ត្បូងឃ្មុំ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បន្ថែមពីលើកសិផលស្រស់ដែលនាំចេញទៅកាន់ទីផ្សារប្រទេសចិនដូចជាស្វាយ ចេកអំបូងលឿងជាដើមនោះ បច្ចុប្បន្នកម្ពុជាកំពុងពិនិត្យមើលលទ្ធភាពសហការជាមួយក្រុមហ៊ុននាំចេញ ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធភាពនាំចេញផ្លែទុរេនកម្ពុជាទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងថា ដំណាំទុរេន គឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ តាក់តែងមែក ការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗទៅតាមអាយុកាល ការផ្តល់ជី និងទឹក និងការមើលថែរក្សា ការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជា ទើបទទួលបានទិន្នផលខ្ពស់។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ៖
“ផ្លែទុរេនមានរសជាតិឆ្ងាញ់ មានតម្លៃលើទីផ្សារខ្ពស់ ដែលម្ចាស់ចម្ការទទួលបានចំណូលខ្ពស់ប្រចាំឆ្នាំ ប៉ុន្តែដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀត និងជាពិសេសយើងចង់ឱ្យផលិតផលនេះមានទីផ្សារនៅលើឆាកអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន”
លោក សុខ ឡេង នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបរាប់ប្រាប់ឲ្យដឹងថា លោកបានដាំទុរេនអស់រយៈពេល ២៣ឆ្នាំមកហើយ ដោយចាប់ផ្តើមដាំលើផ្ទៃដី ៣ហិកតា ជាបណ្តើរៗ លោកបានពង្រីកផ្ទៃដីដាំដុះរហូតបាន ២០ហិកតា។ បច្ចុប្បន្ន ផ្ទៃដីប្រមូលផលបានចំនួន ១៣ហិកតា ដោយទទួលបានទិន្នផលចំនួន ១០០តោន។
លោកបានបន្តថា ដាំណាំទុរេនមានទីផ្សារល្អ ទាំងក្នុងតំបន់ និងនាំទៅទីផ្សាររាជធានីភ្នំពេញ លក់ក្នុងតម្លែ ២០០០០រៀល/គ.ក្រ។ នៅទូទាំងស្រុកតំបែរ មានកសិករចំនួន ១៦គ្រួសារ មានផ្ទៃដីដាំដុះសរុប ១០៦ហិកតា ហើយទើបតែប្រមូលផលបានប្រមាណ ១៥ហិកតា ប៉ុណ្ណោះ សល់ពីនេះនឹង ផ្តល់ផលជាបន្តបន្ទាប់នៅពេលខាងមុខ។
ដោយឡែក នៅទូទាំងខេត្តត្បូងឃ្មុំមានផ្ទៃដីដាំដុះទុរេនសរុបចំនួន ៦១០ហិកតា (មានក្នុងស្រុកមេមុត ពញាក្រែក តំបែរ និងស្រុកអូររាំងឪ) ក្នុងនោះផ្ទៃដីប្រមូលផលបានប្រមាណ ៣០០ហិកតា ទទួលបានទិន្នផល ៤ ៥៤៨តោនជាមធ្យម (តួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ)។

លោករដ្ឋមន្រ្តីបានលើកឡើង ៣ចំណុចសំខាន់ ៖
ទី១- ចំពោះម្ចាស់ចម្ការត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរេននៅតាមតំបន់នីមួយៗដែល មានសក្តានុពល។ កត្តានេះ វានឹងធ្វើឲ្យឈ្មួញ ឬទីផ្សារក្រៅប្រទេសក្តាប់បាននូវផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងបរិមាណផលដែលមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារ។ យកសិទ្ធិ និងអំណាចរបស់បណ្តុំ ឬសហគមន៍តវ៉ា ចរចាតម្លៃជាមួយដៃគូ ចុះកុងត្រា ឬធ្វើកិច្ចសន្យាផលិត សំខាន់ជាងនេះ គឺអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងលទ្ធភាពទទួលបានឥណទានពីប្រភព ផ្សេងៗ។ល។
ទី២- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួរៀបចំសម្របសម្រួលការងារលើចំណុចទី១ ខាងលើឱ្យបានរលូន និងឆាប់តាមដែលអាចធ្វើទៅបាន។
ទី៣- មានវត្តមានឯកឧត្តមប្រតិភូ ងិន ឆាយ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិន ធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិនសិក្សាពីបែបបទ និងឯកសារតម្រូវទាំងបច្ចេកទេស និងច្បាប់។ គួរកត់ស្គាល់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ ក្រសួងត្រៀមរៀបចំគោលនយោបាយ ដែលត្រៀមដាក់ចេញនាពេលខាងមុខនេះដោយរៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីភាពខុសគ្នា និងលក្ខណៈពិសេសរវាង ហ៊ីប៉ូតែក និង បញ្ចាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 17/07/2026
ហ៊ីប៉ូតែក និង បញ្ចាំ គឺសំដៅលើការយកអចលនវត្ថុទៅដាក់ធានាដើម្បីទទួលបានកម្ចីមកប្រើប្រាស់ ប៉ុន្តែលក្ខណៈពិសេសរបស់ហ៊ីប៉ូតែក និងបញ្ចាំ មានភាពខុសគ្នាបើទោះបីជាទាំងពីរនេះ សំដៅលើការដាក់ធានាដើម្បីទទួលបានប្រាក់កម្ចីដូចគ្នាក៏ដោយ
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី
ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content