តម្រូវការទីផ្សារដំណាំខ្ទឹមស្លឹក កំពុងកើនឡើងគួរឱ្យកត់សម្គាល់

សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ជាសហគមន៍មួយដែលមានជំនាញក្នុងការដាំដុះបន្លែសុវត្ថិភាពជាច្រើនមុខ ប៉ុន្តែបានចាប់យកយុទ្ធសាស្ត្រដាំដំណាំខ្ទឹមស្លឹករហូតដល់បានទទួលស្គាល់ស្ទើរគ្រប់ខេត្តក្រុង ដែលបច្ចុ​ប្បន្នសហគមន៍កសិកម្មមួយនេះកំពុងមានគម្រោងពង្រីកការដាំដុះខ្ទឹមស្លឹករបស់ខ្លួនបន្ថែមទៀត ព្រោះបាននាំចេញជាប្រចាំទៅកាន់ទីផ្សារក្នុងស្រុក និងប្រទេសជិតខាង ព្រមទាំងបានពង្រីកការដាំបន្លែបន្ទាប់បន្សំផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទៅដល់ខេត្ត និងរាជធានីភ្នំពេញនៅទូទាំងប្រទេស។

ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម អ្នកស្រី រិទ្ធ ចន្ថា បានឱ្យដឹងថា សហគមន៍មានគោលបំណងធំមួយ គឺចង់រួបរួមកម្លាំងគ្នាផលិតឱ្យបានកាន់តែច្រើន ពោលគឺធំជាងលក្ខណៈគ្រួសារ ដោយ​​សហគមន៍នៅពេលនេះចាប់ផ្តើមធ្វើការជាខ្សែចង្វាក់ផលិតកម្មដែលមានសមាជិកពី៨៥គ្រួសារ រហូតដល់ ១១៥គ្រួសារ ដែលប្រកបរបរដាំខ្ទឹមស្លឹក ហើយបើគិតដល់សមាជិកដាំបន្លែផ្សេងទៀត កើនដល់២៤០គ្រួសារ ។

អ្នកស្រី រិទ្ធ ចន្ថា បានមានប្រសាសន៍ថា ៖

“សហគមន៍កសិកម្មយើងមានផ្ទៃដីដាំស្លកខ្ទឹមបច្ចុប្បន្នសរុបប្រមាណ៨៦ហិកតា ដោយគ្រោងពង្រីក៣២,៨ហិកតាបន្ថែមទៀត ដើម្បីឱ្យត្រូវនឹងតម្រូវការទីផ្សារ។”

អ្នកស្រីប្រធានក្រុមប្រឹក្សាភិបាលសហគមន៍រូបនេះបានបញ្ជាក់ថា ៖

“បច្ចុប្បន្នយើងមានដំណាំយុទ្ធសាស្ត្រ ខ្ទឹមស្លឹក ដំណាំជីរគ្រប់មុខ ការផ្តល់ឥណទានកសិកម្ម ដោយគ្របដណ្តប់វិសាលភាពទូទាំងឃុំទឹកហូត ផ្គត់ផ្គង់ធាតុចូលកសិកម្ម និងពូជបន្លែដល់សមាជិក ការចិញ្ចឹមមាន់ និងដាំបន្លែសុវត្ថិភាព ដូចជា ខ្ទឹមស្លឹក ស្ពៃខៀវ ស្ពែតឿ សាឡាដ និងភ្លៅកង្កែប និងដំណាំ បន្លែក្នុងផ្ទះសំណាញ់ជាដើម។”

អ្នកស្រី រិទ្ធ ចន្ថា បានឱ្យដឹងថា សហគមន៍បានដើរតាមគោលនយោបាយដែលជួយជំរុញការដាំដុះបន្លែសុវត្ថិភាពច្បាស់លាស់សម្រាប់ទីផ្សារធំៗ ទើបសហគមន៍ចាប់ផ្ដើមអនុវត្តតាមបច្ចេកទេសរាប់តាំងពីការជ្រើសរើសពូជរហូតដល់ប្រមូលផលដែលត្រូវទៅតាមមាត្រដ្ឋានស្តង់ដារ។

