ភ្នំពេញ ៖ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន The Cambodia-China free trade agreement (CCFTA) ត្រូវបានអនុម័តក្រោមសម្លេងគាំទ្រឯកច្ឆ័ន្ទទាំងស្រុង ក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គឺជាសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន៧ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គនៅថ្ងៃទី៩កញ្ញា ដែលជាកិច្ចព្រមព្រៀងមួយជំរុញកាន់តែខ្លាំងនូវសន្ទុះដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។
គំនិតផ្តួចផ្តើមនៃកិច្ចចរចា FTA ទ្វេភាគីត្រូវបានធ្វើឡើងនៅដើមឆ្នាំ២០១៩ ហើយក្រុមការងារនៃប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សាជាច្រើនជុំ។ សេចក្តីព្រាងច្បាប់ដែលរំពឹងថានឹងត្រូវអនុវត្តយ៉ាងពេញលេញនៅឆ្នាំក្រោយមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញសម្រាប់ផលិតផលរបស់ខ្លួន។

មន្ត្រីរដ្ឋាភិបាលកម្ពុជា និងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងគ្នា និងគ្នាចាប់តាំងពីថ្ងៃទី១២តុលា ឆ្នាំ២០២០ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំង២កម្ពុជា -ចិន នាពេលនោះ បានស្ថិតក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ នៅវិមានសន្តិភាព។
ភាគីទាំងពីរបានបញ្ចប់ការពិភាក្សានៅក្នុងខែកក្កដា ហើយសេចក្តីព្រាងច្បាប់នោះត្រូវបានចុះហត្ថលេខាជាផ្លូវការដើម្បីកត់សំគាល់នៅខែតុលាស្របពេលដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននៅកម្ពុជានាពេល២ថ្ងៃខាងមុខ។
ក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃក្នុងរាជធានីភ្នំពេញគឺនៅថ្ងៃទី១២ និង ១៣ ខែកញ្ញា តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ធ្លាប់មានប្រសាសន៍កាលពីពេលកន្លងទៅថា ប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីដែលនឹងបង្កើន និងបើកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលពីកម្ពុជា ជាពិសេសផលិតផលកសិកម្ម។
ឯកឧត្តមបានបន្តថា កម្ពុជានឹងមានទីផ្សារសម្រាប់ផលិតផលកាន់តែច្រើន ដោយកម្ពុជាអាចផលិតនូវផលិតផលដែលត្រូវតាមស្តង់ដារចិន និងបណ្តុះបណ្តាលបុគ្គលិកដែលមានជំនាញខ្ពស់ដើម្បីពង្រឹងវិស័យសេវាកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានបញ្ជាក់ថាក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានការអនុគ្រោះពន្ធនូវទំនិញជាង ៣០០មុខ។ ប្រទេសចិននឹងយល់ព្រមអនុគ្រោះពន្ធរហូតដល់ ៩៥ភាគរយនៃទំនិញនាំចេញកសិកម្មរបស់កម្ពុជា។ ក្នុងនោះ កម្ពុជា និងប្រទេសចិន ក៏បានប្តេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ២០២៣ ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content