ទុរេនសំឡូត ប្រមូលផលបានប្រហែល​ជាង ៣ ០០០ តោនហើយ គិតដើមខែកក្កដា ឆ្នាំ២០២៣​នេះ

សំឡូត ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឱ្យដឹងថា ការប្រមូលផលទុរេនក្នុងឆ្នាំនេះ  ដោយគិតត្រឹមដើមខែ​កក្កដា ទុរេនសំឡូត ប្រមូលផលបានប្រមាណជាង៣០០០តោន ស្មើនឹងប្រមាណ៦០ភាគរយហើយ នៃផ្ទៃដីដាំទុរេនស​រុប៤១៧ ហិកតានៅទូទាំងស្រុកសំឡូត។

លោក ហេង សិទ្ធិ មន្រ្តីជំនាញ​នៃមន្ទីរកសិកម្ម ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០២៣នេះថា ការប្រមូលផលទុ​រេ​នសំឡូត នៅឆ្នាំនេះ មិនសូវខុសពីឆ្នាំមុននោះទេ ទាំងផ្ទៃដីដាំដុះ បរិមាណផល ដោយការប្រមូលទុនរេនជារៀងរាល់ឆ្នាំ មា​នបរិមាណជាង៥០០០តោន ។

ចំពោះតម្លៃវិញ លោក ហេង សិទ្ធិ បានបញ្ជាក់ថា តម្លៃទុរេនចន្លោះ ១៣ ០០០ រៀលទៅ ១៥ ០០០ រៀល សម្រាប់ទុរេនដឹកចេញពី​ចម្ការទៅតាមប្រភេទទុរេននីមួយ ហើយនៅខេត្តបាត់ដំបង មានតែស្រុកសំឡូតមួយប៉ុណ្ណោះ ដែលមានការដាំដុះ​ទុរេន ដោយបច្ចុប្បន្នផ្ទៃដីដាំដុះទុរេនមានចំនួន ៥៤៦ ហិកតា ខណៈដែលផ្ទៃដីប្រមូលមានចំនួន៤១៧ហិកតា ដោយក្នុ​ងមួយហិកតាអាចប្រមូលបានជាង១២តោន។

លោកមានប្រសាសន៍ថា ៖

“ជាទូទៅការប្រមូលផលទុរេនសំឡូត អាចនឹងបញ្ចប់នៅចុងខែកក្កដានេះ។ ការប្រែប្រួលនៃ​អា​កាសធាតុ មិនមានផលប៉ះពាល់ខ្លាំងដល់ទុរេនទេ ព្រោះដំណាំទុរេនមិនដូចស្រូវនោះទេ។ សម្រាប់ពូជទុរេនវិញ ពពួកទុរេនពូជម៉ាន់ថងទឹកគោថ្លៃជាងគេ តែមិនសូវសម្បូរនោះទេ។ នៅដើមឆ្នាំនេះ ទុរេនមិនទាន់សម្បូរនៅឡើយទេ ទាល់ចុងខែ៦ ឬដើមខែ៧ ទើបសម្បូរច្រើន។”

លោក ណៃ ច​ន ប្រធាន​បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងដូចគ្នាដែរថា ទិន្នផលទុរេន របស់ស​មា​ជិកនៃបណ្តុំអាជីវកម្ម​ទុរេន​សំឡូត នាឆ្នាំនេះ មិនសូវខុសពីឆ្នាំមុនប៉ុន្មាននោះទេ ដោយនៅក្នុង​ឃុំ​សំឡូត​នេះ មាន​ស​មាជិ​ក​ជា​ម្ចាស់​ចំការ​ចំនួន​ជិត២០ចម្ការ ហើយ​ការប្រមូល​ផល​ក្នុង​មួយឆ្នាំ ចន្លោះ៣០០ទៅ៤០០តោន។ មកទល់ពេលស​មាជិកទាំងអស់ប្រមូលផលបានប្រហែលជាង៥០ភាគរយហើយ។ ដោយឡែក ទីផ្សារសំខាន់របស់ទុរេនសំឡូត គឺរាជធានីភ្នំពេញ ក្រៅពីនេះចែកចាយក្នុងខេត្តបាត់ដំបង និងមានខ្លះស​ម្រាប់អ្នកទេសចរ ដែលបានទៅទិញដល់ចម្ការ ក្នុងឃុំសំឡូតផ្ទាល់តែម្តង។

