ឈប់ធ្វើការងារចំណាកស្រុក មកលក់បាយឆាអាចរកចំណូលបាន និងរស់នៅជុំគ្រួសារ

របរលក់បាយឆា ត្បិតស្ដាប់ទៅជាមុខរបរតូចតាច តែក៏ជាការងារមួយសុចរិត មិនប៉ះពាល់ដល់អ្នកដទៃ មិនខុសច្បាប់ ប៉ុន្តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសឆ្ងាយពីគ្រួសារនោះឡើយ។

បើគេជិះតាមផ្លូវចុះពីស្តុបវិទ្យាស្ថានបរទេស ឬ ស្តុប IFL ប្រមាណ ៥០ម៉ែត្រ ងាកនៅខាងស្ដាំដៃបន្តិចនោះគេនឹងឃើញតូបបាយឆាមួយ មានដាក់តុតម្រៀបគ្នាយ៉ាងមានសណ្ដាប់ធ្នាប់ ដែលជាតូបលក់បាយឆា មីឆារបស់អតីតចុងភៅនៅប្រទេសថៃម្នាក់ កំពុងមមាញឹកឆាយបាយជូនអតិថិជនរបស់ខ្លួន ទាំងអ្នកដែលអង្គុយរង់ចាំទទួលទាននៅនឹងកន្លែង និងអ្នកទិញខ្ចប់យកទៅទទួលទាននៅខាងក្រៅ។

លោក កែវ សុណ្ណារឹទ្ធ ជាអតីតចុងភៅនៅអាហារដ្ឋានមួយកន្លែងក្នុងទឹកដីប្រទេសថៃដែលមានបទពិសោធន៍ជាង១០ឆ្នាំ ហើយក៏ជាម្ចាស់តូបលក់បាយឆា មីឆានៅម្ដុំវិទ្យាស្ថាន IFL បានប្រាប់ AMS ឱ្យដឹងថា ការបើកអាជីវកម្មមិនថាតូច ឬធំទេ នៅក្នុងប្រទេសគឺងាយស្រួលជាងធ្វើការនៅក្រៅប្រទេស ព្រោះអាចគ្រប់គ្រងអាជីវកម្មដោយខ្លួនឯងបាន បើចង់លក់ក៏លក់ ពេលហត់អាចសម្រាកបាន ដែលមិនដូចធ្វើការឱ្យគេនោះទេ។

លោកពោលថា ៖

« នៅខ្មែរគឺស្រួលជាង យើងឯករាជ្យ មិនបាច់ធ្វើការឱ្យគេពិបាកឈប់ ការលក់ដូរ ឬរកស៊ីដោយខ្លួនឯងនេះគឺចង់លក់ក៏បាន មិនចង់លក់ក៏បាន ណាមួយខ្លួនកាន់តែមានអាយុច្រើនហើយ មិនចង់នៅធ្វើការស្រុកគេទៀតទេ មកបើករកស៊ីនៅស្រុកខ្មែរក៏អាចរកបានពី ៣០-៤០ម៉ឺនរៀលក្នុងមួយថ្ងៃដែរ»។

លោកបន្តថា ពីមុនធ្លាប់ធ្វើជាមេចុងភៅនៅភោជនីយដ្ឋានមួយកន្លែងក្នុងទឹកដីប្រទេសថៃ ហើយចេះធ្វើម្ហូបច្រើនមុខ មិនថាម្ហូបថៃ ជប៉ុន ឬអឺរ៉ុបនោះទេ តែមកខ្មែរនេះពិបាកលក់ម្ហូបបន្តិច ព្រោះម្ហូបថៃហឹរពេក ក៏សម្រេចចិត្តលក់បាយឆា និងមីឆាតែម្ដងទៅ។

លោកបញ្ជាក់ថា ៖

«នៅកន្លែងខ្ញុំមានលក់បាយឆាម្រះព្រៅ បាយឆាបន្លែ មីឆា ដែលមានតម្លៃចាប់ពី ៧០០០រៀលឡើងទៅ អាស្រ័យទៅតាមប្រភេទមី និងសាច់ ដូចជាសាច់គោ ពងទា និងគ្រឿងសមុទ្រជាដើម។ សម្រាប់ពេលបើកលក់អាជីវកម្មនេះ យើងបើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់រសៀលត្រឹមម៉ោង ២ គឺលលក់រហូតដល់អស់បាយ»។ នេះជាអ្វីដែលលោកបានលើកឡើង។  

ចំពោះអាហារដែលគេពេញនិយមជាងគឺបាយឆាម្រះព្រៅ និងបាយផាត់កាផៅ ដែលមានរសជាតិឆ្ងាញ់ប្លែកបែបម្ហូបថៃផងដែរ ហើយអតិថិជនភាគច្រើនជាសិស្សនិស្សិត គ្រូបង្រៀន និងអ្នកធ្វើការនៅម្ដុំៗនេះស្រាប់ ដែលនិយមមកអង្គុយទទួលទានបាយថ្ងៃត្រង់នៅជិតៗសាលា ឬកន្លែងធ្វើការ។  

យ៉ាងណាមិញ លោកក៏ត្រូវចំណាយលើការជួលទីតាំង ៧០ដុល្លារ និងថ្លៃទឹកប្រើប្រាស់ ១០ដុល្លារប្រចាំខែផងដែរ។ ទោះជាបែបនេះក្ដី លោក កែវ សុណ្ណារឹទ្ធ បានប្រាប់ឱ្យដឹងទៀតថា លោកបានចាប់ផ្ដើមបើកអាជីវកម្មលក់បាយឆា មីឆានេះតាំងពីឆ្នាំ២០១៨ ដោយពីមុនលោកក៏ធ្លាប់លក់នៅខេត្តបាត់ដំបងផងដែរ។ ក្នុងការចាប់ផ្ដើមអាជីវកម្មនេះលើកដំបូង លោកបានចំណាយដើមទុនប្រមាណ ៥០០ដុល្លារទៅលើការទិញសម្ភារសម្រាប់ចម្អិនផងដែរ។

ចុងក្រោយ លោកក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រអាជីវកម្មរបស់លោកកន្លងមក ហើយលោកក៏មានគម្រោងចង់បើកជាងហាងបាយម្ហូបកម្ម៉ង់មួយផងដែរនៅពេលដែលលោកសន្សំបានដើមទុនគ្រប់គ្រាន់នាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី