មុខរបរវេចនំអន្សមលក់ មានការគាំទ្រច្រើនពីអតិថិជននៅក្នុងរដូវបុណ្យទាន

អន្សម ជានំខ្មែរមួយប្រភេទដែលបងប្អូនប្រជាជនខ្មែរចូលចិត្តនិយមទទួលទាន ជាពិសេសនៅក្នុងរដូវមានបុណ្យទានផ្សេងៗ ដូចជារដូវបុណ្យភ្ជុំបិណ្ឌ ក៏ដូចជានាំយកទៅប្រគេនព្រះសង្ឃនៅឯវត្តផងដែរ ដែលធ្វើឱ្យមុខរបរវេចនំអន្សមលក់នេះទទួលបានការគាំទ្រច្រើនពីអតិថិជន។

នំអន្សម ត្បិតថាមានមនុស្សជាច្រើនចូលចិត្តនិយមទទួលទានក៏ពិតមែន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចេះវេច និងមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំចម្អិននោះទេ ដោយសារការវេចខ្ចប់ និងចម្អិនត្រូវចំណាយពេលយូរ ហើយក៏មិនសូវមានអ្នកចេះជំនាញវេចខ្ចប់អន្សមច្រើននោះដែរ។

អ្នកស្រី ណាន លាងឆាយ ជាអ្នកវេចនំខ្មែរលក់ជាលក្ខណៈគ្រួសារ ជាពិសេសនៅពេលរដូវបុណ្យទានផ្សេងៗនៅក្នុងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ឱ្យដឹងថា អ្នកស្រីចេះពីវិធីវេចនំខ្មែរ និងការផ្សំរសជាតិពីម្ដាយដែលមានជំនាញវេចនំខ្មែរស្ទើរគ្រប់ប្រភេទ ហើយបន្តរហូតមកដល់ជំនាន់អ្នកស្រីក៏សម្រេចចិត្តចាប់យកមុខជំនាញជាអ្នកវេចនំខ្មែរលក់តែម្ដង ព្រោះវាជាមុខរបរដែលអាចធ្វើបាននៅនឹងផ្ទះ ហើយក៏មានទីផ្សារល្អដែរ។

អ្នកស្រីបានបន្តថា ៖

“ខ្ញុំវេចនំលក់តែពេលគេកម្ម៉ង់ ឬក៏ពេលបុណ្យទានធំៗប៉ុណ្ណោះ ប៉ុន្តែមានអ្នកកម្ម៉ង់ជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ ដោយក្នុងនោះអតិថិជនភាគច្រើនជាអ្នករស់នៅក្នុងតំបន់ ហើយក៏មានអ្នកខ្លះទិញយកទៅផ្ញើបងប្អូននៅតាមបណ្តាខេត្តផ្សេងៗ ព្រោះពួកគេចូលចិត្តរសជាតិនំខ្មែរដែលជាស្នាដៃរបស់ខ្ញុំ”

អ្នកស្រីបានបន្តថា ៖

“នំអន្សមរបស់ខ្ញុំអាចមានរសជាតិខុសពីនំរបស់អ្នកដទៃ ដោយសារតែនំដែលខ្ញុំវេចប្រើសណ្ដែកឆ្អិនច្រើនដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ទុកបានយូរថ្ងៃមិនជូរផ្អូម ជាពិសេសនំអន្សមជ្រូកគឺខ្ញុំប្រើបច្ចេកទេសក្នុងការលាយអង្ករ ការផ្សំគ្រឿងលើសាច់ជ្រូក ហើយមានភាពស្ងួត ល្មួតល្អក្រោយពេលឆ្អិនដែលអាចទាក់ចិត្តអ្នកទទួលទានបាន”

អ្នកស្រីបន្ថែមថា ៖

“ភាគច្រើនខ្ញុំវេចនំអន្សមជ្រូក និងនំបត់ ហើយក្រៅពីនេះក៏មានប្រភេទនំគម និងអន្សមចេកខ្លះដែរតាមការកម្ម៉ង់របស់អតិថិជន ហើយមិនវេចអ្វីច្រើននោះទេត្រឹមអង្ករដំណើប១០គីឡូក្រាម ដែលអាចវេចអន្សមជ្រូកបាន ៦០នំ និងអាចចំណេញបានប្រមាណ៦-៧ ម៉ឺនរៀលក្នុងមួយថ្ងៃគ្រាន់នឹងរួចថ្លៃម្ហូបប្រចាំថ្ងៃ”

