រាជរដ្ឋាភិបាល​ត្រូវការទឹកប្រាក់ជិត១០ពាន់​លានដុ​ល្លា​រអា​មេរិ​ក​ ដើម្បី​សាង​សង់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន​៣​

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិការាប់ពាន់លានដុល្លារ​រួចមកហើយដើម្បីសាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស ដែលក្នុងនោះរួមមានទាំង​ផ្លូវគោក​ ផ្លូវដែក និងផ្លូវទឹក ។ ដោយឡែកនៅពេលបច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាល​មាន​គម្រោង​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធចំនួន៣​បន្ថែមទៀតដែលត្រូវ​ការទឹក​ប្រាក់រហូតដល់ជិត​១០​ពាន់​លានដុល្លា​រអាមេរិក​ ។

គម្រោងហេដ្ឋារចនាសម្ព័នចំនួន៣​ ដែល​រាជរដ្ឋាភិបាល​មានគម្រោង​សាងសង់​​សុទ្ធតែជាគម្រោង​ធំៗជា​ប្រវត្តិ​សាស្ត្រ​​ រួមមានគម្រោងផ្លូវ​ល្បឿនលឿន​មួយ គម្រោងផ្លូវដែក​ល្បឿ​ន​លឿន​មួយ និងគម្រោង​ព្រែកជីកហ្វូណន តេជោ ​មួយ ។

គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធទាំង ៣ ​នេះ​សុទ្ធតែជា​គម្រោង​ដែល​ត្រូវការថវិកា​រាប់ពាន់​លាន​ដុ​ល្លា​រអាមេ​រិ​ក​ដើម្បីអភិវឌ្ឍន៍ ដោយក្នុងនោះ ១.​ គម្រោង​ល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយ​ប៉ែត មានប្រវែងជាង​៤០០​គីឡូ​ម៉ែត្រ ត្រូវការ​ទឹកប្រាក់​ដើម្បីសាងសង់​ប្រមាណ ៤ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះ បា​ន និ​ង​កំពុង​សិក្សា​ វាយតម្លៃ ដោយរំពឹងថា​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​នៅពេលឆាប់ៗខាង​មុខនេះ ។

​២. គម្រោង​ផ្លូវដែក​ល្បឿនលឿន​ពីភ្នំពេញ ទៅប៉ោយ​ប៉ែត ក៏ត្រូវទឹកប្រាក់​ប្រមាណ៤ពាន់​លានដុល្លារអាមេរិក​ដែរ ។​ គម្រោង​នេះ បានបញ្ចប់ការសិក្សា​រួចរាល់ហើយ ដោយរង់ចាំថវិកា និងក្រុមហ៊ុន​វិនិយោគ​ដើម្បី​អាច​ដំណើរការ​គម្រោ​ងបាន ។

៣. គម្រោងព្រែកជីក​ហ្វូណនតេជោ តភ្ជាប់ពី​ទន្លេបាសាក់ទៅ​កំពង់ផែសមុទ្រ​ខេត្តកែប ដែលគម្រោងនេះមានប្រវែង​ជា​ង១៨០​គីឡូម៉ែត្រ ត្រូវការ​ថវិកា​ប្រមាណ១៧០០លានដុល្លារ​អាមេរិក​ ។ គម្រោង​នេះ​កំពុង​ទ​ទួ​ល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងពីប្រជាពលរដ្ឋ​កម្ពុជា ខណៈរាជរដ្ឋាភិបាល​ក៏ដាក់​គម្រោងនេះ​ក្នុង​គម្រោង​អា​ទិ​ភា​ព​​​​ដែ​លនឹង​ត្រូ​វចាប់ផ្ដើម​អនុវត្ត​មុនគម្រោង​២​ខាង​លើ​ផងដែរ ។​

សម្ដេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ បានមានប្រសាសន៍កន្លងមកថា គម្រោងព្រែ​ក​ជី​កហ្វូណន​តេជោ​ គឺជា​គម្រោងអាទិភាព​ដែល​ត្រូវតែធ្វើវាឱ្យ​បាន ហើយបើទោះបីជា​គម្រោង​នេះមិន​មាន​ក្រុមហ៊ុន​បរទេស​ណាមក​អភិវឌ្ឍន៍​ សម្ដេចបានស្នើ​សុំឱ្យ​វិនិយោគិន​ក្នុង​ស្រុកកៀរគរថវិកាដើម្បីសាង​សង់​​គម្រោងព្រែកជីក​នេះឱ្យបាន ព្រោះវាជាគម្រោងដែល​ផ្ដល់អត្ថប្រយោជន៍ដ៏​មហាសាល​ដល់​សេដ្ឋកិច្ច​ និង​ប្រជាពលរដ្ឋ​កម្ពុជា ​​។

ថ្មីៗនេះដែរ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ក៏បាន​លើក​ឡើ​​ងផងដែរថា វិស័យ​​ហេដ្ឋា​រចនាសម្ព័ន្ធ​គឺជាវិស័យ​អាទិភាព​​ដែល​រាជរដ្ឋាភិបាល​បានកំណត់​នៅ​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​ទាក់ទាញ​វិនិយោគិន​ចូលមក​បណ្ដាក់ទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា ។

នៅក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន​ត្រូវ​បាន​លេចចេញជា​រូប​រាង ដោយក្នុងនោះ​រួមមានគម្រោង​ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានសាងសង់រួច​ និងកំពុង​ប្រើប្រាស់, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ថិតនៅក្នុង​ដំណាក់​កាល​កំពុង​សាងសង់,​ គម្រោងផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប និង​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ​ជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង