ម្ចាស់សិប្បកម្មធុងបរិស្ថានដាក់គោលដៅធ្វើឱ្យការទុកដាក់សំរាមតាមទីសាធារណៈ​កាន់តែ​មាន​របៀបរៀបរយ

ទន្ទឹមនឹងសេដ្ឋកិច្ច ក៏ដូចជាប្រជាជននៅតាមទីប្រជុំជនមានការកើនឡើងគួរឱ្យកត់សម្គាល់ ការគ្រប់គ្រង​សំរាមក៏ហាក់នៅមិនទាន់អាចធ្វើឡើងគ្រប់ជ្រុងជ្រោយនៅឡើយ។ ជាក់ស្ដែង បើតាមទិន្នន័យពីក្រសួងបរិស្ថាន សំរាមដែលបានប្រមូលទៅចោលនៅទីលានគឺមានត្រឹមតែ ៧០% ទៅ ៨០% ប៉ុណ្ណោះ។

បើតាមទិន្នន័យពីក្រសួងបរិស្ថានដដែល ក្នុងចំណោមសំរាមដែលបានប្រមូលទៅចោលនៅទីលានមានត្រឹមតែ ២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។ លទ្ធភាពនៃការកែច្នៃ​បានតិចតួចនេះហើយ ដែលធ្វើឱ្យទីលានចាក់សំរាមមិនអាចទ្រទ្រង់សំរាមបានយូរអង្វែង។

ដោយឡែក អាជីវកម្មផលិតធុងបរិស្ថាន គឺជាអាជីវកម្មមួយដែលកែច្នៃសំបកកង់ឡានចាស់ៗឱ្យទៅជាធុង​សម្រាប់ដាក់សំរាម និងមានវត្តមានលើទីផ្សារតាំងតែពីឆ្នាំ២០១០ ខណៈដែលអាជីវកម្មមួយនេះ បានចូលរួមជួយសម្រាល​បន្ទុកបរិស្ថានបានយ៉ាងច្រើន។

សំបកកង់ឡានដែលប្រើប្រាស់រួចត្រូវបានម្ចាស់សិប្បកម្មនេះយកទៅកាត់ និងចៀរដោយដៃ រួចផ្គុំគ្នាចេញជារាងមូល និងមានគម្របគ្របពីលើផង។ ដើម្បីសោភ័ណ្ឌភាព ក៏ដូចជាបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ផង អ្នកស្រី សឿង សុថារី ជាម្ចាស់សិប្បកម្មកែច្នៃធុងបរិស្ថានបានតុបតែងធ្វើជើងទម្រ និងលាបពណ៍ធុងរបស់ខ្លួនបានយ៉ាងស្រស់ស្អាត។

ថ្វីត្បិតថា ផលិតផលធុងបរិស្ថាន (Eco Bin) ត្រូវបានផ្សព្វផ្សាយនៅលើទីផ្សារច្រើនក្ដី ប៉ុន្តែម្ចាស់​សិប្បកម្ម​រូបនេះអះអាងថា ខ្លួនមិនទាន់ទទួលបានជោគជ័យក្នុងការពង្រាយធុងតាមទីសាធារណៈ​នៅទូទាំងប្រទេសនៅឡើយទេ។

ក្នុងន័យនេះ អ្នកស្រី សឿង សុថារី បានរៀបរាប់ថា៖

«តាមការខិតខំរបស់យើងប្រមាណជាង ១០ឆ្នាំមកនេះ ពួកយើងនៅតែចង់ឃើញវត្តមានធុងបរិស្ថានរបស់យើងនៅគ្រប់ទីសាធារណៈ​ទូទាំងប្រទេស»។

អ្នកស្រីបន្តថា បើមានធុងសំរាមនៅតាមទីសាធារណៈកាន់តែច្រើន នោះការទុកដាក់សំរាមរបស់ប្រជាជនក៏នឹងមានភាពល្អប្រសើរជាងមុន រីឯប្រភេទសំរាមកង់ឡានក៏នឹងត្រូវបានប្រមូលទៅកែច្នៃកាន់តែច្រើនថែមទៀត។

យ៉ាងណាមិញ ដើម្បីអាចឈានទៅដល់គោលដៅនោះ អ្នកស្រីបាន និងកំពុងខិតខំផ្សព្វផ្សាយបន្ថែមទៀត ជាពិសេសធ្វើការជាមួយអ្នកពាក់ព័ន្ធ។ ជាក់ស្ដែងបច្ចុប្បន្ន អ្នកស្រី និងក្រុមការងារ​កំពុងតែ​រៀបចំនូវយុទ្ធនាការដាក់ធុងសំរាមទៅតាមទីវត្តអារាមឱ្យបាន ១០០វត្តផ្សេងៗគ្នា។

គោលដៅបន្តទៀត គឺបន្តដាក់ធុងសំរាមទៅតាមសាលារៀន មណ្ឌលសុខភាព និងសួនសាធារណៈនៅទូទាំងប្រទេសតែម្ដង។ យ៉ាងណាក៏ដោយ អ្នកស្រីនៅតែបន្តអំពាវនាវឱ្យមានការចូលរួមពីប្រជាពលរដ្ឋដែលជាអ្នកបង្កើតសំរាម ក្នុងការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ មិនបោះចោលពាសវាលពាសកាល និងចេះបែងចែកទៅតាមប្រភេទសំរាម ដើម្បីបង្កភាពងាយស្រួលដល់អ្នកកែច្នៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង