យល់ដឹងពីបច្ចកទេសដាំត្រប់វែង ងាយៗ និងទទួលបានផលច្រើន

ភ្នំពេញ ៖ ត្រប់វែង ឬត្រប់សណ្ដាយ ជាប្រភេទបន្លែមួយដ៏សំខាន់ ដែលប្រជាជនខ្មែរតែងតែទទួលទានជាអន្លក់ ឬច្នៃចម្អិនជាម្ហូបអាហារដ៏មានឱជារស។ ត្រប់វែង គេតែងតែដាំជាលក្ខណៈគ្រួសារ ដាំតាមចំការ និងក្នុងសួនបន្លែជាដើម ដោយសារតែដំណាំប្រភេទនេះងាយស្រួលដាំ ចំណាយពេលខ្លី និងទទួលបានទិន្នផលច្រើន។ ជាមួយគ្នានេះ ដើម្បីដាំត្រប់វែង ឬត្រប់សណ្តាយ កសិករគួរយកចិត្តទុកដាក់នូវចំណុចសំខាន់ៗមួយចំនួន ដូចជា លក្ខខណ្ឌដី ការដាំដុះ រដូវកាលដាំដុះ ការបណ្ដុះកូន ការថែទាំ និងការការពារពីជំងឺរុក្ខជាតិផងដែរ។

ចំពោះលក្ខខណ្ឌដី ត្រប់វែង អាចដុះលូតលាស់បាននៅលើដីស្ទើរគ្រប់ប្រភេទ ជាពិសេសដីដែលមាន pH ៥-៦ ដែលអាចធ្វើឱ្យដំណាំត្រប់ទទួលបានទិន្នផលខ្ពស់។ បន្ថែមលើនេះ នៅកន្លែងដែលមានសីតុណ្ហភាពចន្លោះពី ១៨-២៥ អង្សាសេ ក៏អំណោយផលសម្រាប់ការដុះលូតលាស់របស់ដំណាំនេះផងដែរ។

ការជ្រើសរើសពូជ កសិករគួរជ្រើសរើសពូជដែលមានប្រភពច្បាស់លាស់។ ដោយឡែកការរៀបចំដី ត្រូវភ្ជូរដីឱ្យបានម៉ដ្ឋល្អ ជម្រៅ ២-៣តឹក និងហាលដីចោលប្រមាណ ១០-១៥ថ្ងៃសិន។

ក្នុងកំឡុងពេលនេះ កសិករត្រូវចាប់ផ្ដើមលើករងដាំកូនត្រប់បន្ទាប់ពីកូនត្រប់មានអាយុខ្ទង់ ១សប្ដាហ៍។ ការលើករងដាំត្រប់ត្រូវលើកដោយមានទទឹងប្រមាណ ១ម៉ែត្រ ហើយបណ្ដោយតាមលទ្ធភាព តែមិនគួរលើសពី ២៥ម៉ែត្រនោះទេ ដោយសាររងវែងពេកកសិករអាចពិបាកចូលស្រោចទឹក សម្អាតស្មៅ ដាក់ជី បាញ់ថ្នាំ និងប្រមូលផល។ ដោយឡែករងនៅរដូវវស្សាត្រូវមានកម្ពស់ពី ៣-៥តឹក ហើយចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ៧តឹ ទៅ ១ម៉ែត្រ និងចន្លោះពីជួរមួយទៅជួរមួយប្រវែង ៧តឹកទៅ ១ម៉ែត្រ។

សម្រាប់ការដាក់ជីទ្រាប់បាត កសិករគួរប្រើជីលាមកសត្វពុកផុយ ឬជីកំប៉ុស លាយជាមួយជីអិនប៉េកា ចៀសវាងដាក់លាមសត្វមិនទាន់ពុកផុយដែលអាចបង្កឱ្យកូនបន្លែរលួយ។  បន្ទាប់ពីដាក់ជីទ្រាប់បាតហើយ ត្រូវស្រោចទឹកតាមរងឱ្យជោគ ទើបធ្វើការគ្របរងដោយប្លាស្ទិកគ្រប់ដី ឬប្រើចំបើងក៏បាន។

ពាក់ព័ន្ធនឹងការបណ្ដុះកូនត្រប់ កសិករគួរយកចិត្តទុកដាក់ ចៀសវាងការខាតបង់ច្រើនដោយសារកូនត្រប់ក្រិន មានជំងឺ មានសុខភាពខ្សោយ។ ដើម្បីបណ្ដុះកូនត្រប់ឱ្យបានថ្លោសល្អ យើងត្រូវសង់រោងបណ្ដុះនៅកន្លែងមានពន្លឺគ្រប់គ្រាន់ ដំបូលរោងមានពន្លឺចាំងចូល និងមានកម្ពស់ ២-២.៥ម៉ែត្រធ្វើពីសំណាញ់ខៀវដើម្បីការពារទាំងកម្ដៅនិងទឹកភ្លៀង។