អ្នកស្រី រិទ្ធ ចន្ថា ឱ្យដឹងថា ៖

“សម្រាប់កត្តាតម្រូវ និងទីផ្សារ បច្ចុប្បន្នទីផ្សារស្លឹកខ្ទឹម បន្លែសុវត្ថិភាពមានតម្រូវការខ្ពស់លើសពីការផ្គត់ផ្គង់ ខណៈសហគមន៍ផ្គត់ផ្គង់បានទីផ្សារនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗមួយចំនួន ដូចជា បាត់ដំបង ពោធិសាត់ កំពង់ធំ សៀមរាប បន្ទាយមានជ័យ តាកែវ កំពត កំពង់ស្ពឺ និងកោះកុង ជាដើម។”

អ្នកស្រីបានបញ្ជាក់ថា ៖

“សម្រាប់ស្លឹកខ្ទឹមយើងមិនមានការខ្វះខាតទេ ព្រោះតម្រូវការទីផ្សារយើងអាចផលិត និងផ្គត់ផ្គង់ឱ្យបានត្រឹម ៣ ទៅ៤ តោន សម្រាប់ទីផ្សារក្នុងស្រុក និងធ្លាប់បានបញ្ជូនទៅទីផ្សារប្រទេសថៃប្រមាណ ២ ទៅ ៣ តោនក្នុង១ថ្ងៃទៀត(ក្នុងពេលទឹកជំនន់) ដែលកាលណោះគិតទៅយើងបានផលិតផលស្លឹកខ្ទឹមប្រមាណ៦ទៅ៧តោន។ បច្ចុប្បន្នសហគមន៍មានលទ្ធភាពផលិត និងលក់ខ្ទឹមស្លឹកដែលជាដំណាំ អាទិភាពរបស់សហគមន៍ គិតជាមធ្យពីប្រមាណ៤តោនក្នុង ១ថ្ងៃជាប្រចាំទៅកាន់ទីផ្សារនៅភ្នំពេញ និងទីផ្សារបណ្តាខេត្តនានា។”

ក្រឡេកទៅកាន់ជីវភាពប្រជាសហគមន៍ទាំង២៤០ គ្រួសារវិញឃើញថាមានភាពល្អប្រសើរ។ សម្រាប់សមាជិករបស់សហគមន៍មានទាំងអ្នកប្រមូលផលបន្លែ អ្នកដាំលក្ខណៈគ្រួសារ ដែលជាផ្នែកមួយជួយសម្របសម្រួល ដឹកនាំការផលិត និងបង្ហាញផលិតផលដល់ទីផ្សារ ហើយក្រៅពីនេះគ្រួសារនីមួយៗគឺពួកគាត់មានមុខរបរ មានដីស្រែ និងដីសម្រាប់ដាំដំណាំបន្ទាប់បន្សំផ្សេងទៀតផងដែរ។

អ្នកស្រី រិទ្ធ ចន្ថា បានបញ្ជាក់ឱ្យដឹងផងដែរថា សម្រាប់គម្រោងទៅថ្ងៃខាងមុខ អ្នកស្រីចង់ពង្រីកផលិតកម្មឱ្យកាន់តែធំ ដោយគ្រោងពង្រីកផ្ទៃដីបដាំដំណាំស្លឹកខ្ទឹមបន្ថែម ហើយក៏មានគម្រោងដាំដំណាំស្លឹកគ្រៃផងដែរ ពោលគឺដាំឱ្យត្រូវតាមសណ្ឋានដីដែលកំពុងធ្វើការសាកល្បង សិក្សាពូជឱ្យច្បាស់សិន និងរកអ្នកគាំទ្រគម្រោងនេះផងដែរ ដើម្បីបង្កើនជីវភាពរបស់សហកមន៍ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស