រហមដែលមានទីផ្សារស្រាប់នោះឡើយ ខណៈដែលបច្ចុប្បន្ននេះ មានអតិថិជនជាច្រើន ទាំងអ្នកសាងសង់សំណង់រាយតូចៗ ក៏ដូចជាអ្នកម៉ៅការសាងសង់សំណង់កម្រិតមធ្យម រហូតដល់ជំរុញដល់ការផលិតផ្គត់ផ្គង់តម្រូវការស្ទើរមិនទាន់ទៀតផង។

យុវជន អន ធារត៍ ម្ចាស់សិប្បកម្មផលិតឥដ្ឋស៊ីម៉ង់ត៍មួយកន្លែងដែលមានយីហោ «រត៍ លក្ខណា» មានទីតាំងនៅក្នុងភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (ក្បែរផ្សារអង្គតាសោម) បានឱ្យដឹងថា សិប្បកម្មផលិតឥដ្ឋស៊ីម៉ង់ត៍ខាងលើនេះបានដំណើរការអស់រយៈពេល៤ឆ្នាំមកហើយ ហើយដោយសារការព្យាយាម ការប្រឹងប្រែងជំនះភាពលំបាកក្នុងការលក់ជាបន្តបន្ទាប់ ហើយជាលទ្ធផលរហូតមកទល់ពេលនេះមានអតិថិជនជាច្រើនដែលទទួលស្គាល់ និងគាំទ្រ ជាមួយនឹងការបញ្ជារទិញយកទៅប្រើច្រើនឡើងៗ រហូតផលិតស្ទើរមិនទាន់ ជាពិសេសនៅរដូវប្រាំងដែលមានតម្រូវការសាងសង់ច្រើន។

យុរជនរូបនេះបានឱ្យដឹងថា ៖

«កាលចេញលក់រយៈពេលមួយឆ្នាំដំបូង មិនមានអតិជនទិញប្រើសោះ រហូតព្យាយាមយកទៅដាក់ឱ្យដេប៉ូលក់ ទាក់ទងជាងឱ្យគាត់ជួយលក់មួយរយៈក្រោយមក ស្រាប់តែមានភ្ញៀវទាក់ទងមកទិញជាបន្តបន្ទប់ ដោយសារគេដឹងអំពីគុណភាព និងផលប្រយោជន៍នៃការប្រើប្រាស់ឥដ្ឋស៊ីម៉ង់ត៍នេះ»។

ម្ចាស់ប្បកម្មខាងលើបានឱ្យដឹងបន្ថែមទៀតថា ក្នុងមួយខែមានអតិថិជនកម្ម៉ង់ទិញ ចន្លោះ ២០,០០០ដុំទៅ៣០,០០០ដុំ ដែលក្នុងមួយដុំមានតម្លៃចន្លោះពី ៧០០រៀល ទៅដល់ ៩០០រៀល អាស្រ័យទៅលើការកម្ម៉ង់តិច ឬច្រើន ឬអាស្រ័យទៅលើការដឹកជញ្ចូនជូនអតិជិនតាមទីតាំងជិតឬឆ្ងាយ។ ឥដ្ឋស៊ីម៉ង់ត៍នេះក៍អាចសាងសង់ផ្ទះ សាងសង់ឃ្លាំង ឬធ្វើរបងបានដូចឥដ្ឋក្រហមធម្មតាផងដែរ។ កត្តាដែលអតិថិជនកម្ម៉ង់ប្រើកាន់តែច្រើនឡើងៗ ដោយសារការប្រើឥដ្ឋស៊ីម៉ង់ចំណេញជាងឥដ្ឋក្រហមច្រើន ដែលឥដ្ឋស៊ីម៉ង់មួយដុំ មានទំហុំស្មើឥដ្ឋក្រហម៤ដុំ ដូច្នេះជាងអាចរៀបជញ្ជាំងបានលឿន ចំណេញពេលវេលា ហើយការប្រើប្រាស់ស៊ីម៉ង់ត៍បូកជញ្ជាំងក៍ចំណេញច្រើនប្រមាណជា ៥០%ផងដែរ ធៀបនឹងឥដ្ឋក្រហម។​

តាមពិតទៅយុវជនខាងលើ មិនបានទៅរៀនជំនាញផលិតឥដ្ឋស៊ីម៉ង់ត៍ពីសាលាបច្ចេក​ទេសណាមួយឡើយ ដោយគ្រាន់តែធ្លាប់ធ្វើការឱ្យគេបានត្រឹម២ខែប៉ុណ្ណោះ។

ម្ចាស់សិប្បកម្មខាងលើបញ្ជាក់ថា ៖

«ពេលធ្វើការឱ្យគេបានពីរខែរួចក៏មកសាកល្បងធ្វើខ្លួនឯង។ ដំបូងឡើយធ្វើមិនបានល្អទេ ដោយសារការលាយល្បាយស៊ីម៉ង់ត៍មិនបានជាប់ល្អ ហើយយកមកធ្វើតេស្ត៍មើលហើយក៍មិនហ៊ានដើរលក់ដែរ តែដោយការព្យាយាមខិតខំមិនបោះបង់ ជាលទ្ធផលដែលទទួលបានគឺលាយល្បាយស៊ីម៉ង់ត៍មានភាពរឹងមាំ ហើយក៏យកទៅឱ្យជាងសាកប្រើឃើញថាល្អ ហើយចំណេញបានច្រើន ទាំងពេលវេលាសាងសង់ ទាំងថវិកា ក៏សម្រេចចិត្តលក់ចេញតាមដេប៉ូខ្លះ លក់នៅទីតាំងសិប្បកម្មខ្លះ ហើយក៏ចេះតែមានជាងសំណង់ និងអ្នកដែលមានតម្រូវការសាងសង់មកបញ្ជារទិញជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃ»។  

ដោយឡែក សម្រាប់បច្ចេកទេសលាយល្បាយស៊ីម៉ង់ត៍ក៏មិនមានអ្វីស្មុគស្មាញនោះទេ ដោយគ្រាន់តែយកស៊ីម៉ង់ត៍លាយជាមួយថ្មផេះ (កំទេចថ្មតូចៗដែលមានលក់នៅការដ្ឋានកិនថ្ម) លាយប៉ាន់ស្មានឱ្យខាប់សមល្មមរួចយកទៅចាក់ចូលក្នុងពុម្ព ទុកឱ្យរឹង ហើយយកពុម្ពដែកចេញជាការស្រេច ដោយមិនមានប្រើដែកសរសៃនោះឡើយ។ រហូតមកទល់ពេលនេះ សិប្បកម្មខាងលើក៏បានផ្តល់ការងារដល់អ្នកភូមិចំនួន៥នាក់ផងដែរ ដែលអាចសម្រួលឱ្យពួកគាត់អាចរកចំណូលចូលគ្រួសារបានប្រចាំខែជាររឿយៗ។

ជាមួយនឹងភាពជោគជ័យនេះ យុវជន អន ធារត៍ មានបំណងស្វែងរកដៃគូសហការនៅតាមតំបន់ទីប្រជុំជននៃបណ្តាខេត្តនានាដែលមានសុក្តានុពល ដើម្បីពង្រីកអាជីវកម្ម សិប្បកម្មផលិតឥដ្ឋស៊ីម៉ង់ត៍មួយនេះឱ្យកាន់តែបានច្រើន និងផ្តល់ឱ្យអតិថិជនបានប្រើប្រាស់កាន់តែទូលាយថែមមួយកម្រិតទៀត៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

Leave a Reply

Your email address will not be published. Required fields are marked *