ចំពោះរឿងទីផ្សារនេះដែរ លោក ណៃ ចន បានប្រាប់ថា កន្លងទៅ បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូតបានជួបជាមួយក្រុមហ៊ុនមួ​យចំនួន ដែលមានដូចជាក្រុមហ៊ុនថៃ ចិន និងខ្មែរ ដោយក្រុមហ៊ុនទាំងនោះ មានបំណងចង់នាំចូលទុរេនរបស់ស្រុកសំឡូត​ទាំងមូល ទៅលក់នៅទីផ្សារក្រៅប្រទេស ប៉ុន្តែនៅមានឧបសគ្គខ្លះដោយ​បរិមាណផ្គត់ផ្គង់ ដោយភាគីចិន​បារម្ភខ្លាចខាងស្រុកសំឡូតផ្គត់ផ្គង់ មិនបានតាមកិច្ចសន្យា។

លោកបានបញ្ជាក់ដូច្នេះថា ៖

“បណ្តុំអាជីវកម្មទុរេនសំឡូត តែងតែពិភាក្សាគ្នាជាមួយសមាជិកជាច្រើនដង​ទាក់ទងនឹងការនាំ​ចេញទុរេនទៅប្រទេសចិននេះ ដោយកន្លងទៅខាងចិន តែសួរយើងថា តើយើងអាចផ្គត់ផ្គង់ទុរេនឱ្យគេក្នុងមួយឆ្នាំបានប៉ុ​ន្មាន គេតម្រូវឱ្យយើងផ្តល់ទិន្នន័យលម្អិតឱ្យគេ។”

លោក ណៃ ចន បានបន្ថែមថា ខាងក្រុមហ៊ុននាំចេញ មានការពេញចិត្តណាស់ ចំពោះរសជាតិ និងគុណភាពនៃទុរេន រ​បស់ខាងបណ្តុំអាជីវកម្មទុរេនសំឡុត ប៉ុន្តែខាងសមាជិកភាគច្រើនមានការព្រួយបារម្ភពីការចុះកិច្ចសន្យាហើយ មិនអា​ចផ្គត់ផ្គង់ឱ្យគេបានតាមកិច្ចសន្យា។ ម្យ៉ាងវិញចំពោះបរិមាណផ្គត់ផ្គង់ និងភូតគាមអនាម័យ ភាគីចិនទាមទារឱ្យធ្វើឱ្យបានល្អប្រសើរជាងនេះ ដែលនេះវាទាមទារឱ្យមានការចំណាយដើមទុនច្រើន ៕ អត្ថបទដោយ ៖ វណ្ណ សុជាតា ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association

ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី!​ សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

ដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​ ​Anduril ​គ្រោង​វិនិយោគ​រួមគ្នា​ប្រមាណ ៦​,​៦ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជទឹក​ ​និង​គ្រឿង​បន្លាស់​គាំទ្រ​សម្រាប់​កងទ័ព​ជើងទឹក​អាម៉េរិក

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

សម្ព័ន្ធមិត្ត ​​៣ ​ប្រទេស ​ពង្រាយ​យន្តហោះ​ចម្បាំង​ ​១០០​គ្រឿង​ វាយប្រហារ​ក្រុមហ៊ូទី​នៅ​យេ​មែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

​ យន្តហោះ​ចម្បាំង​សរុប​ប្រមាណ​ ​១០០​គ្រឿង​ ​របស់​កងកម្លាំង​យោធា​មកពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ តួគី ​និង​ប៉ាគីស្ថាន ​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ក្រុមហ៊ូទី ​(​Houthi​)​ ​នៅ​ប្រទេស​យេ​មែន ​ក្រោម​ប្រតិបត្តិការ​ដែល​មាន​ឈ្មោះ​ថា ​«​Operation Dawn ​of ​Yemen​»

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​