ភ្នំពេញ៖ កិច្ចអភិវឌ្ឍន៍ និងសាងសង់អគារបៃតងបានក្លាយទៅជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សកលលោកក្នុងការជួយគាំទ្រដល់សកម្មភាពថែរក្សាបរិស្ថាន ភពផែនដី ជាពិសេសដើម្បីទប់ទល់ទៅនឹងការបម្រែបម្រួលអាកាសធាតុ។
អគារបៃតងជាអគារទាំងឡាយណាដែលមានការរចនា ការសាងសង់ និងការប្រតិបត្តិការរបស់អគារទាំងនោះអាចជួយកាត់បន្ថយនូវផលប៉ះពាល់អវិជ្ជមាន ឬបង្កើតផលវិជ្ជមានទៅលើអាកាសធាតុ និងបរិស្ថាន តាមរយៈរយៈការបង្កើតធនធានធម្មជាតិបៃតងកែច្នៃនៅតាមអគារដែលនឹងជួយឲ្យគុណភាពនៃជីវិតរស់នៅកាន់តែប្រសើរឡើង។

ជាមួយនឹងគោលដៅយ៉ាងសំខាន់នេះ បច្ចុប្បន្ននេះគេសង្កេតឃើញនៅកម្ពុជាមានសំណង់អគារភាគច្រើននៅមិនទាន់គោរពតាមស្តង់ដាបានគ្រប់គ្រាន់ នៅឡើយទេ ទាំងអគារចាស់ដែលបញ្ចប់ការសាងសង់រួច ក៏ដូចជាអគារដែលកំពុងសងសង់ ដែលជាហេតុធ្វើឲ្យក្រសួងបិរស្ថានបានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ។
ជាក់ស្តែង តាមរយៈកិច្ចប្រជុំ (Zoom )ស្តីការបង្ហាញ និងពិភាក្សាពីសេចក្តីព្រាងដំបូងនៃគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតង កាលពីដើមសប្តាហ៍កន្លងមក ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា កំពុងតែបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ចីរភាពបរិស្ថាន ហើយក្នុងនោះក៏ផ្តោតសំខាន់លើទស្សនៈវិស័យ និងគោលការណ៍នៃការអភិវឌ្ឍបៃតងនៅក្នុងចក្ខុវិស័យ និងទិសដៅនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា អគារបៃតងបានផ្តល់ប្រយោជន៍ជាច្រើនដល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមរួមមានទាំងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រតិបត្តិមេត្រីភាពបរិស្ថាន ប្រសិទ្ធភាពធានធានចាប់តាំងពីដំណាក់កាលរចនាអគាររហូតដល់អគារក្លាយជាសំណល់ ព្រមទាំងការសន្សំសំចៃថ្លៃប្រតិបត្តិការ ក៏ដូចជាការលើកកម្ពស់ផាសុកភាព គុណភាពជីវិតដល់អ្នកប្រើប្រាស់អគារជាដើម។
ដោយឡែក ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក៏បានឱ្យដឹងថា អគារភាគច្រើន ទាំងអគារដែលយើងកំពុងប្រើប្រាស់ និងអគារកំពុងសាងសង់ថ្មីគឺមានការពិចារណាតិចតួចអំពីគោលគំនិតអគារបៃតង ដែលប្រើប្រាស់នូវធនធានសាងសង់ច្រើន ប្រើប្រាស់ថាមពល ទឹក និងបញ្ចេញសំណល់ច្រើន ដែលប៉ះពាល់ដល់បរិស្ថាន ហើយ អគារទាំងនោះនឹងនៅតែប្រើប្រាស់ និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ទៀត។
ឯកឧត្តមបានថ្លែងបន្តថា គោលគំនិតអគារបៃតង ដែលផ្ដោតលើការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិយាកាស ការប្រើប្រាស់ទឹកតិច ប្រសិទ្ធភាពនៃការប្រើប្រាស់ដី ការប្រើប្រាស់សំភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ការកាត់បន្ថយសំណល់ ការកាត់បន្ថយផលប៉ះពាល់លើសហគមន៍ក្នុងពេលសាងសង់ពេលប្រើប្រាស់អគារ គឺជាទស្សនទានថ្មីសម្រាប់បរិបទប្រទេសកម្ពុជានៅឡើយ ស្របពេលដែលការរីកចម្រើននៃសំណង់កំពុងតែរីកដុះដាលយ៉ាងខ្លាំង។ ដូច្នេះ ការបញ្ចូលគំនិតអគារបៃតងទៅក្នុងការរចនាអគារសំណង់ និងប្រតិបត្តិការ ពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រទេសកម្ពុជាមិនទាន់មានគោលការណ៍ណែនាំការប្រតិបត្តិអគារបៃតង និងការទទួលស្គាល់សម្រាប់ការសាងសង់ ឬកែសម្រួលផ្ទះ និងអាគារដែលកំពុងប្រើប្រាស់នៅឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content