ផ្លិតស្លឹកត្នោតខ្មែរ ស្អាត ទាក់ទាញ និងជួយដល់ជីវភាពសហគមន៍

ត្នោត គឺជាដើមឈើម្យ៉ាងដែលមានអត្ថប្រយោជន៍ច្រើន រាប់ចាប់តាំងពីឫស ដើម បណ្ដូល ផ្លែ ពិសេសស្លឹកត្នោត ដែលសេសសល់ គេអាចយកទៅច្នៃ ដេរ ទៅជាមួក និងផ្លិតដ៏មានសោភណភាព ពិសេសអាចជួយសម្រួលដល់ជីវភាពប្រជាជនដែលជាអ្នកដេរផងដែរ។

សុជាតា ក្រមាខ្មែរ ជាឈ្មោះសិប្បកម្មមួយ ដែលមានផ្គត់ផ្គង់ផ្លិតស្លឹកត្នោត ទៅកាន់ហាងលក់វត្ថុអនុស្សាវរីយ៍ កន្លែងលក់បោះដុំ ក៏ដូចជាតាមការតាំងពិព័ណ៌នានា ដែលមានដាក់តាំងផលិតផលក្នុងស្រុក។

អ្នកនាង ពិន សុជាតា ម្ចាស់សិប្បកម្មខាងលើនេះ បានមានប្រសាសន៍ថា ៖

“ខ្ញុំបង្កើតសិប្បកម្មនេះឡើង ក៏ដូចជាជួយប្រមូលទិញផ្លិតស្លឹកត្នោតយកមកលក់នេះ ដោយសារមើលឃើញពីតម្រូវការរបស់បងប្អូនយើង មានទីផ្សារល្អ ក៏ដូចជាផ្នែកមួយជួយសម្រួលជីវភាពដល់បងប្អូនអ្នកដេរស្លឹកត្នោតធូរធាជាងមុន និងអាចឱ្យកូនរៀនដល់សាកវិទ្យាល័យ ផ្ដល់ការងារធ្វើកាត់បន្ថយចំណាកស្រុកផងដែរ។”

ម្ចាស់អាជីវកម្មរូបនេះ បានបន្តថា ផ្លិតស្លឹកត្នោតនេះ យើងទទួលទិញពីបងប្អូនអ្នកខេត្តតាកែវ មាន ២ ប្រភេទ ហើយលក់បន្តទៅហាងនានា ក្នុងតម្លៃបោះដុំ ២០០០-២២០០រៀល ឯតម្លៃលក់រាយអាចបាន ៤០០០ រៀល ឬខ្ពស់ជាងនេះ អាស្រ័យទៅតាមហាងដែលគាត់យកទៅលក់បន្ត។

អ្នកនាងបញ្ជាក់ទៀតថា ៖

“ក្នុងផ្លិតមួយ យើងចំណេញបាន ២០០រៀល ប៉ុណ្ណោះ តែខ្ញុំសប្បាយចិត្ត ដោយសារខ្ញុំស្រឡាញ់អាជីពនេះ ទោះចំណេញតិចក៏ដោយ តែការលក់កើនឡើង ហើយបងប្អូនអ្នកផលិតក៏អាចរកចំណូលបានកាន់តែច្រើនដែរ។” 

ទាក់ទងនឹងការផលិតផ្លិត និងមួកស្លឹកត្នោតនេះ អ្នកនាងបញ្ជាក់ទៀតថា វាអាចបត់បាន ងាយស្រួលប្រើ និងមានគុណភាណល្អ មិនប៉ះពាល់បរិស្ថានឬក៏ដើមត្នោតនោះទេ ដោយសារស្លឹកត្នោត វាជាសំណល់មួយដែលគេច្នៃយកមកប្រើប្រាស់ក៏ដូចជាអាចលក់ទាំងក្នុងស្រុក និងក្រៅប្រទេសថែមទៀតផង។

អ្នកនាង បានរៀបរាប់ទៀតថា កំឡុងពេលមុនការរីករាលដាលនៃជំងឺកូវីដ​១៩ សិប្បកម្មយើងអាចលក់បានទាំងក្នុងស្រុក និងនាំទៅកបរទេសដូចជា បារាំង និងអ៊ីតាលីថែមទៀតផង ដោយក្នុងមួយខែយើងអាចផ្គត់ផ្គង់បានប្រមាណ ៣០០០ ពាន់ផ្លិត។ ដោយឡែក បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរ យើងទើបតែចូលស្តុកថ្មី ១០០០ ផ្លិត តែមិនទាន់អាចស្ទាបស្ទង់ចំនួនលក់បាននៅឡើយទេ។

ចំពោះផលលំបាក អ្នកនាង បានលើកឡើងថា ការធ្វើការជាមួយសហគមន៍ក៏ជួបផលលំបាកផងដែរដូចជា រាល់ពេលមានការកម្ម៉ង់ច្រើន ពួកគាត់ធ្វើឱ្យតែរួចពីដៃយកចំនួន ពុំគិតពីគុណភាព ដែលយើងជាឈ្មួញកណ្ដាលត្រូវពន្យល់ណែនាំពួកគាត់ ដើម្បីរក្សាតម្លៃ និងគុណភាពឱ្យមានភាពសមាមាត្រគ្នា។

គួរបញ្ជាក់ដែរថា អ្នកស្រីបានចាប់ផ្ដើមអាជីវកម្មនេះតាំងពីឆ្នាំ ២០១៤ ដែលជារបរមួយជួយឱ្យអ្នកនាងអាចរកចំណូល ដើម្បីបញ្ចប់ការសិក្សាផ្នែកទេសចរណ៍ផងដែរ។ ម្ចាស់អាជីវកម្មរូបនេះបន្ថែមថា មូលហេតុដែលនាំឱ្យអ្នកនាងចាប់ផ្ដើមអាជីវកម្មនេះដោយសារមើលឃើញពីតម្រូវការប្រើប្រាស់ផលិតផលខ្មែរ នៅពេលដែលគាត់ចុះកម្មសិក្សាតាមសគមន៍ ហើយក៏ចាប់ផ្ដើមទិញផ្លិតយកមកលក់ចាប់ពីដើមទុនតែ ៥៣០០០ រៀល រហូតដល់អាចលក់បោះដុំ និងពង្រីកជាសិប្បកម្មច្នៃក្រមាផងដែរ។

សម្រាប់ពេលអនាគត អ្នកនាង ពិន សុជាតា ក៏មានគម្រោងចង់ពង្រីកអាជីវកម្មនេះឱ្យកាន់តែធំ ប្រកបដោយនិរន្តរភាព ទាំងការលក់ផ្លិត មួក ស្លឹកត្នោត និងរបស់ច្នៃពីក្រមាផងដែរ។ ម្ចាស់សិប្បកម្មរូបនេះ បានលើកទឹកចិត្តដែរថា​ សម្រាប់សិប្បករខ្មែរគួរតែខិតខំផលិតនូវផលិតផលថ្មី ដើម្បីលក់ក្នុង និងក្រៅប្រទេស ដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចជាតិ ជាផលិតផលមិនប៉ះពាល់បរិស្ថាន ហើយក៏សូមអំពាវនាវឱ្យបងប្អូនយើងគាំទ្រ និងជួយទិញផលិតផលខ្មែរយើងបន្ថែមទៀត៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម