សិប្បកម្មកែច្នៃ និងផលិតនំល្ពៅស្ងួត ស្រួយ ឆ្ងាញ់ កំពុងជួយដល់ជីវភាពសហគមន៍

ល្ពៅ ជាបន្លែម្យ៉ាងដែលមានផ្ទុកនូវជីវជាតិល្អៗសម្រាប់ទ្រទ្រង់ និងបំប៉នសុខភាពរាងកាយ ដែលគេអាចយកមកធ្វើម្ហូបអាហារក៏បាន ធ្វើជាបង្អែមក៏បាន ខណៈដែលបច្ចុប្បន្ននេះមានសិប្បកម្មមួយកន្លែងបានយកផ្លែល្ពៅនេះមកច្នៃជាបង្អែមស្ងួត ឬជាប្រភេទនំស្រួយៗ មានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ និងមិនប៉ះពាល់សុខភាព ជាពិសេសគឺអាចជួយដល់ជីវភាពសហគមន៍ថែមទៀតផង។

Rosseka Ratha brand ជាយីហោសប្បិកម្មផលិតនំល្ពៅស្រួយ មានទីតាំងស្ថិតនៅ ភូមិមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានបើកដំណើរការនៅអំឡុងឆ្នាំ២០២៣ ដោយមានផ្គត់ផ្គង់នូវប្រភេទនំស្រួយៗ ផលិតចេញពីវត្ថុធាតុដើមចម្បងគឺផ្លែល្ពៅ និងបានឆ្លងកាត់ការផលិតច្រើនដំណាក់កាលទើបអាចសម្រេចចេញជាផលិតផលថ្មីមួយដែលមានទាំងសោភ័ណភាព រសជាតិ និងគុណភាពសម្រាប់ផ្តល់ជូនអ្នកទទួលទានដែលជាអតិថិជនចុងក្រោយ។ 

លោក ទាវ រត្ន័កាលីន ជាម្ចាស់សិប្បកម្មកែច្នៃនំស្រួយខាងលើបានរៀបរាប់ប្រាប់ AMS Economy ឱ្យដឹងថា៖

«ដើមហេតុនៃការផលិតនំល្ពៅស្រួយនេះឡើងគឺ ទីមួយយើងចង់មាន brand name ផលិតផលមួយជារបស់ខ្លួនឯង និងតំណាងគ្រួសារ ណាមួយអាចបង្កើនចំណូលក្នុងគ្រួសារផង និងជីវភាពកសិករផង ហើយថែមទាំងអាចជួយមួយផ្នែកដល់សេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ការងារដល់អ្នកនៅក្នុងតំបន់ ឬសហគមន៍ និងការលក់ផលិតផលទៅលើទីផ្សារ ហើយក៏អាចណែនាំផលិតផលនំក្នុងស្រុកឱ្យគេបានស្គាល់ផងដែរ»។

ម្ចាស់សិប្បកម្មរូបនេះបន្ថែមថា៖

«ផលិតផលនំល្ពៅស្រួយ គឺជាផលិតផលតំណាងឲ្យខេត្តពោធិ៍សាត់ ដែលផលិតចេញពីល្ពៅខ្មែរ ធម្មជាតិ ១០០ភាគរយ គ្មានការប្រើប្រាស់សារធាតុគីមីផ្សេងៗ រាល់គ្រប់ដំណើរការ និងត្រូវបានផលិតជាច្រើនដំណាក់កាលទើបអាចសម្រេចបានជាលទ្ធផលនេះឡើង ហើយនំល្ពៅស្រួយនេះអាចបរិភោគបានគ្រប់វ័យ ទាំងចាស់ ទាំងក្មេង ដោយមិនមានការបង្កគ្រោះថ្នាក់ដល់សុខភាពអ្វីឡើយ»។  