ចំពោះនំខ្មែរដែលអ្នកស្រីវេច និងចម្អិនរួចរាល់ត្រូវបានលក់ក្នុងតម្លៃសមរម្យ ដូចជា នំអន្សមជ្រូកមួយមានតម្លៃ ៤,០០០រៀល នំបត់ ៣០០រៀល និងនំអន្សមចេក ៥០០រៀល ដែលគេមកយកដល់ផ្ទះខ្លះ និងយកទីលក់នៅផ្សារក្នុងភូមិខ្លះ។ ដោយឡែកគ្រឿងផ្សំសំខាន់ៗសម្រាប់វេចនំរួមមាន អង្ករដំណើប សណ្ដែក សាច់ជ្រូក ដូង ម្រេច ស្ករ អំបិល បង្គាក្រៀម ក្រៅពីនេះមាន ស្លឹកចេក ខ្សែក្រចៅសម្រាប់ចង ។ 

ដោយឡែក ទាក់ទងនឹងរបៀបធ្វើវិញត្រូវបានអ្នកស្រី លាងឆាយ រៀបរាប់ថា ជាដំបូងត្រូវយកអង្ករទៅតាំទឹករយៈពេលប្រមាណជាង១ម៉ោងរួចលាងឱ្យស្អាត និងទុកឱ្យស្រស់ទឹក លាយជាមួយខ្ទិះដូង និងគ្រឿង។ ចំណែកសណ្ដែកលឿង ត្រូវយកទៅលាង និងដាំបាយសណ្ដែកឱ្យឆ្អិនល្អជាមុនសិន ទើបយកបាយសណ្ដែកទៅឆាលាយគ្រឿង និងដាក់ម្រេច។ ចំណែកផ្នែកសាច់ជ្រូកវិញ ត្រូវលាងឱ្យស្អាតរួចហាន់វែងៗលាយជាមួយនឹងខ្ទឹមសបុក ម្រេច ស្ករ និង បង្គាក្រៀមបុកឱ្យម៉ដ្ឋផងដែរ។

អ្នកស្រីបានសង្កត់ធ្ងន់លើបច្ចេកទេសនៃការវេចខ្ចប់ផងដែរថា សម្រាប់ប្រភេទនំអន្សមជ្រូក ពេលវេចត្រូវដាក់អង្ករ សណ្ដែក និងសាច់ លុះពេលចង ត្រូវចងចំណងខ្សែកណ្ដាល ឬហៅថាខ្សែចង្កេះនំឱ្យជាប់ល្អ ទើបយកធាងចេកបុកអង្ករឱ្យហាប់ ទើបបត់កាច់ក្បាល និងចងចេញរាងស្អាត។ ការចងទៀតសោត ត្រូវប្រើខ្សែក្រចៅ ហើយត្រូវចងឱ្យបានណែនល្អទើបនំអន្សមមិនចូលទឹក និងអាចទុកបានយូរ។ ចុងក្រោយ នៅពេលចម្អិន ដាំទឹកឱ្យពុះ ហើយដាក់ស្ងោរក្នុងរយៈពេលប្រមាណ៧ម៉ោងទើបឆ្អិនល្អ ។

ជាចុងក្រោយ អ្នកជំនាញវេចនំខ្មែររូបនេះបានបញ្ជាក់ថា ការវេចនំមិនពិបាកពេកនោះទេ គ្រាន់តែអង្គុយយូរឈឺចង្កេះបន្តិច តែអាចរកចំណូលបន្ថែមបាន។ មិនថាពេលនេះ ឬបន្តទៅថ្ងៃខាងមុខនោះទេ អ្នកស្រីនៅតែបន្តអាជីពជាអ្នកវេចនំលក់ ដែលក្រៅពីអាចទទួលបានចំណូល ក៏បានចូលរួមចំណែកថែរក្សាប្រភេទនំខ្មែរ ហើយអាចបន្តជំនាញផ្នែកវេចនំខ្មែរនេះទៅអ្នកជំនាន់ក្រោយៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន