ចិន សាកល្បងក្នុងដំណាក់កាលទី២ ទៅលើសេវាអ៊ិនធឺណេត 6G ជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីគាំទ្រ

បរទេស ៖ រដ្ឋធានីក្រុងប៉េកាំង កាលពីថ្ងៃពុធសប្ដាហ៍នេះ តាមរយៈក្រសួងកិច្ចការងារឧស្សាហកម្ម និងព័ត៌មានវិទ្យានៃប្រទេសចិន MIIT បានប្រកាសពីកិច្ចដំណើរការធ្វើតេស្តសាកល្បងជំហ៊ានបន្ទាប់ទៅលើបណ្តាញអ៊ីនធឺណេត 6G បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាកល្បងលើកដំបូង។

យោងតាមការចេញផ្សាយរបស់ Novinata បានបញ្ជាក់ថា កិច្ចដំណើរការសាកល្បងដ៏សំខាន់ជាលើកទី២នាពេលនេះត្រូវបានធ្វើឡើងបន្ទាប់ពីការធ្វើតេស្តសាកល្បងដំបូងត្រូវបានបញ្ចប់ទៅដោយជោគជ័យដោយក្នុងនោះក្រុមការងារបង្កើតបានបច្ចេកវិទ្យាថ្មីផ្សេងទៀតដើម្បីគាំទ្របណ្តាញអ៊ីនធឺណេត 6G សរុបប្រមាណ ៣០០ ។

អនុរដ្ឋមន្ត្រី MIIT លោក Zhang Yunming បានលើកឡើងថា ក្រសួងប្តេជ្ញា​យ៉ាងខ្លាំងក្លាក្នុងការជំរុញរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅទៅលើភាពប្រឌិតផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតទៅលើវិស័យឧស្សាហកម្ម ដោយសង្កត់ធ្ងន់ជាពិសេសលើការលើកកម្ពស់តួនាទីនៃបញ្ញាសិប្បនិម្មិតនៅក្នុងសេដ្ឋកិច្ចបែបឧស្សាហកម្ម។

ដោយឡែក អ្នកនាំពាក្យក្រសួងកិច្ចការងារឧស្សាហកម្ម និងព័ត៌មានវិទ្យានៃប្រទេសចិន MIIT លោក Xie Cong ដែលជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ព័ត៌មាន និងទំនាក់ទំនងបាននិយាយថា ប្រទេសចិនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងស្ថានីយ៍ផ្គត់ផ្គង់សេវា 5G ប្រមាណជា ៤,៨៤លានកន្លែង ហើយអ្នកប្រើប្រាស់ 5G មានជាង ១,២ពាន់លាននាក់រួចមកហើយ។

សម្រាប់តែអ្នកប្រើប្រាស់ 5G ជាមូលដ្ឋាននៅក្នុងប្រទេសចិនមានលើសពី១,២ពាន់លាននាក់ ស្មើនឹង ៦៥,៩ភាគរយ នៃអ្នកប្រើប្រាស់ទូរស័ព្ទចល័តទាំងអស់នៅក្នុងប្រទេស។ ដោយឡែក ពេលនេះ ក្រុមអ្នកជំនាញប្រទេសចិនបានបញ្ចប់ដំណាក់កាលដំបូងនៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ 6G តាមរយៈការសាកល្បងបច្ចេកទេស ដោយបង្កើតបានជាមុខងារបច្ចេកវិទ្យាថ្មី និងសម្រាបគាំទ្រដល់បច្ចេកវិទ្យា 6G រហូតដល់ជាង៣០០មុខងារទៀត ខណៈដែលនៅដំណាក់កាលទី២នៃការសាកល្បងបច្ចេកទេស 6G ត្រូវបានចាប់ផ្តើមរួចមកហើយ។

គួរឲ្យដឹងដែរថា ចិន បានបង្ហាញមហិច្ឆតារបស់ខ្លួនក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍បណ្តាញ 6G បន្ថែមទៀត ស្របពេលដែលការពង្រឹងគោលដៅឆ្ពោះទៅមុខ និងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ខ្លួនកំពុងមានភាពមមាញឹក និងកំពុងទទួលបានលទ្ធផលវិជ្ជមានជាបណ្តើរៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *