ក្រៅពីនេសាទ អ្នកភូមិកោះស្ដេចក៏អាចប្រកបរបរចិញ្ចឹមត្រីតុកកែបានយ៉ាងល្អ និងលក់បានថ្លៃ

ត្រីតុកកែ ជាត្រីសមុទ្រមួយប្រភេទដែលគេស្គាល់ជាទូទៅថា ជាត្រីដែលមានតម្លៃខ្ពស់ ហើយគេនិយមទទួលទានដោយសារតែវាមានរសជាតិឆ្ងាញ់ និងអាចច្នៃចម្អិនជាម្ហូបបានច្រើនមុខ។ ដោយសារតែតម្រូវការទីផ្សារមានភាពទូលំទូលាយ និងមានតម្លៃថ្លៃ ប្រជាជនរស់នៅភូមិកោះស្ដេច ខេត្តកោះកុង បានចាប់ផ្ដើមចិញ្ចឹមត្រីតុកកែ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងបង្កើនសេដ្ឋកិច្ចរកចំណូលចូលគ្រួសារបន្ថែមពីលើការនេសាទ និងការដឹកភ្ញៀវទេសចរកម្សាន្ត។

លោក គាត ផានី ជាប្រជាពលរដ្ឋម្នាក់ដែលកំពុងចិញ្ចឹមត្រីតុកកែ រស់នៅភូមិកោះស្ដេចបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីការនេសាទ និងដឹកភ្ញៀវរាល់ថ្ងៃលោកក៏មានចិញ្ចឹមត្រីតុកកែផងដែរ ដែលបានមកពីការនេសាទសល់កូនត្រីតូចៗ លុះដល់ពេលវាធំក៏ចាប់យកទៅលក់នៅលើទីផ្សារ ។

លោកបានបញ្ជាក់ថា ៖

“សព្វថ្ងៃនេះ យើងចិញ្ចឹមត្រីតុកកែមាន ៣ ប្រភេទគឺ ត្រីតុកកែក្រហម គេហៅថាអាយ៉ាំ ត្រីតុកកែអុចខ្មៅ ឬអាកៅ និងមួយប្រភេទទៀតគេហៅថា អាកៅកេ ហើយពូជទាំងអស់នេះគឺធម្មជាតិពិតៗមិនបាននាំចូលមកពីណានោះទេ ពោលគឺដោយសារយើងនេសាទបានដោយខ្លូនឯង ហើយយកមកចិញ្ចឹម និងដាក់ចំណីដោយខ្លួនឯងផ្ទាល់។”

លោកបានបញ្ជាក់ទៀតថា ៖

“ចំពោះត្រីប្រភេទអាយ៉ាំ យើងមាន ៣០០ក្បាល, អាកៅមានប្រមាណ ៥០ក្បាល និងអាកៅកេក៏មានប្រមាណ ៥០-៦០ក្បាលផងដែរ ដោយជាធម្មតាយើងចាប់លក់ឱ្យឈ្មួញក្នុងតំបន់ ទើបគេយកទៅលក់បន្តក្នុងក្រុង ហើយត្រីដែលយើងអាចលក់បាន គឺត្រីធំដល់ទម្ងន់ដែលត្រូវលក់ ពោលគឺប្រភេទអាយ៉ាំចាប់ពី ៦ខាំឡើង, ប្រភេទអាកៅចាប់ពី ៥ខាំឡើង និងប្រភេទកៅកេចាប់ពី ៣ខាំឡើងទៅ ក្រៅពីនេះយើងចិញ្ចឹមបន្តរហូតដល់គ្រប់អាយុទើបចាប់លក់ទៀត។”

ដោយឡែក ពាក់ព័ន្ធនឹងការមើលថែវិញ លោក ផានី​ បានរៀបរាប់ថា ត្រីប្រភេទនេះ ត្រូវការចាប់វាលាងទឹកសាបជាប្រចាំ គឺទុកប្រមាណ ៧-៨ថ្ងៃ ចាប់វាលាងទឹកសាបម្ដង បើពុំដូច្នោះទេ វាអាចងាប់ ដោយសារមានចៃ ឬទៀកស៊ីខ្លួនត្រី។ ក្រៅពីនេះ ការចិញ្ចឹមត្រីតុកកែក៏អាចជួបនូវផលលំបាកមួយចំនួនទៀតផងដែរ រួមមានបញ្ហាទឹក ដែលអាចមានកករអណ្ដែតឡើងដោយសារការសាងសង់ ឬខែខ្លះមានរលកខ្លាំងក៏អាចធ្វើឱ្យត្រីតុកកែងាប់បានដែរ លើកលែងតែរដូវរស្សាដែលមានភាពងាយស្រួលក្នុងការចិញ្ចឹមជាងរដូវក្ដៅ៕ 


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)