សម្រាប់តម្លៃនំល្ពៅស្រួយ មួយកញ្ចប់មានតម្លៃ ៤ពាន់រៀល ហើយទីផ្សារនំល្ពៅស្រួយបច្ចុប្បន្ននះហាក់មានសម្ទុះនៃការគាំទ្រច្រើនក្រោយមានការចុះផ្សព្វផ្សាយតាមរយៈការតាំងពិព័ណ៌ និងការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលមានបងប្អូនកម្ម៉ង់ទិញច្រើនស្ទើរគ្រប់ខេត្តក្រុង មិនថាទុកទទួលទានផ្ទាល់ខ្លួន សម្រាប់គ្ឬួសារ ឬទិញយកទៅធ្វើជាកាដូរក្នុងពីធីរៀបអាពាហ៍ពិពាហ៍ក៏មាន។

ពាក់ព័ន្ធនឹងការផលិត ដើម្បីផលិតចេញជានំល្ពៅស្រួយនេះបានគឺមានដំណាក់ជាច្រើន ដែលផ្តើមដំបូងត្រូវយកផ្លែល្ពៅលាងសម្អាត និងចិតជាដុំតូចៗ រួចយកទៅដាក់ចំហុយឱ្យបានឆ្អិនល្អ និងទុកឲ្យត្រជាក់ល្មម រួចយកទៅលាយគ្រឿងតាមរូបមន្តរឱ្យមានរសជាតិល្មម ហើយបន្តយកវាទៅវាយក្នុងម៉ាស៊ីន រួចពូនជារាងត្រវែង។ បន្ទាប់ពីនោះ គេយកវាទៅចំហុយក្នុងឡាំងសឹងឲ្យឆ្អិន ទុកឱ្យត្រជាក់ និងដាក់ក្នុងទូទឹកកកចោលមួយយប់សិន។ បន្ទាប់ពីទុកមួយយប់ហើយ ទើបយកវាមកចិតជាចំណិតតូចៗតាមទំហំនំដែលចង់បាន ទើបយកចំណិតនំទៅសម្ងួតក្នុងម៉ាស៊ីនរយៈពេល ២-៣ ថ្ងៃបន្ថែមទៀត ។ ដំណាក់កាលបន្ទាប់ ត្រូវប្រមូលយកចំណិតនំដែលដាក់សម្ងួតក្នុងម៉ាស៊ីនទាំងនោះទៅបំពងរហូតឆ្អិនល្អ ហើយជាចុងក្រោយត្រូវសម្ងួតប្រេងចេញពីចំណិតនំ ទើបអាចវិចខ្ចប់ដាក់ថង់ជាការស្រេ​ច។

យ៉ាងណាមិញ ទម្រាំអាចឈានដល់កិច្ចដំណើរការបានដូចសព្វថ្ងៃ សិប្បកម្មនេះបានជួបប្រទះនូវផលវិបាកជាច្រើន ប៉ុន្តែស្ថិតក្រោមឆន្ទៈ និងកម្លាំងចិត្តដែលចង់កសាងកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ម្ចាស់សិប្បកម្មមួយនេះបានជំនះ និងព្យាយាមធ្វើបន្តរហូតទទួលបានការគាំទ្រ នូងឈ្មោះផលិតនំល្ពៅស្រួយ Rosseka Ratha Brand បានដូចពេលបច្ចុប្បន្ន។ ដោយឡែ សម្រាប់គម្រោងនាពេលអនាគត លោក ទាវ រត្ន័កាលីន ក៏មានឆន្ទៈចង់បង្កើតផលិតផលខ្មែរឲ្យបានច្រើនមុខ ច្រើនរស់ជាតិបន្ថែមទៀត ក៏ដូចជាពង្រឹងសក្តានុពល រាល់ការប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសផ្សព្វផ្សាយទៅកាន់ទីផ្សារអន្តរជាតិឲ្យពួកគាត់បានស្គាល់នូវផលិតផលខ្មែរដែលមានគុណភាពមិនចាញ់ផលិតផលរបស់ប្រទេសជិតខាងនោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក