តាសក់ចាវអ្នកខេត្តកំពង់ចាមនៅតែមានទីផ្សារល្អ

កំពង់ចាម ៖ តាសក់ចាវ ត្រូវបានគេស្គាល់ថាជាអាហារប្រចាំខេត្តកំពង់ចាមដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពបំផុតសម្រាប់មនុស្សដែលរស់នៅក្នុងខេត្ត ក៏ដូចជានៅស្ទើរទូទាំងប្រទេសកម្ពុជា ហើយក៏មានការទិញផ្ញើទៅក្រៅប្រទេសផងដែរ។

អ្នកស្រី ស៊ុយ ស្រីទូច ជាអាជីវករម្នាក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម ដែលមានលក់តាសក់ចាវឆ្ងាញ់ និងអនាម័យបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា អ្នកស្រី​បានធ្វើតាសក់ចាវនៅស្រុកកំពង់សៀមដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់អ្នកស្រី ហើយដឹកយកមកលក់បន្តនៅផ្សារបឹងកុក ក្រុងកំពង់ចាមជាប្រចាំថ្ងៃ ដោយតាសក់ចាវមួយគីឡូក្រាមអាចលក់បានក្នុងតម្លៃ ១០ ០០០រៀល និងមានរសជាតិប្រៃផ្អែម និងប្រៃផ្អែមល្មម ដែលតម្រូវតាមចំណង់ចំណូលចិត្ត​របស់អតិថិជន ហើយជាធម្មតាអ្នកស្រីអាចលក់បានចន្លោះពី ២០០-៣០០គីឡូក្រាមក្នុងមួយថ្ងៃ ដោយមានទាំងបោះដុំទៅតាមបណ្តាខេត្តនានា ការលក់តាមអនឡាញ និងលក់រាយ​នៅផ្សារជាបន្តបន្ទាប់។

អ្នកស្រីបានបញ្ជាក់ថា ៖

“ចំពោះតាសក់ស្រស់ដែលជាវត្ថុធាតុដើមនៃត្រសក់ចាវខ្ញុំបានទិញពីកសិករ ដែលយកមកលក់បោះដុំ​នៅផ្សាររៀងរាល់ព្រឹកដោយរើសយកតាសក់ណាដែលល្អៗ ខ្លូតៗប៉ុណ្ណោះ។ ចំណែកឯតម្លៃតាសក់ស្រស់វិញ មានចន្លោះពី ១ ៥០០-២ ៥០០រៀលក្នុងមួយ​គីឡូ​ក្រាម អាស្រ័យទៅតាមរដូវកាលតាសក់ ហើយបើផាត់ថ្លៃគ្រឿងដូចជាស្ករ អំបិល និងគ្រឿងផ្សំផ្សេងទៀត រួមជាមួយកម្លាំងពលកម្មចេញទៅ អាជីវម្មតាសក់ចាវ​នេះ​ហាក់ទទួលបានផលចំណេញគួរសមដែរ”

អ្នកស្រីបានបញ្ជាក់ថា ការធ្វើតាសក់ចាវនេះមិនសូវជាងាយស្រួលប៉ុន្មាននោះទេ ដោយដំបូងគេត្រូវលាងសម្អាត ចិតក្បាលតាសក់ចេញ ហើយដាក់ត្រាំទឹកអំបិល​ប្រមាណពីរយប់។ បន្ទាប់មកយកតាសក់ដែលត្រាំហើយទៅហាលថ្ងៃរយៈពេលបីថ្ងៃ រហូតតាសក់ឡើងសម្បុរសរួចយកវាមកចាវស្ករ ឬក៏ទឹកផ្អករយៈពេលពីរយប់បន្ថែមទៀត​ទើប​អាចយកតាសក់ចាវនេះទៅលក់បាន។ នេះជាវិធីធ្វើតាសក់ចាវដែលម្ចាស់អាជីវកម្មខាងលើបានបង្ហើបប្រាប់។

គួរបញ្ជាក់ថា តាសក់ចាវ គឺជាអាហារដែលប្រជាជនខ្មែរនិយមចូលចិត្តទទួលទាន ដោយអាចទទួលទានជាមួយបាយ បបរ  ឬច្នៃចម្អិនធ្វើជាសម្លរបានជាច្រើនមុខផ្សេងទៀតតាមចិត្តចង់ ដូចជាយកទៅចិញ្ច្រាំចៀនជាមួយពងទា យកទៅស្លរជាមួយសាច់ជ្រូក សាច់មាន់ ឬត្រីក៏បាន។ បើគិតទៅតាសក់ចាវអាចរក្សាទុកបានយូរ ចំណាយលុយតិច មានរសជាតិឆ្ងាញ់ និងចម្អិនបានលឿន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