ស្វែងយល់ពីបច្ចេកទេសសំខាន់ៗក្នុងការដាំដំណាំការ៉ុតដើម្បីទទួលបានទិន្នផលខ្ពស់

បើនិយាយពីបន្លែដែលមានវីតាមីនខ្ពស់ ជាពិសេសមានគុណប្រយោជន៍ជំនួយដល់សុខភាពភ្នែក គេតែងតែនឹកឃើញដល់ការ៉ុតមុនគេបង្អស់ ដោយសារតែបន្លែប្រភេទនេះមិនត្រឹមតែសម្បូរវីតាមីននោះទេ ថែមទាំងមានសារធាតុចិញ្ចឹមចាំបាច់ដែលមានសារប្រយោជន៍ដល់សុខភាពរាងកាយ ខណៈដែលដំណាំប្រភេទនេះគេអាចទទួលទានបានទាំងឆៅធ្វើជាអន្លក់ ឬច្នៃជាម្ហូបអាហារបានច្រើនមុខទៀតផង ហើយក៏អាចធ្វើជាភេសជ្ជៈសុខភាពស្រស់ផងដែរ។

ការ៉ុត ជាដំណាំមើមមួយប្រភេទដែលត្រូវបានគេដាំនៅពាសពេញពិភពលោក ដែលក្នុងនោះនៅតំបន់អាស៊ី ប្រភេទការ៉ុតអាចមានសំបកពណ៌ទឹកក្រូច រាងលឿង ក្រហម និងស្វាយផងដែរ។ តួយ៉ាងនៅប្រទេសកម្ពុជាយើងផ្ទាល់​ ជាធម្មតាគេនិយមដាំតែការ៉ុតដែលមានប្រសំបកពណ៌ទឹកក្រូចប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងលក្ខខណ្ឌដាំដុះ ការ៉ុតអាចដាំដុះបាន និងទទួលបានផលជាមើមមានពណ៌ស្អាត នៅតំបន់ត្រជាក់ដែលមានសីតុណ្ហភាពចន្លោះពី ១៥–២១°C ហើយនៅចន្លោះពី ១៧-២៤ °C ជាកម្រិតល្អបំផុតសម្រាប់ការដុះលូតលាស់។ ក្នុងការដាំដុះនេះទៀតសោតគេក៏ត្រូវការដីមានជីជាតិគ្រប់គ្រាន់ មានសារធាតុសរីរាង្គច្រើន ដែលមានកម្រិត pH ពី ៥.៥-៦ មានជីកំប៉ុស្ត៍ច្រើន ទើបអាចទទួលបានទិន្នផលខ្ពស់។

បន្ថែមលើនេះ វាជាប្រភេទដំណាំដែលឆាប់ទទួលបានផល អាចដាំបានទាំងខួបប្រាំង និងខួបវស្សា ពោលឱ្យតែមើលថែបានត្រឹមត្រូវគឺអាចប្រមូលផលរៀងរាល់ ៣ខែម្ដង ហើយគេអាចដាំការ៉ុតបានច្រើនរបៀប ដូចជា ដាំក្នុងផើង ក្នុងផ្ទះកញ្ចក់ និងប្លាស្ទិកផងដែរ។  តែសម្រាប់ទីតាំងដាំ ត្រូវរកកន្លែងណាដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់តែមិនក្ដៅពេក ឬភ្លៀងពេកដែលធ្វើឱ្យទិន្នផលធ្លាក់ចុះនោះទេ។

លក្ខណៈសម្គាល់ពិសេសរបស់ដំណាំការ៉ុតគឺអាចមានផ្ការហូតដល់ ១០០០ផ្កា ដែលផ្កានីមួយៗមាន ៥ត្របក មានរាងជាកញ្ចុំៗ ដែលគេអាចបង្កាត់យកពូជសុទ្ធបាន។ គ្រាប់ការ៉ុត មានទំហំតូច ពណ៌ត្នោត និងមានប្រមាណ ២៣ ០០០គ្រាប់ក្នុងមួយកញ្ចុំផ្កា។ ក្រៅពីមើម ស្លឹកការ៉ុតក៏អាចបរិភោគបានដែរ ប៉ុន្តែគេមិនសូវនិយម ដែលការ៉ុតមួយដើមអាចមានស្លឹកពី ៨-១២ទង ស្ថិតនៅផ្នែកលើដី និងគល់ខាងក្រោម មានពណ៌បៃតងខ្ចី ដោយផ្ទៃស្លឹករបស់វាមានលក្ខណៈឆែកៗ។

ចំពោះមើមការ៉ុត អាចលូតលាស់មានទំហំ និងទ្រង់ទ្រាយប្រែប្រួលទៅតាមប្រភេទដី និងលក្ខខណ្ឌអាកាសធាតុផងដែរ។ មើមការ៉ុតងាយស្រួលប្រមូលផល មានរសជាតិឆ្ងាញ់ មានជីវជាតិ ដែលជាប្រភពអាហារមួយដែលល្អសម្រាប់សុខភាព ជាពិសេសម្រាប់ស្ត្រី និងកុមារ ដែលវាមានជាតិខ្លាញ់ និងកាឡូរីទាប។

គួរបញ្ជាក់ដែរថា ការ៉ុត មានផ្ទុកនូវវីតាមីនជាច្រើន ដូចជា វីតាមីនA វីតាមីនC វីតាមីន B6 វីតាមីនE វីតាមីនK កាល់ស្យូម ប៉ូតាស្យូម សារធាតុសរសៃ ជាតិដែក និងជាតិម៉ង់កាណែសផងដែរ។ តាមរយៈវីតាមីន និងសារធាតុទាំងនេះ វាអាចជួយបង្កើនសុខភាពភ្នែក ស្បែក ប្រព័ន្ធប្រសាទ រាងកាយ បេះដូង និងពង្រឹងប្រព័ន្ធការពារជំងឺផ្សេងៗទៀតផងដែរ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump