ច្នៃដីសល់ទំនេរនៅជុំវិញផ្ទះ មកដាំបន្លែងាយៗទទួលបានទាំងទិន្នផល ថែមទាំងសប្បាយចិត្តទៀត

ការដាំដំណាំជុំវិញផ្ទះ ជាទម្លាប់ល្អមួយដែលបងប្អូនយើងគួរអនុវត្ត ដោយសារតែវាជាការចំណាយពេលមួយនៅពេលទំនេរមកដាំដុះនូវបន្លែងាយៗ ឆាប់បានផល ហើយថែមទាំងអាចជួយឱ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងក្រោយពីបញ្ចប់ការងារប្រចាំថ្ងៃផងដែរ។ ជាក់ស្ដែង អ្នកស្រី កែវ ស្រីម៉ៅ ជាអ្នកដាំបន្លែជុំវិញផ្ទះមួយរូបមានទីលំនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានបង្ហាញពីទស្សនទានផ្ទាល់ខ្លួន និងភាពរីករាយជាមួយការងារក្រៅម៉ោងនៅផ្ទះដោយារដាំដំណាំនៅជុំវិញផ្ទះ។

អ្នកស្រី កែវ ស្រីម៉ៅ បានមានប្រសាសន៍ថា ការដាំដំណាំ បន្លែ បង្ការ នៅជុំវិញផ្ទះ ត្បិតថាមិនមែនជាអាជីវកម្មប្រចាំគ្រួសារ ប៉ុន្តែយ៉ាងហោចណាស់អាចទទួលបានផលពីការដាំដុះសម្រាប់ធ្វើជាម្ហូបអាហារដែលជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃ ហើយថែមទាំងអាចធ្វើឱ្យអារម្មណ៍រីករាយសម្បាយចិត្តជាមួយនឹងការរីកដុះដាលនៃដំណាំដែលបានដាំ។

អ្នកស្រីបានបញ្ជាក់ថា ៖

“ខ្ញុំដាំបន្លែតិចតួចនៅជុំវិញផ្ទះ ដោយសារពេលដាំ ក្រោយពីពេលទំនេរពីការងារមកមើលថែវា ធ្វើឱ្យយើងមានអារម្មណ៍ថាសប្បាយចិត្ត ណាមួយពេលបានផលក៏អាចយកបន្លែនេះមកចម្អិនឱ្យកូនៗបានញ៉ាំបន្លែដែលល្អ ធម្មជាតិពិតៗ ជំនួយដល់សុខភាព​។”

អ្នកស្រីបន្ថែមថា ៖

“យើងដាំតិចតួចមិនមែនជាដុំកំភួនអ្វីនោះទេ ដែលដាំគ្រាន់លម្អផ្ទះផង ហើយការដាំនេះក៏មិនត្រូវចំណាយពេលច្រើនដែរ ពេលទំនេរពីការងារល្ងាចៗឡើងយើងដាក់ដាំតិចតួច ហើយការមើលថែ គឺគ្រាន់តែស្រោចទឹកព្រឹក-ល្ងាច និងចាប់ដង្កូវចេញខ្លះៗប៉ុណ្ណោះ។”

សម្រាប់អ្នកស្រី ស្រីម៉ៅ កំពុងដាំបន្លែងាយៗរួមមាន ស្ពៃ ស្ពៃក្ដោប ម្រះ ប៉េងប៉ោះ និងដំណាំតូចៗផ្សេងទៀតដូវជា ជី ស្លឹកគ្រៃ ម្ទេស ជាដើម ដោយដាំលើដីចំហៀងផ្ទះទំហំត្រឹមមួយម៉ែត្រជាងដែលអាចទទួលបានផលត្រឹមរយៈពេលខ្លី។ រីឯការចំណាយវិញ អ្នកស្រីមិនបានចំណាយច្រើននោះទេ ពោលគឺគ្រាន់តែចំណាយទៅលើការទិញគ្រាប់ពូជ និងទិញជីកំប៉ុស្តិ៍បន្ថែមតែប៉ុណ្ណោះ ។

ចុងក្រោយ អ្នកស្រី កែវ ស្រីម៉ៅ ក៏បានផ្តាំផ្ញើផងដែរថា សម្រាប់បងប្អូនដែលមានដីទំនេរនៅជុំវិញផ្ទះ ទោះបីទំហំតូចក្ដី ក៏អាចច្នៃដាក់ដាំបន្លែងាយៗបានដែរ ព្រោះវាមិនចំណាយអ្វីច្រើននោះទេ ថែមទាំងផ្ដល់នូវផលចំណេញទាំងទិន្នផលដំណាំធម្មជាតិសម្រាប់ក្រុមគ្រួសារទទួលទាន និងសប្បាយចិត្តពេលឃើញដំណាំលូតលាស់បានល្អនៅជុំវិញផ្ទះ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