ការបណ្ដុះគ្រាប់ ត្រូវរៀបចំដីសម្រាប់បណ្ដុះគ្រាប់ដោយប្រើដីលាយជាមួយជីលាមកគោ ឬជីកំប៉ុស្ត និងផេះអង្កាម ហើយយកល្បាយនេះទៅលីង ឬចំហុយរហូតក្ដៅសព្វ និងនៅសើមតិចៗ រួចយកល្បាយដីទៅដាក់ក្នុងកន្ទោង ឬថាសបណ្ដុះ។ ដាក់គ្រាប់ត្រប់វែង ១គ្រាប់ ក្នុងមួយកន្ទោងឬមួយប្រឡោះថាស ទើបយកដីរោយលុបពីលើគ្រាប់ និងមើលថែ ដាក់ជី ក៏ដូចជាស្រោចទឹកឱ្យបានគ្រប់គ្រាន់។

លុះកូនត្រប់មានអាយុ ២៥ថ្ងៃ មានស្លឹកពីរឬបី យើងអាចយកទៅដាំបាន ដោយដកកូនត្រប់ចេញពីថាសបណ្ដុះថ្មៗ ដោយយកដៃច្របាច់បាតថាស ឬរុញដីក្នុងរន្ធបាតថាសឡើង ឯដៃម្ខាងទៀតទាញគល់កូនត្រប់ឡើងលើ។ យកកូនត្រប់ដាក់ដាំត្រឹមដីកំណើត ពោលគឺត្រឹមដីដែលសល់ពីថាសបណ្ដុះស្រាប់ទើបកូនត្រប់ដុះបានល្អនិងលូតលាស់លឿន។

ទាក់ទងនឹងការថែទាំ ត្រប់ក៏មិនខុសពីដំណាំផ្សេងទៀតដែរ ដែលយើងត្រូវស្រោចទឹក ដាក់ជី សម្អាតស្មៅ កាត់ស្លឹកឬខ្នែង ជាដើម។ ក្នុងនោះ ការស្រោចទឹកនេះទៀតសោត ត្រូវស្រោចទឹកជាប្រចាំបន្ទាប់ពីកូនមានអាយុ១៥ថ្ងៃបន្ទាប់ពីដាំហើយដើម្បីឱ្យកូនដុះឫសបានរឹងមាំ។ ការស្រោចទឹកគួរស្រោចនៅពេលព្រឹក ចៀសវាងស្រោចនៅពេលល្ងាចអាចបង្កឱ្យរលួយឫស ប៉ុន្តែបើមើលគល់ទៅឃើញដីសើមខ្លាំងពេក គួរកាត់បន្ថយការស្រោចទឹកវិញ។

ចំពោះដំណាំត្រប់វែង ជំងឺដែលអាចកើតមានចំពោះត្រប់មានដូចជា ជំងឺបាក់តេរី ដែលយើងអាចការពារបានដោយការរើសពូជធន់នឹងជំងឺ ការបណ្ដុះកូនត្រប់មិនដាក់ជាប់ដី ដាំដំណាំឆ្លាស់ សម្អាតសំណល់ដែលកើតជំងឺ និងដុតចោល ហើយមិនត្រូវបង្ហូរទឹកពីរងដែលកើតជំងឺទៅរងផ្សេងទៀតចៀសវាងការឆ្លងទៅរងផ្សេងទៀត។ ក្រៅពីនេះ ត្រប់វែងក៏ត្រូវបានយាយីពីសត្វល្អិតចង្រៃដូចជា រុយស ដង្កូវចោះផ្លែ ដង្កូវស៊ីរូងដើម ពីងពាងក្រហម សត្វទ្រីប ដង្កូវមូរស្លឹក និងមមាចខៀវផងដែរ។ 

ការប្រមូលផលត្រប់វែងគួរកាត់នៅពេលព្រឹកដែលអាចរក្សារសជាតិបន្លែ ត្រប់មានទម្ងន់ធ្ងន់ និងជ្រើសរើសផ្លែណាដែលធំ រលោងល្អ និងដាក់ដោយឡែកពីផ្លែត្រប់ដែលមានដង្កូវស៊ី ហើយត្រូវច្រកថង់ដែលមានរន្ធតូចៗ មានខ្យល់ចេញចូលកុំឱ្យបន្លែស្លោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក