គម្រោង CAPRED អូស្ត្រាលី សិក្សា និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើបបន្លែត្រាំកក់

ភ្នំពេញ៖ តំណាងគម្រោង CAPRED ដែលជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់មួយរបស់អូស្ត្រាលីនៅកម្ពុជា បានចុះទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ដល់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើបនៅកម្ពុជា។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។

ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ការនាំយកតំណាងនៃគម្រោង CAPRED ទៅដល់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ដោយផ្ទាល់ គឺក្នុងគោលបំណងសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហ​ប្រតិ​បត្តិការ និងគាំទ្រដល់សហគមន៍កសិកម្មទំនើប។ ក្រៅពីអត្ថប្រយោជន៍ដោយផ្ទាល់ជាច្រើន សមាជិកនៃសហគមន៍កសិកម្មទំនើប នឹងត្រូវបានផ្តល់អាទិភាពទទួលបានជំនួយឧបត្ថម គាំទ្របន្ថែមពីគម្រោង និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

លោក អ៊ុន អឿន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបបន្លែត្រាំកក់ បានឱ្យដឹងថា គម្រោង CAPRED របស់អូស្ត្រាលី ដែលបានចុះមកដល់សហគមន៍ គឺគ្រាន់តែបានស្វែងយល់ និងសិក្សានូវអ្វីដែលជាតម្រូវការរបស់សហគមន៍ប៉ុណ្ណោះ ដែលចម្លើយនឹងផ្តល់ជូនសហគមន៍កសិកម្មទំនើបនៅពេលក្រោយ។

ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបរូបនេះបានបន្តថា​ ៖

«នៅក្នុង​ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ដល់សហគមន៍ យើងក៏បានជម្រាបជូននូវចំណុចសំខាន់ៗ ដែលយើងបានស្នើជូនទៅគាត់ តែមិនទាន់ដឹងថា គេនឹងជ្រើសយកចំណុចណាមួយនៅឡើយ ដោយគេបានយកចំណុចទាំងនេះទៅសិក្សាជាមុនសិន ខណៈសហគមន៍យើងបានស្នើជូនទៅគាត់ ទី១-គឺ ការបង្កើនសមាជិកសភាពនៃសហគមន៍ ទី២- ដំណោះស្រាយរកទីផ្សារ ទី៣- គឺរចនាសម្ព័ន្ធមានផ្លូវថ្នល់ អាងទឹក និងសូឡា»។

សូមជម្រាបថា បច្ចុប្បន្នសហគមន៍កសិកម្មទំនើបបន្លែត្រាំកក់ មានផ្ទះសំណាញ់ជាង៦០ ដែលពីមុនមានត្រឹមជាង៤០ ផ្ទះសំណាញ់ប៉ុណ្ណោះ ។ ប៉ុន្តែដោយសារមានការជួយពីក្រុមការងារចុះជួយមូលដ្ខានរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់នូវផ្ទះសំណាញ់ចំនួន១០០ខ្នង ដែលកំពុងតែសាងសង់ជាបណ្ដើរៗ និងមានការកើនឡើងនូវចំនួនសមាជិកចូលរួម២០នាក់បន្ថែមទៀត។ នេះបើតាមលោកប្រធានក្រុមប្រឹក្សាបានឱ្យដឹង។

លោក អ៊ុន អឿន បានបន្តថា ៖

«បច្ចុប្បន្ន យើងមានក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន ហ៊ូ យន់ កសិកម្ម និងក្រុមហ៊ុន ត្រូពិកខេម ដែលទទួលយកបន្លែរបស់យើង។ បើយើងធ្វើផ្ទះសំណាញ់បានច្រើន ហើយមានខាងក្រសួង ក៏ដូចជាគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ជួយជាបង្អែក យើងអាចពង្រីកទីផ្សារបានបន្ថែមទៀត។ តែដើម្បីពង្រឹងការងារឱ្យមានស្ថិរភាព ខាងសហគមន៍នឹងប្រមូលផ្ដុំគ្នា ចងក្រងជាខ្សែចង្វាក់ការងារ និងធ្វើផែនការផលិត ដោយពង្រីកមុខដំណាំឱ្យបានច្រើនសម្រាប់ទីផ្សារ»។

សូមជម្រាបថា សហគមន៍កសិកម្មទំនើបឃុំត្រាំកក់នេះ បានចាប់យកបន្លែ ៤ប្រភេទជាគោល ក្នុងនោះរួមមាន ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងខាត់ណាដើម ហើយនៅថ្ងៃខាងមុខ សហគមន៍នឹងធ្វើការពង្រីកទៅលើប្រភេទបន្លែផ្សេងៗទៀតទៅតាមតម្រូវការទីផ្សារ ជៀសវាងការធ្វើជាន់គ្នា ធ្វើឱ្យទីផ្សារជន់ជោរ ធ្លាកតម្លៃ និងខាតបង់ផលចំណេញ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *